គួរយល់ដឹង! អាហារទាំង ៥យ៉ាង អាចជួយឲ្យ ស្បែករបស់អ្នក​ ភ្លឺថ្លា ម៉ត់រលោងបាន

 
 

ជាការពិតណាស់ គ្មានអ្នកណាម្នាក់ ដែលថា មិនចង់បាន ស្បែករបស់ខ្លួន ស្អាតម៉ត់រលោង ភ្លឺថ្លានោះទេ។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តនឹងជ្រាប ពីអាហារ ធម្មជាតិមួយចំនួន ដែលអាច ឲ្យស្បែករបស់អ្នក ស្អាតភ្លឺថ្លាបានផងដែរ៖

១) អាហារសម្បូរជាតិ វីតាមីនA៖ អាហារដែលសម្បូរវីតាមីនA មានក្នុងបន្លែ ដូចជា ដំឡូងផ្អែម ស្ពៃខ្មៅ ស្ពៃ broccoli ជាដើម។ ចំពោះជាតិ វីតាមីន A នេះ  អាចជួយ ឲ្យកោសិកាស្បែកថ្មី លូតលាស់ បានល្អ និង ទន់ម៉ត់រលោងបាន។ ជាពិសេសនោះ ប្រសិនបើអ្នកខ្វះ ជាតិវីតាមីន ក្នុងខ្លួន នោះស្បែករបស់អ្នក នឹងប្រែទៅជាស្ងួត។

២) អាហារសម្បូរជាតិ វីតាមីន C៖ ដូចអ្នក បានដឹងស្រាប់ហើយថា វីតាមីនC ពិតជាសំខាន់ ខ្លាំងណាស់ សម្រាប់ស្បែករបស់អ្នក ដែលជួយ ឲ្យកាត់បន្ថយ ភាពចាស់ នៅលើស្បែក។ បន្ថែមពីនេះទៅទៀត នៅពេលដែលអ្នក ជក់បារី ឧស្សាហ៍ធុញថប់ ត្រូវពន្លឺថ្ងៃខ្លាំងពេក ដូច្នេះអ្នកគួរតែ ព្យាយាមបន្ថែមជាតិ វីតាមីន C ចូលក្នុងរាងកាយរបស់អ្នក ឲ្យបានច្រើន។ ចំពោះវីតាមីន C សម្បូរនៅក្នុង បន្លែ ផ្លែឈើ ស្ទើរតែគ្រប់ប្រភេទ ដូចជា ក្រូច ទំពាំងបាយជូរ ស្ត្របបឺរី ល្ហុង ផ្លែគីវី ជាដើម។ ចំណែកនៅក្នុងបន្លែ វិញមាន ដូចជា ប៉េងប៉ោះ ដំឡូង ស្ពៃ ផ្កាខាត់ណា សណ្តែកបណ្តុះ ជាដើម។

៣) អាហារសម្បូរ ជាតិដែក៖ ប្រសិនបើរាងកាយ របស់អ្នក ខ្វះជាតិដែក នោះវានឹងធ្វើឲ្យ ស្បែករបស់អ្នក មានបញ្ហាមួយចំនួនបាន។ ដូច្នេះ  ជាតិដែក ពិតជាសំខាន់ សម្រាប់ទ្រទ្រង់ សុខភាពស្បែករបស់អ្នក ឲ្យល្អបាន។ ជាពិសេសអ្នក អាចរក ជាតិដែកបាន នៅក្នុង បន្លែ ពណ៌បៃតងចាស់ រឺក៏ក្នុងផ្លែឈើជាដើម។

៤) អាហារសម្បូរជាតិ វីតាមីន E៖  វីតាមីនE ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកច្ចាត់ជាតិពុល ចេញពីក្នុង ខ្លួនរបស់អ្នក និង អាចដោះស្រាយ បញ្ហាមួយចំនួន ដែលកើត លើស្បែកបានផងដែរ។ តាមការ សិក្សាស្រាវជ្រាវ  ផ្លែអាល់ម៉ុន គឺផ្ទុកជាតិ វីតាមីន E ខ្ពស់ជាងគេបង្អស់ ដែលជួយឲ្យ ស្បែករបស់អ្នក ស្អាតភ្លឺរលោងបាន។

៥) អាហារសម្បូរជាតិសរសៃ៖ ចំពោះជាតិសរសៃ ពិតជាមាន ប្រយោជន៍ ក្នុងការជួយសម្រួល ដល់ប្រព័ន្ធរំលាយអាហារ និងមិនតែប៉ុណ្ណោះ វាក៏បានជួយ លើស្បែករបស់អ្នក បានផងដែរ។ ជាមួយគ្នាផងដែរ អាហារដែលសម្បូរជាតិ សរសៃខ្ពស់ មានដូចជា សណ្តែក ពពួកគ្រាប់ធញ្ញជាតិ ស្រូវសាលី ជាដើម។

ទាំងនេះជាអាហារ ដែលជួយឲ្យ ស្បែករបស់អ្នកភ្លឺស្រស់ថ្លាបាន យ៉ាងល្អ៕

ប្រភព magforwomen


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម