សុបិន្ត​អាក្រក់ គួរ​ដោះស្រាយ​យ៉ាង​ដូចម្តេច​?

 
 

 2

​សុបិន្ត​អាក្រក់ គឺជា​ក្តី​សុបិន្ត​ដែល​គួរ​អោយ​មាន​ការព្រួយ​បារម្ភ ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង​អារម្មណ៍​អវិជ្ជមាន ដូច​ជា​ការស្ត្រេស ឬ​ភ័យខ្លាច​ជាដើម​។ សុបិន្ត​អាក្រក់ គឺជា​រឿង​ធម្មតា​មួយ​។ វា​អាច​ចាប់ផ្តើម​កើតមាន​ឡើង​តាំងតែ​ពី​នៅ​កុមារភាព ហើយ​អាច​មាន​ការថយចុះ​វិញ បន្ទាប់​ពី​អាយុ​ប្រហែលជា ១០ ឆ្នាំ​ឡើង​ទៅ​។ ទោះជា​យ៉ាងណា មនុស្ស​មួយចំនួន​មាន​ការយល់​សុបិន្ត​អាក្រក់​រហូតដល់​វ័យ​ជំទង់ ឬ​ពេញវ័យ ឬ​ពេញ​មួយ​ជីវិត​របស់​ពួកគេ​តែម្តង​។ ប្រសិនបើ​អ្នក​កំពុង​តែ​យល់​សុបិន្ត​អាក្រក់ សូម​ព្យាយាម​អនុវត្ត​បច្ចេកទេស​មួយចំនួន មុនពេល​ចូល​គេង ដូច​ជា​ការ​ងូតទឹក​ក្តៅឧណ្ណៗ សមាធិ ឬ​ហាត់​ដកដង្ហើម​ជ្រៅៗ​ជាដើម​។ ប្រសិន​បើ​កូន​របស់​អ្នក​កំពុងតែ​ជួប​ការលំបាក​ដោយ​ការយល់​សុបិន្ត​អាក្រក់ សូម​ស្វែងរក​វិធីសាស្ត្រ​នានា ដើម្បី​ជួយ​កូន​អ្នក​អោយបាន​ប្រសើរ​ជាង​មុន ហើយ​ពេល​ខ្លះ ការច្នៃប្រឌិត​តិចតួច​អាច​ជួយ​បាន​ផងដែរ​។​

  • ​ជជែក​អំពី​ហេតុការណ៍​ក្នុង​សុបិន្ត​ជាមួយ​កូន​របស់​អ្នក ៖ ប្រាប់​កូន​របស់​អ្នក​អោយ​ពិពណ៌នា​អំពី​សុបិន្ត​អាក្រក់​នេះ​។ តើ​មាន​អ្វី​កើតឡើង​?​តើ​មាន​ន​ណា​ខ្លះ​នៅក្នុង​សុបិន្ត​? តើ​អ្វី​ដែល​គួរអោយខ្លាច​? បន្ទាប់មក រំលឹក​កូន​របស់​អ្នក​ថា សុបិន្ត​អាក្រក់ មិនមែន​ជា​ការពិត​នោះ​ទេ សូម​កុំ​បារម្ភ​ពី​វា​អី​។​
  • ​បន្ថយ​ភាព​តានតឹង ៖ ប្រសិន​បើ​កូន​របស់​អ្នក​ហាក់ដូចជា​បារម្ភ ឬ​មាន​ភាព​តានតឹង សូម​និយាយ​អំពី​អ្វី​ដែល​រំខាន​ដល់​គេ​។ អនុវត្ត​សកម្មភាព ដែល​អាច​បន្ថយ​ភាព​តានតឹង​សាមញ្ញៗ​មួយចំនួន​ដូចជា ការដកដង្ហើម​ជ្រៅៗ​ជាដើម​។​
  • ​ផ្តល់​ការសហការ ៖ កូន​របស់​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ច្រើន​ជាង​មុន ប្រសិនបើ​គេ​គេង​ជាមួយនឹង​សត្វ​ដែល​គេ​ចូលចិត្ត ភួយ ឬ​វត្ថុ​ដែល​មាន​ផាសុខភាព​ផ្សេងទៀត​។​
  • ​បើក​ពន្លឺ​អោយ​ភ្លឺ ៖​ប្រើ​ពន្លឺ​សម្រាប់​បំភ្លឺ​ពេលយប់ នៅក្នុង​បន្ទប់​ដែល​កូន​អ្នក​គេង​។ ប្រសិន​បើ​កូន​អ្នក​ភ្ញាក់​ពី​គេង ក្នុង​អំឡុង​ពេល​យប់ ពន្លឺ​អាច​ធ្វើអោយ​គេ​មាន​ការទុកចិត្ត​ឡើងវិញ​។​
  • ​បើកចំហរ​ទ្វារ​បន្ទប់ ៖ ទុក​អោយ​ទ្វារ​បន្ទប់​ដែល​កូន​របស់​អ្នក​គេង អោយ​នៅ​ចំហរ​នៅពេល​យប់ ដូច្នេះ គេ​នឹង​មិន​មាន​អារម្មណ៍​ថា នៅ​តែ​ម្នាក់ឯង​ទេ​៕

ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម