៥ចំណុចបើនារីៗនៅតែប្រឹងធ្វើច្បាស់ជាសង្សារទ្រាំមិនបានសុំបែក
ស្នេហាក៏មិនខុសគ្នាដែរ អ្នកខ្លះបែកបាក់គ្នាទាំងមិនបានត្រៀមខ្លួនទុកមុន។ កំហុសតូចៗទេ តែអាចធ្វើឲ្យសង្សារអស់ចិត្តដោយមិនដឹងខ្លួន។ តើកំហុសទាំងនោះមានអ្វីខ្លះទៅ?
សង្ស័យហួសហេតុ៖ អ្នកប្រហែលជាគិតថា ការដែលអ្នកចូលចិត្តសួរដេញដោលពីគេច្រើន អាចបញ្ជាក់ថាអ្នកស្រលាញ់សង្សារខ្លាំងណាស់ ប៉ុន្តែមិនមែនបែបនេះនោះទេ។ ផ្ទុយទៅវិញ នៅពេលដែលអ្នកដាក់ការសង្ស័យទៅលើសង្សារច្រើនពេក នោះបុរសដែលអ្នកស្រលាញ់ នឹងមានអារម្មណ៍ថាធុញដោយស្វ័យប្រវត្តិ ហើយទំនាក់ទំនងរបស់អ្នកទាំងពីរក៏ប្រហែលជាមានភាពរកាំរកូសដោយសារតែបញ្ហានេះជាមិនខានឡើយ។
មិនសូវស្ដាប់ហេតុផល៖ មនុស្សមានចរិតខុសៗគ្នា អ្នកខ្លះជាប្រភេទមនុស្សចូលចិត្តស្ដាប់ហេតុសិន មុននឹងធ្វើការវិនិច្ឆ័យរឿងអ្វីមួយ។ ទន្ទឹមគ្នានេះដែរ អ្នកខ្លះពិបាកពន្យល់ណាស់។ ឆាប់ខឹងឃើញភ្លាមប្រតិកម្មភ្លែត រហូតដល់មានអ្នកខ្លះខឹងនឹងសង្សារខ្លួនទាំងដែលសង្សារមិនបានដឹងខ្លួនមុនថា គេខុសអ្វីផង។ សាកស្រមៃមើលទៅ តើបុរសណាទ្រាំបានបើ នៅសុខៗត្រូវសង្សារខ្លួនខឹងច្រឡោតគ្មានក្បាលកន្ទុយបែបនេះនោះ។
ស្ដាប់មិត្តភ័ក្តិច្រើនពេក៖ ជឿអត់ថា មាននារីមួយចំនួនចូលចិត្តស្ដាប់មិត្តភ័ក្ដិរបស់ខ្លួនសំខាន់ជាងសង្សារ។ ដឹងហើយថា មនុស្សត្រូវតែមានទំនាក់ទំនង ជាពិសេសមិត្តភ័ក្ដិ តែប្រសិនបើអ្នកបណ្ដោយឲ្យមិត្តភ័ក្តិរបស់អ្នកចូលមកដឹងឮរឿងជីវិតស្នេហារបស់អ្នកច្រើនពេកក៏មិនល្អប៉ុន្មានដែរ។ ស្នេហាមនោសញ្ចេតនារបស់មនុស្សពីរនាក់ មិនគួរឲ្យអ្នកផ្សេងបានដឹងនោះទេ រឿងខ្លះបើអាចលាក់បានគួរតែលាក់ខ្លះទៅ។
ស្រលាញ់តែមិនផ្ដល់សេរីភាព៖ បុរសមួយចំនួនតែងតែរអ៊ូរទាំថា “ពេលមានស្នេហាហាក់ដូចជាបាត់បង់សេរីភាព”។ ហេតុដូចនេះហើយនារីៗគួរតែគិតដល់ចំណុចមួយនេះផង ការដែលសង្ស័យមិនទុកចិត្តជាបញ្ហាមួយហើយ តែប្រសិនបើបិទសិទ្ធិសេរីភាពផ្សេងៗរបស់សង្សារថែមទៀត បុរសៗច្បាស់ជាមានអារម្មណ៍ថាធុញទ្រាន់ជាក់ជាមិនខានឡើយ។ ចូរប្រុងប្រយ័ត្នចំណុចនេះផង!
ប្រច័ណ្ឌគ្មានហេតុផល៖ ប្រច័ណ្ឌព្រោះស្រលាញ់ ឃ្លានេះត្រឹមត្រូវហើយ តែមិនប្រាកដថាសង្សាររបស់អ្នកគិតបែបនេះទេ។ បុរសៗងាយនឹងធុញទ្រាន់ណាស់ បើសិនជាងាកប្រច័ណ្ឌៗ សង្សាររបស់អ្នកប្រាកដជាសុំអ្នកបែកនៅថ្ងៃណាមួយ។ មានអ្នកខ្លះសូម្បីតែលេខសំងាត់ក្នុង facebook របស់សង្សារខ្លួនក៏ទាមទារចង់ដឹង ព្រោះខ្លាចសង្សារលួចលេងជាមួយស្រីផ្សេង ហើយបើមិនអញ្ចឹងទេចូលចិត្តឆែកឆេរទូរសព្ទសង្សារខ្លាចមានអាថ៌កំបាំងអ្វី។
៥ចំណុចខាងលើ សុទ្ធតែជាចំណុចមិនល្អដែលនារីៗគួរតែយល់ដឹងនៅពេលដែលមានសង្សារ តែបុរសៗក៏គួរតែស្វែងយល់ពីវាដែរ ប្រយ័ត្នសង្សារសុំបែកទាំងមិនដឹងខ្លួនណា៎!
BY sabayមើលគួរយល់ដឹងផ្សេងៗទៀត
- តើអ្នកដឹងអ្វីខ្លះអំពីសុដន់របស់អ្នក?
- វិធីបំបាត់ ការក្អកនៅពេលយប់
- ៥ ចំនុចនេះ នឹងជួយឲ្យប្រពន្ធ លោកអ្នក នៅតែ មានសម្រស់ ស្រស់ស្អាត!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!