តើ​មាន​អ្វី​កើតឡើង​ប្រសិនបើ​សម្ពាធ​នៅក្នុង​ភ្នែក​កើនឡើង​?

 
 

 5

​ជំងឺ​ដក់​ទឹក​ក្នុង​បាត​ភ្នែក​គឺ​ជា​ជំងឺ​មួយ​ដែល​បណ្តាល​ឱ្យ​មាន​ការខូចខាត​ទៅ​នឹង​សរសៃប្រសាទ​នៅ​បាត​ភ្នែក​របស់​អ្នក​។​ភាគ​ច្រើន​វា​ទាក់ទង​ជាមួយនឹង​ការកើនឡើង​នៃ​សម្ពាធ​នៅក្នុង​បាត​ភ្នែក​។​ការដក់​ទឹក​នៅ​ក្នុង​បាត​ភ្នែក​មិនសូវ​បង្ហាញ​រោគ​សញ្ញា​អោយ​យើង​ដឹង​នោះទេ​។​សម្ពាធ​កើនឡើង​នៅក្នុង​ភ្នែក​អាច​ធ្វើឱ្យ​ខូច​សរសៃប្រសាទ​នៅ​បាត​ភ្នែក​ដែល​មាន​មុខងារ​បញ្ជូន​រូបភាព​ទៅកាន់​ខួរក្បាល​ដូច្នេះ​ប្រសិនបើ​មាន​ការខូចខាត​ទៅ​លើស​រសៃ​ប្រសាទនៅ​បាតភ្នែក វា​អាច​ធ្វើឱ្យ​ខ្វាក់ភ្នែក​។​បើ​គ្មាន​ការព្យាបាល​ការដក់​ទឹក​ក្នុង​បាត​ភ្នែក វា​អាច​បណ្តាលឱ្យ​ខ្វាក់ភ្នែក​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​បន្ទាប់មកទៀត​។​ដោយសារតែ​មនុស្ស​ភាគ​ច្រើន​មិន​មាន​លេចចេញ​នូវ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឬ​មាន​ការឈឺចាប់​នោះ​ទេ​ដូច្នេះ​វា​ជា​ការសំខាន់​ណាស់​ដែល​អ្នក​គួរ​ទៅ​ពិភាក្សា និង​ពិនិត្យ​ភ្នែក​ឱ្យបាន​ទៀងទាត់​ដើម្បី​ទទួលយក​ព្យាបាល​អោយបាន​ទាន់​ពេល​។​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ និង​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​ដក់​ទឹក​ក្នុង​បាត​ភ្នែក​អ្នក​គួរតែ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្នែក​អោយ​បាន​ម្តង​ទៅ​ពីរដង​ក្នុង​មួយ​ឆ្នាំ​អោយបាន​ទៀងទាត់​។ ប្រសិនបើ​អ្នក​មាន​បញ្ហា​សុខភាព​ដូចជា​ជំងឺ​ទឹកនោម​ក៏​គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្នែក​អោយបាន​ទៀងទាត់​ផងដែរ​៕
ប្រភព៖health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម