ឈឺសុដន់ បង្កឡើងដោយសារបញ្ហាអ្វីខ្លះ?
3
ការឈឺសុដន់ គឺជារឿងដែលមនុស្សស្រីតែងតែត្អូញត្អែរ ដែលក្នុងនោះអាចរួមបញ្ចូលទាំងសុដន់ដែលឡើងរឹងហើយឈឺការឈឺក្រហាយៗ ឬមានអារម្មរណ៍តឹងនៅក្នុងសុដន់។ ការឈឺចាប់ក្នុងសុដន់អាចកើតមានរហូត ឬអាចកើតឡើងតែម្តងម្កាលតែប៉ុណ្ណោះ។ ការឈឺសុដន់ អាចមានកម្រិតពីស្រាលទៅធ្ងន់ធ្ងរ។ វាអាចប៉ះពាល់ដល់អ្នកត្រឹមតែពីរបីថ្ងៃក្នុងមួយខែ ជាឧទាហរណ៍ មុនអំឡុងពេលមករដូវ ឬអាចមានរយៈពេលប្រាំពីរថ្ងៃ ឬច្រើនជាងនេះជារៀងរាល់ខែ។ ការឈឺសុដន់ អាចគ្រាន់តែមុនពេលមករដូវ ឬវាអាចបន្តពេញមួយវដ្តរដូវតែម្តង។ ពេលខ្លះ ស្ត្រីអស់រដូវ ក៏អាចមានការឈឺចាប់សុដន់ផងដែរ ប៉ុន្តែ ការឈឺសុដន់ គឺកើតមានញឹកញាប់ជាងនៅលើស្ត្រីវ័យក្មេង។ ភាគច្រើនបំផុតការឈឺសុដន់ គឺជាសញ្ញាបញ្ជាក់ថា មិនមែនជាលក្ខខណ្ឌជំងឺមហារីកសុដន់ឡើយ តែមានករណីកម្រដែលវាអាចជាជំងឺមហារីកសុដន់។ ពេលខ្លះ វាមិនអាចធ្វើទៅបានឡើយ ក្នុងការកំណត់ពីមូលហេតុពិតប្រាកដនៃការឈឺសុដន់។ កត្តារួមចំណែកអាចរួមបញ្ចូលគ្នាមួយ ឬច្រើន ដូចខាងក្រោម ៖
- បញ្ហាអ័រម៉ូនបន្តពូជ ៖ ការឈឺសុដន់ ផ្សារភ្ជាប់យ៉ាងរឹងមាំទៅនឹងអ័រម៉ូន និងវដ្តរដូវរបស់អ្នក។ ការឈឺសុដន់បែបនេះ ជាញឹកញាប់មានការថយចុះ ឬបាត់ទៅវិញជាមួយនឹងការមានផ្ទៃពោះ ឬការអស់រដូវ។
- សភាពរបស់សុដន់ ៖ ការឈឺសុដន់ ដែលមិនជាប់ទាក់ទងនឹងការមករដូវជាញឹកញាប់មកពីអ្វីដែលប៉ះពាល់ដល់រចនាសម្ព័ន្ធនៃសុដន់ ដូចជាការមានគីសក្នុងសុដន់ ការប៉ះទង្កិចសុដន់ ការវះកាត់សុដន់ ឬកត្តាផ្សេងទៀត។ ការឈឺសុដន់ ក៏អាចចាប់ផ្តើមពីខាងក្រៅសុដន់ ពីទ្រូង សាច់ដុំ សន្លាក់ ឬបេះដូង ហើយឈឺចាក់ទៅសុដន់។
- អាស៊ីតខ្លាញ់មិនមានតុល្យភាព ៖ អតុល្យភាពនៃអាស៊ីតខ្លាញ់នៅក្នុងកោសិកា អាចប៉ះពាល់ដល់ជាលិកាដោះ ក្នុងការទទួលការបញ្ជាពីអ័រម៉ូនដែលរត់នៅក្នុងចរន្តឈាម។
- ការប្រើប្រាស់ថ្នាំ ៖ ថ្នាំដែលមានអ័រម៉ូនមួយចំនួន រួមបញ្ចូលទាំងការព្យាបាលភាពអារនិងថ្នាំពន្យារកំណើត អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឈឺសុដន់។ ដូចគ្នានេះផងដែរសុដន់ ដែលឡើងរឹងហើយឈឺ គឺជាផលប៉ះពាល់មួយនៃអ័រម៉ូន Estrogen និង Progesterone ដែលមាននៅក្នុងថ្នាំ។ ការឈឺសុដន់ អាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងថ្នាំបំបាត់ទុក្ខព្រួយមួយចំនួនរួមទាំងថ្នាំពពួក Selective Serotonin Reuptake Inhibitor ដូចជាថ្នាំ Fluoxetine និង Sertralineជាដើម៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារចាំបាច់ សម្រាប់ទារក និងកុមារតូចៗ
- វិធីថែរក្សាស្នេហាឲ្យគង់វង្ស
- ការសិក្សាថ្មីបង្ហាញថា ផ្លែចេក អាចនឹងផុតពូជ ពីលើលោកយើងនេះ នាពេលឆាប់ៗខាងមុខ!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!