ជីវិត​ស្នេហា​ដ៏​មាន​សុភមង្គល បាន​មក​ដោយសារ​អ្វី​?

 
 


 36

​នៅពេល​យើង​និយាយ​អំពី​ភាពសប្បាយ​រីករាយ ដែល​អ្នក​មាន​ចំពោះ​ជីវិត​ដ៏​រ៉ូ​ម៉ែន​ទិច តើ​ស្នេហា​បាន​ធ្វើ​អ្វី​ខ្លះ​ទៅ​ចំពោះ​រឿង​នេះ​? បើ​គិត​មើលទៅ វា​ដូចជា​គ្មាន​អ្វី​ច្រើន​ដូច​ការ​ដែល​អ្នក​គិត​នោះទេ​។ ពិតណាស់ បើ​យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង Applied Research in Quality of Life បានអោយដឹងថា មាន​កត្តា​ជាច្រើន​ដែល​អាច​ព្យាករណ៍​ដឹងថា អ្នក​កំពុងតែ​ទទួលបាន​ជីវិត​ស្នេហា​ពោរពេញ​ដោយ​សុភមង្គល​។​

​ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​តំបន់ Lisbon ប្រទេស​ព័រ​ទុយ​ហ្គាល់ ដែល​មាន​ការចូលរួម​ដោយ​បុរស និង​ស្ត្រី​ប្រមាណ ១.២៨៤ នាក់ ដែល​មាន​អាយុ​ចាប់ពី ១៨ ទៅ ៩០ ឆ្នាំ (​ជា​មធ្យម​គឺ ៣៨ ឆ្នាំ​)​។ អ្នកចូលរួម​ត្រូវបាន​គេ​បែងចែក​ជា​បី​ក្រុម ៖ ក្រុម​វ័យ ១៨ ទៅ ៣០ ឆ្នាំ ក្រុម​វ័យ ៣១ ទៅ ៥៩ ឆ្នាំ និង​ក្រុម​វ័យ ៦០ ទៅ ៩០ ឆ្នាំ​។ បន្ទាប់មក ពួកគេ​ទាំងអស់គ្នា​ត្រូវ​និយាយ​រឿង​មួយ​ចំនួន ដើម្បី​ស្ទាបស្ទង់​នឹង​ភាពសប្បាយ​រីករាយ​នៃ​ជីវិត​ស្នេហា​ពួកគេ ព្រមទាំង​រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត​។ រឿង​ភាគច្រើន​ដែល​ព្យាករណ៍​ទៅលើ​ជីវិត​ស្នេហា​ដ៏​សប្បាយ​រីករាយ​នោះ ទំនងជា​អាច​ដឹង​តាមរយៈ​ការ​មាន​នូវ​ក្តីស្រលាញ់ ការ​រៀបការ ការរស់នៅ​ជាមួយ​គ្នា និង​បទពិសោធន៍​ខាង​ចំណង់​ផ្លូវភេទ​សម្រាប់​ដៃគូ​។ ប៉ុន្តែ មាន​កត្តា​មួយចំនួន​តូច​ដែរ ដែល​ធ្វើអោយ​មនុស្ស​យើង​ភ្ញាក់ផ្អើល​នឹង​វា​នោះ​គឺ ៖

​អាយុ​

​អាយុ​អ្នក​អាច​មាន​ឥទ្ធិពល​ទៅលើ​សុភមង្គល​។ មនុស្ស​វ័យ​កណ្តាល​ដែល​មាន​អាយុ​ចាប់ពី ៣១ ទៅ ៥៩ ឆ្នាំ គឺ​មាន​ភាពសប្បាយ​រីករាយ​ជាង​មនុស្ស​វ័យ​ចាប់ពី ៦០ ទៅ ៩០ ឆ្នាំ នៅពេល​រស់នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ យើង​គិតថា ស្នេហា និង​ការ​រួមភេទ គួរតែ​ជា​រឿង​អស្ចារ្យ​ជាប់​រហូត​ដោយ​មិន​ខ្វល់​អំពី​អាយុ​ប៉ុន្មាន​នោះ​ទេ​។ 

​ជំនឿ​ខាង​សាសនា​

​ការសិក្សា​បាន​រកឃើញថា ការចូលរួម​ខាង​វិស័យ​សាសនា​កាន់​ខ្លាំង (​ដៃគូ​ទាំងពីរ​ជឿ​លើ​សាសនា និង​យកចិត្តទុកដាក់​លើ​រឿង​នេះ​ជា​ទៀងទាត់​) វា​នឹង​ក្លាយទៅជា​អ្នក​ព្យាករណ៍​លើ​សុភមង្គល​នៃ​ជីវិត​ស្នេហា​កាន់តែ​ល្អ​ដែរ​។ 

​ជីវិត​ក្នុង​សង្គម​រស់នៅ​

​តាម​ការគិត​មើល​បានអោយដឹងថា កាលណា​មនុស្ស​យើង​ខ្វះខាត​ទំនាក់ទំនង​ខាង​រស់​នៅក្នុង​សង្គម វា​អាច​ក្លាយទៅជា​ការរំខាន​ដល់​ជីវិត​ស្នេហា​បាន​។ ប៉ុន្តែ កាលណា​ដែល​អ្នក​ទទួល​បាន​ពិន្ទុ​ខ្ពស់​ខាង​ទំនាក់ទំនង​យ៉ាង​ល្អ​ក្នុង​សង្គម​វិញ វា​នឹង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​កើត​មាន​ក្នុង​ជីវិត ព្រមទាំង​ទទួលបាន​ជីវិត​រស់នៅ​បែ​បរ៉ូម៉ែន​ទិច​យ៉ាង​សប្បាយ​រីករាយ​ជា​ង​មុន​ទៀត​ផង​៕
ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម