ការស្រាវជ្រាវ​បាន​និយាយថា ហានិភ័យ​ពី​ការចាក់​ថ្នាំស្ពឹក​នៅ​ឆ្អឹងខ្នង គឺ​ទាប​

 
 

 

 14

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ហានិភ័យ​នៃ​ការចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង​អំឡុង​ពេល​សម្រាលកូន គឺ​ពិតជា​ទាប​។​

​អ្នកស្រាវជ្រាវ​បាន​វិភាគ​លើ​ស្ត្រី​ជា​ង ៨០.០០០ នាក់ ដែល​បាន​ទទួល​ការចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង អំឡុង​ពេល​សម្រាល ហើយ​បាន​រកឃើញថា អត្រា​សរុប​នៃ​ផលវិបាក គឺ​ក្រោម ៣ ភាគរយ​។​

​ផលវិបាន​ទូទៅ​បំផុ​តដែល​ពាក់ព័​ន្ធ​នឹង​ថ្នាំ​រួមមាន ការទទួល​ថ្នាំ​ច្រើនពេក ឬ​តិចពេក ឬ​ត្រូវ​បាន​ទទួល​ថ្នាំ​ដែល​ហួស​កាលកំណត់​។​

​ការភ័យខ្លាច​នៃ​ការឈឺ​ក្បាល​ពេល​ចាក់​ឆ្អឹងខ្នង គឺ​មាន​ជា​ទូទៅ ក្នុងចំណោម​ស្ត្រី​ដែល​បាន​ទទួល​ការចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង​នេះ ប៉ុន្តែ ផលវិបាក​នេះ​បាន​កើត​មាន​ប្រហែលជា ០,២ ភាគរយ​ប៉ុណ្ណោះ​។ 

​វេជ្ជបណ្ឌិត សាមៀ ចា​នី (Samir Jani) បាន​និយាយថា អត្រា​នៃ​ផលវិបាក គឺ​ពិតជា​ទាប​ណាស់ សម្រាប់​អ្នកជំងឺ​សម្រាលកូន​ដែល​ទទួល​ការចាក់​ថ្នាំស្ពឹក​នេះ ប៉ុន្តែ វា​តែងតែ​មាន​ភាពប្រសើរឡើង​។​

​ការស្រាវជ្រាវ​នេះ​ជួយ​យើង​អោយមាន​ការយល់ដឹង​ប្រសើរ​ពី​ការអនុវត្ត​នៃ​ថ្នាំ​ស្ពឹក ក្នុង​គ្រប់​ផ្នែក​នៃ​ការថែទាំ​ប្រព័ន្ធ​សុខភាព​របស់​យើង និង​កំណត់​ពី​ភាព​ខុសប្លែកគ្នា ដែល​អាច​ជួយ​យើង​អោយ​មាន​ភាពប្រសើរឡើង​ដល់​សុវត្ថិភាព​នៃ​អ្នកជំងឺ​។ វេជ្ជបណ្ឌិត Jani បាន​និយាយថា គោលដៅ​របស់​យើង គឺ​ដើម្បី​ការពារ​ផលវិបាក​ពី​ការកើតមាន​សារជាថ្មី និង​ធ្វើអោយ​ការចាក់​ថ្នាំស្ពឹក​មាន​សុវត្ថិភាព​ជាង​នេះ​។​

​ការចាក់​ថ្នាំស្ពឹក​នៅ​ជុំវិញ​ឆ្អឹងខ្នង គឺជា​ការ​ស៊ក​ម្ជុល​ដ៏​តូច​មួយ​នៅ​នឹង​ក្រោយ​ចង្កេះ ដើម្បី​ផ្តល់​ការបន្ថយ​ការឈឺចាប់​នៅ​តំបន់​នោះ​នៅក្នុង​ខ្លួន​។ ការចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នង មិន​មាន​ឥទ្ធិពល​ភ្លាមៗ​នោះទេ ប៉ុន្តែ ថ្នាំ​បំបាត់​ការឈឺចាប់​អាច​ត្រូវ​បាន​ចាក់​បន្ត​ជាប់​ពី​ការ​សម្រាល​រួច​។ ជាមួយនឹង​ការចាក់​ថ្នាំស្ពឹក​នៅ​នឹង​ឆ្អឹងខ្នងគឺ​ថ្នាំ​ត្រូវ​បាន​ចែកចាយ​នៅ​ជិត​នៅ​ឆ្អឹងខ្នង ដែល​ផ្តល់​ការបំបាត់​ការឈឺចាប់​ភ្លាមៗ​តែម្តង​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម