ការថតអេកូ មានផលប៉ះពាល់ដល់ទារកដែរទេ?
103
ពិនិត្យអេកូមើលគភ៌គឺជាបច្ចេកទេសរូបភាពវេជ្ជសាស្ត្រមួយដែលគេប្រើរលកសម្លេងខ្ពស់ដើម្បីពិនិត្យមើលរូបរាងទារកនៅក្នុងស្បូន។រូបភាពដែលបានមកពីអេកូគភ៌អាចជួយគ្រូពេទ្យក្នុងវាយតម្លៃអំពីការលូតលាស់ ការអភិវឌ្ឍរបស់ទារកនិងកំណត់ពីការវិវត្តនៃការមានផ្ទៃពោះ។ ការថតអេកូ ក៏អាចផ្តល់អោយអ្នកនូវឱកាសដើម្បីសិក្សាពីអាយុរបស់កូនមុនពេលសម្រាលផងដែរ។ក្នុងករណីខ្លះ ការថតអេកូ ត្រូវបានគេប្រើដើម្បីវាយតម្លៃលើបញ្ហាដែលអាចកើតមានឬបញ្ជាក់រោគវិនិច្ឆ័យណាមួយ។ ការថតអេកូ ត្រូវបានធ្វើជាញឹកញាប់ក្នុងអំឡុងពេលត្រីមាសដំបូងដើម្បីបញ្ជាក់អំពីកាលបរិច្ឆេទនិងការមានផ្ទៃពោះនិងជាថ្មីម្តងទៀតក្នុងកំឡុងពេលត្រីមាសទីពីរ ចន្លោះពីសប្តាហ៍ទី១៨ និង២០ដែលជាពេលដែលរាងកាយទារកអាចមើលឃើញ។
អេកូមើលគភ៌ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពសម្រាប់ទាំងម្តាយនិងកូន។ក្រុមអ្នកស្រាវជ្រាវមិនបានកត់សម្គាល់ឃើញផលប៉ះពាល់ណាមួយនៃអេកូនៅលើទារក និងទារកក្នុងការតាមដានអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីកំណើតឡើយ។ការប្រុងប្រយ័ត្ននៅតែសំខាន់។ ការប្រើប្រាស់ការថតអេកូតាមតែនឹកឃើញមិនត្រូវបានផ្ដល់អនុសាសន៍អោយធ្វើនោះទេ។អេកូមើលគភ៌ក៏មានដែនកំណត់ផងដែរ៕
ប្រភព៖health.com
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្នកឈឺបំពង់កអាចជាប់ពាក់ព័ន្ធនឹងជំងឺ Ebola ?
- របៀបបង្ការ មិនឲ្យកើតមុន
- ស្ត្រី ៥ ប្រភេទ ដែលបុរសគួរតែចៀសវាង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!