អាហារ​ដែល​ល្អ​សម្រាប់​ជីវិត​ផ្លូវភេទ​

 
 

 46

​បើសិន​ជា​អ្នក​ចង់​ត្រឡប់​ទៅ​រក​ជីវិត​ផ្លូវភេទ​ដ៏​ល្អ​វិញ អាហារ​អាចជួយ​ដល់​អ្នក​បាន​។ មាន​អំណះអំណាង​មួយ​ដែល​ថា ការលូតលាស់​របស់​រា​ង​កាយ​ត្រូវការ​វីតាមីន និង​សារធាតុ​សំខាន់ៗ​មួយចំនួន​ក្នុង​អាហារ ដើម្បី​ជម្រុញ​ដល់​មុខងារ និង​បទពិសោធន៍​ខាង​ផ្លូវភេទ​។ ខាងក្រោម​នេះ គឺជា​អាហារ​មួយចំនួន​ដែល​ដើរតួនាទី​ជា​ថ្នាំសម្រើប​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។ 

 

​ផ្លែ​ប័រ​

​បើ​យើង​និយាយ​តាម​បែប​វិទ្យាសាស្ត្រ​វិញ មូលហេតុ​ដែល​ផ្លែ​ប័រ បាន​ក្លាយទៅជា​ផ្លែឈើ​ផ្តល់​សម្រើប​ដល់​ផ្លូវភេទ​នោះ គឺ​ដោយសារតែ​វា​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិន​ឆ្អែត និង​មិនសូវមាន​ខ្លាញ់​ឆ្អែត​ទេ ហេតុដូច្នេះ​ហើយ វា​នឹង​ក្លាយទៅជា​របស់​ដ៏​ល្អ​សម្រាប់​បេះដូង និង​សរសៃឈាម​។ អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើអោយ​បេះដូង​មាន​ថាមពល​ខ្លាំង សុទ្ធ​តែ​អាច​ជួយ​អោយ​លំហូរ​ឈាម​ហូរ​បាន​យ៉ាង​ល្អ​ទៅ​គ្រប់កន្លែង​ទាំងអស់​។ តាមពិត​បុរស​ដែល​មាន​ជំងឺ​បេះដូង​ស្រាប់ ទំនង​ជា​ងាយ​នឹង​កើត​ជា​បញ្ហា​ងាប់​លិង្គ​ជាង​មនុស្ស​ធម្មតា​រហូតដល់​ពីរ​ដង​ឯណោះ​។ 

 

​ផ្លែ​ស្ត្របឺ​រី​

​ពណ៌​ក្រហម ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​ផ្តល់​ភាព​សិច​ស៊ី​។ ផ្លែ​ស្ត្របឺ​រី ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​សារធាតុ Folic Acid ដែល​ជា​វីតាមីន B ជួយ​ការពារ​កុំ​អោយ​កូន​កើត​មក​ខូច​អវៈយវៈ​។ តាម​ការសិក្សា​មួយ​បានអោយដឹងថា វីតាមីន​មួយ​នេះ​ក៏​អាច​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​បុរស​បានដែរ​។ 

 

​អាហារ​សមុទ្រ​

​ក្នុងចំណោម​អាហារ​សមុទ្រ​ទាំងអស់ គេ​ដឹងថា អយ​ស្ទឺ ប្រហែល​ជា​អាហារ​ផ្តល់​ការ​សម្រើប​ខាង​ផ្លូវ​ភេទ​បាន​យ៉ាង​ល្អ​ជាងគេ​បំផុត​។ វា​ក៏​ជា​ប្រភព​នៃ​ជាតិ​ស័ង្គសី​ដែល​ជម្រុញ ឬ​បង្កើន​ចំណង់​ផ្លូវភេទ​យ៉ាង​ល្អ​បំផុត​។ ប៉ុន្តែ អាហារ​សមុទ្រ​ផ្សេងៗ​ទៀត ក៏​អាច​ដើរ​តួនាទី​នេះ​បាន​ដែរ​។ ចំពោះ​ត្រី​សម្បូរ​ខ្លាញ់​ដូចជា​ត្រី​សាល​ម៉ុង និង​ត្រី​ហឺ​រី​ន សុទ្ធតែ​មាន​សារធាតុ​សំខាន់ៗ​សម្រាប់​ជំនួយ​ដល់​សុខភាព​បេះដូង​ទាំងអស់​។ 

 

​តាំងអោ​

​រុក្ខជាតិ​បន្លែ​តាំងអោ ត្រូវបាន​គេ​រកឃើញ​ថា ជា​អាហារ​ជំនួយ​ដល់​ភាព​ស្រើបស្រាល​តាំង​ពី​សតវត្ស​ទី​មួយ​មក​ម្លេះ​។ ចំណែកឯ​ការស្រាវជ្រាវ​នៅពេល​នេះ​វិញ​បាន​រកឃើញថា ចំនួន​ជាតិ​រ៉ែ និង​អង់​ទី​អុក​ស៊ីដង់ដ៏​ច្រើន​ដែល​មាន​ក្នុង​បន្លែ​មួយ​នេះ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​ផ្លូវភេទ ព្រោះ​វា​ជួយ​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​កខ្វក់ ឬ​មេរោគ​នៅក្នុង​មជ្ឈដ្ឋាន​មួយចំនួន ដែល​គេ​គិតថា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវភេទ​យើង​។ 

 

​ផ្លែឈើ​ជូរៗ​

​រាល់​ផ្លែឈើ​ទាំងឡាយ​ណា​ក៏​ដោយ អោយ​តែ​ស្ថិតក្នុង​ត្រកូល​ផ្លែឈើ​ជូរ ច្រើន​តែ​សម្បូរ​ទៅ​ដោយ​អង់​ទី​អុកស៊ី​ដង់​វីតាមីន C និង​អាស៊ីតហ្វូលិ​ក​ដែល​សុទ្ធសឹងតែ​មាន​សារៈសំខាន់​ទាំងអ​ស់​សម្រាប់​សុខភាព​ប្រដាប់បន្តពូជ​រប​ស់បុរ​ស​។ ចូរ​រីករាយ​នឹង​ផ្លែឈើ​ជូរៗ​ដូចជា ទំពាំងបាយជូរ​ក្រូចឆ្មារ ឬ​ផ្លែក្រូច​៕
ប្រភព៖ health.com .kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម