តើ​អាហារ​បែប​ណា​ដែល​ល្អ​សម្រាប់​ថ្លើម​?

 
 

 199

​ដើម្បី​ថែទាំ​ថ្លើម​របស់​អ្នក​អោយមាន​សុខភាព​ល្អ​អ្នក​គួរតែ ៖

  • ​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​៖​ការសេព​គ្រឿង​ស្រវឹង​អាចធ្វើឱ្យ​ខូច​កោសិកា​ថ្លើម​នាំឱ្យ​កោសិកា​ថ្លើម​ហើម និង​ក្រិន​ថ្លើម​ដែល​អាច​ឈាន​ដល់​ស្លាប់​។​
  • ​បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ​និង​ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់​។​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ក៏​អាច​បណ្តាល​ឱ្យ​ទៅជា​ជំងឺ​ក្រិន​ថ្លើម​បានដែរ ហើយ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​បណ្តាលមកពី​ការ​លើស​ទម្ងន់​ជំងឺ​ទឹកនោម​ផ្អែម​ឬ​មាន​កម្រិត​ជាតិ​ខ្លាញ់​នៅក្នុង​ឈាម​ខ្ពស់​។​
  • ​កុំ​ប្រើប្រាស់​ថ្នាំ​ផ្សំ​ដែល​ប៉ះពាល់​ដល់​ថ្លើម​ដូចជា​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់​មួយចំនួន​ដែល​អាច​ពុល​ដល់​ថ្លើម​។​
  • ​ត្រូវ​យល់​ដឹង​ពី​ជំងឺ​រលាក​ថ្លើម​និង​ដឹង​ពី​របៀប​នៃ​ការឆ្លង​របស់​ជំងឺ​រលាក​ថ្លើម​ដើម្បី​ការពារ​កុំអោយ​ឆ្លង​។​ជំងឺ​រលាក​ថ្លើម​ប្រភេទ​A​គឺជា​មេរោគ​មួយ​ដែល​បណ្តាល​អោយ​ថ្លើម​រលាក​ហើយ​វា​អាច​ឆ្លង​តាមរយៈ​ទឹក​ឬ​អាហារ​ដែល​កខ្វក់​មាន​បាក់តេរី និង​មាន​នៅក្នុង​លាមក​ផងដែរ​។​ជាធម្មតា​ជំងឺ​រលាក​ថ្លើម​ប្រភេទ​A​នេះ​វា​នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង​។​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​C​អាច​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​តាមរយៈ​ឈាម​និង​សារធាតុ​រាវ​នៅក្នុង​រាងកាយ​។ ប្រសិនបើ​មិន​បាន​ព្យាបាល​នោះ​ទេ​វា​អាច​បណ្តាល​ឱ្យ​ទៅ​ជា​ជំងឺ​ក្រិន​ថ្លើម​ជំងឺមហារីក​ថ្លើម​និង​ជំងឺ​ខ្សោយ​ថ្លើម​។​ការលាង​ដៃ​អោយ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ជៀសវាង​ការចែករំលែក​របស់​ប្រើប្រាស់​រួមគ្នា​ដូចជា​ច្រាស​ដុសធ្មេញ​ឡា​ម​កោរពុកមាត់​ជា​វិធី​ការពារ​ការឆ្លង​មេរោគ​។ ចំពោះ​អ្នក​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន​អ្នក​គួរតែ​ប្រើ​ស្រោមអនាម័យ​រាល់ពេល​រួមភេទ​ទើប​ជា​ការល្អ​៕

ប្រភព៖​health.com


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម