ដើម្បី​យកឈ្នះ​គូប្រជែង គួរ​ធ្វើ​ដូចម្តេចខ្លះ​?

 
 

 4

​តើ​អ្នក​ចង់​បំបាក់​គូប្រជែង និង​ទទួលបាន​អតិថិជន​ច្រើន ដើម្បី​ជ្រើសរើស​យក​ជំនួញ​របស់​អ្នក​ដែរ​ទេ​? ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​បី​ចំនុច ដែល​អ្នក​អាច​ធ្វើអោយ​មុខ​ជំនួញ​របស់​អ្នក​លេចធ្លោ ជាង​គូ​ប្រជែង​របស់​អ្នក​។ 

​តើ​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា ហេតុអ្វី​បាន​គេ​ជ្រើសរើស​យក​ផលិតផល ឬ​សេវាកម្ម​ជំនួញ​របស់​អ្នក ដោយ​មើលរម្លង​គូប្រជែង​អ្នក​ទៅវិញ​? ការផ្តល់​នូវ​អ្វីៗ​ដោយ​មិន​គិតថ្លៃ នៅតែ​មិន​អាច​ធានាបាន​ថា ពួកគេ​នឹង​ជ្រើស​យក​អ្នក​ឡើយ ហើយ​វា​ពិតជា​គ្មាន​មធ្យោបាយ​ណាមួយ ដើម្បី​អោយ​ប្រាកដថា អតិថិជន​ម្នាក់​នឹង​មិន​រត់ចេញ​ពី​អ្នក ទៅរក​គូប្រជែង​អ្នក​វិញ​នោះដែរ​។ 

​ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​អាច​ធ្វើអោយ​ខ្លួន​ឯង ក្រុមហ៊ុន និង​ផលិតផល​របស់​អ្នក​ឈានមុខ​គេ ខ្លាំង​ជាង​ការផ្តល់​របស់​គូ​ប្រជែង​អ្នក​ទៅ​ទៀត​។​

 

​ធ្វើការ​ញែក​អោយដាច់ ពីអ្វី​ដែល​ជា​ការផ្តល់​អោយ​របស់​អ្នក និង​គូប្រជែង​

​ចូរ​ធ្វើ​ខ្លួនឯង​អោយមាន​លក្ខណៈ​ខុស​ពី​គូប្រជែង​។ បើសិន​ជា​អ្នក​រកស៊ី​បោក​អ៊ុត ចូរ​ធ្វើការ​បើកទ្វារ​រក​អតិថិជន​អោយបាន​យូរ​ជាង​គូប្រជែង​មួយ​ម៉ោង​។ បើសិន​ជា​អ្នក​ចាប់ផ្តើម​សេវាកម្ម​មួយ​ឡើងវិញ ចូរ​ធ្វើ​ការដឹកជញ្ជូន​ទៅ​កន្លែង​បី​ខុសៗ​គ្នា តាម​ការបញ្ជា​របស់​អតិថិជន​។ បើសិន​ជា​អ្នក​ជា​អ្នក​ថតរូប ចូរ​ធ្វើអោយ​មាន​ការ​ផ្តិតរូប​ដែល​ល្អៗ​បំផុត​។ ពេលនោះ អាច​នឹង​មាន​ពាក្យសម្តី​មួយចំនួន​កើតឡើង​ហើយ​។ មិន​យូរ​ទេ អ្នក​នឹង​ត្រូវបាន​គេ​ជ្រើសរើស ដោយសារតែ​អតិថិជន​របស់​អ្នក​ចង់​បាន​នូវ​អ្វី​ដែល​អ្នក​អោយ​បន្ថែម​នោះ​។ ហើយ​អ្នកនឹង​អាច​ផ្តល់​ជា​សេវាកម្ម​បន្ថែម​ទៀត​បាន ដោយសារ​តែ​វា​មិន​ធ្វើអោយ​អ្នក​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ ជា​ការផ្តល់​តម្លៃ​យ៉ាងច្រើន​ដល់​អតិថិជន​របស់​អ្នក​ទៅ​វិញ​ទេ​។ អ្វី​ដែល​សំខាន់​ក្នុង​រឿង​នេះ​គឺ ធ្វើ​អ្វីៗ​ដែល​ខុស​គេ​។ 

 

​ធ្វើអោយ​សេវាកម្ម​របស់​អ្នក មាន​លក្ខណៈ​ថ្លៃ​ជាង​គេ​បន្តិច​

​រឿង​នេះ​ស្តាប់​មើលទៅ​ហាក់បីដូចជា​ខុស​តែម្តង ប៉ុន្តែ សូម​ជឿ​យើង​ចុះ វា​ជា​វិធី​មួយ​ដ៏​ត្រឹមត្រូវ​។ បើសិន​ជា​អ្នក​មិន​អោយ​តម្លៃ​ដល់​សេវាកម្ម ការខិតខំ​ប្រឹងប្រែង បទពិសោធន៍ និង​ផលិតផល​ចុងក្រោយ​របស់​អ្នក​ទេ នោះ​វា​ក៏​គ្មាន​នរណា​ទៀត​នឹង​អោយ​តម្លៃ​ដល់​រឿង​អស់​នេះ​ដែរ​។ អ្នក​អាច​បន្ថែមថា គូប្រជែង​នោះ​មិន​ធ្វើ​វា​ទេ ឬ​គ្មាន​លទ្ធភាព​ធ្វើ​វា ប៉ុន្តែ ចូរ​អោយ​តម្លៃ​ដល់​សេវាកម្ម​របស់​អ្នក​វិញ ដោយ​គ្រាន់តែ​បង្កើន​ការលក់​របស់​អ្នក​តែប៉ុណ្ណោះ បើសិន​ជា​អ្នក​អាច​ធ្វើទៅបាន​។ ចូរ​ដាក់​តម្លៃ​ដោយ​ខ្លួនឯង ដូច​ដែល​អ្នក​បាន​ដឹង​នូវ​អ្វី​ដែល​ថា វា​នោះ​គួរតែ​អោយ​តម្លៃ​ហើយ​។ អតិថិជន​ដែល​នឹង​អោយ​តម្លៃ​អ្នក និង​អ្វី​ដែល​អ្នក​គួរតែ​ផ្តល់​អោយ ហើយ​ចង់​ចំណាយ​ដើម្បី​វា​ទៀត​នោះ គេ​នឹង​ក្លាយទៅជា​អតិថិជន​របស់​អ្នក​រហូត​ជាមិនខាន​។ ចំពោះ​អ្នក​ដែល​រក​មើល​របស់​ដែល​ថោក​បំផុត គេ​មិនមែន​ជា​មនុស្ស​ដែល​អ្នក​ចង់​បាន ឬ​ខំធ្វើការ​ដើម្បី​នោះទេ ហើយ​ពួកគេ​ក៏​នឹង​មិន​នៅ​សហកា​រណ៍​ជាមួយ​អ្នក​បាន​យូរ​ដែរ​។ 

 

​ចូរ​ធ្វើខ្លួន​អោយ​ស្រួល​ទំនាក់ទំនង តាម​តែ​អាច​ធ្វើទៅបាន​

​ជា​ចុងក្រោយ​នេះ គឺជា​វិធីសាស្ត្រ​ដ៏​ធំ​មួយ ដែល​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​ងាយ​នឹង​អាច​ទំនាក់ទំនង​បាន​ស្រួល​បំផុត​។ យើង​ធ្លាប់​រក​ឃើញ​ថា អតិថិជន​ដ៏​ឆ្លាតៗ​ចូល​ចិត្ត​មនុស្ស​របៀបនេះ ជាពិសេស នៅពេល​ដែល​អ្នក​អាច​ធ្វើ​អ្វី​ក៏​បាន និង​ទទួលខុសត្រូវ​រាល់​សំណួរ និង​តម្រូវការ​របស់​ពួកគេ​។ នៅ​ពេល​អ្នក​កំពុងតែ​ព្យាយាម​ទាក់ទាញ​អតិថិជន​ថ្មី​ម្នាក់ ហើយ​អ្នក​ជួប​គេ​ដោយ​ការនិយាយ​ទូរស័ព្ទ ឬ​អ៊ី​ម៉ែ​ល ហើយ​អ្នក​ព្យាយាម​តប​ទៅ​គេ​យ៉ាង​លឿន នោះ​មានន័យ​ថា អ្នក​បាន​ចាប់ផ្តើម​រួច​ជា​ស្ត្រេច​លើ​ដំណើ​ការណ៍នៃ​ការ​យក​ឈ្នះ​ពួកគេ​រួចទៅហើយ​។ វា​មិន​ត្រូវ​ការចំណាយ​កម្លាំង​ច្រើន​នោះ​ទេ ប៉ុន្តែ វា​មាន​អត្ថន័យ​យ៉ាង​ច្រើន ចំពោះ​អតិថិជន​ម្នាក់ ដែល​កំពុង​តែ​ព្យាយាម​បង្កើត​ជម្រើស​មួយ​៕
ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម