សង្គ្រោះ អ្នក​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី ដោយ​វិធី​ណា​?

 
 


 5

​អា​លែ​ក​ស៊ី (​អាណា​ហ្វីឡា​ក់ទិច​)​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ដោយសារ​តែ​វា​អាច​ធ្វើអោយ​ថយចុះ​សម្ពាធ​ឈាម​មួយ​រំពេច​និង​មាន​បញ្ហា​ក្នុង​ការដកដង្ហើម​។ មនុស្ស​ដែល​មាន​អា​លែ​ក​ស៊ីការ​មានប្រតិកម្ម​អាច​កើត​ឡើង​មួយ​ភ្លាមៗ បន្ទាប់​ពី​ការប៉ះពាល់​ទៅ​នឹង​សារធាតុ​ដែល​បង្ក​អោយ​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី​។ ក្នុង​ករណី​ខ្លះ​ការ​មានប្រតិកម្ម​អាច​កើត​មាន​យឺត​បន្តិច​។​ប្រសិនបើ​អ្នក​បាន​ជួប​នឹង​នរណាម្នាក់​ដែល​មាន​រោគសញ្ញា​នៃ​ប្រតិកម្ម​អាណា​ហ្វីឡា​ក់ទិច​សូម​អនុវត្ត​ដូចខាងក្រោ​ម​នេះ ៖

  • ​ហៅ​ទូរស័ព្ទ​ភ្លាម​ទៅ​លេខ​សង្គ្រោះបន្ទាន់​ក្នុង​តំបន់ ដែល​នៅ​ជិត​អ្នក​បំផុត​។​
  • ​អោយ​អ្នកជំងឺ​នៅតែ​បន្ត​គេង​ផ្ងារ​។​
  • ​បន្ធូរ​សម្លៀក​បំពាក់​ដែល​តឹង និង​គ្រប​ភួយ​អោយ​អ្នកជំងឺ​។ កុំអោយ​អ្នកជំងឺ​ផឹក​អ្វី​ទាំងអស់​។​
  • ​បើ​មាន​ក្អួត ឬ​ហូរឈាម​ចេញ​ពី​មាត់ បែរ​គេ​ទៅ​ម្ខាង​ដើម្បី​ការពារ​ការ​ឈ្លក់​។​
  • ​បើ​មិន​មាន​សញ្ញា​ណាមួយ​នៃ​ការដកដង្ហើម ឬ​ក្អក ឬ​មិន​ចលនា​ទេនោះ សូម​ចាប់ផ្តើម​ជួយសង្គ្រោះ​បេះដូង និង​សួត​ដល់​អ្នកជំងឺ​។ ធ្វើការ​សង្កត់​ទ្រូង​ប្រហែល ១០០​ដង​ក្នុង​មួយ​នាទី រហូត​វេជ្ជបណ្ឌិត​បាន​មកដល់​។​
  • ​ទទួលយក​ការព្យាបាល​សង្គ្រោះបន្ទាន់​សូម្បី​តែ​រោគសញ្ញា​ទើបតែ​ចាប់ផ្តើម ល្អ​ប្រសើរ​ក៏​ដោយ​។ ការ​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​រយៈ​ច្រើន​ម៉ោង​ជាធម្មតា គឺជា​ការចាំបាច់​។​

​ប្រសិនបើ​អ្នក​បាន​ជួប​នឹង​នរណាម្នាក់​ដែល​មាន​សញ្ញា​នៃ​អាណា​ហ្វីឡា​ក់ទិច​សូម​កុំ​រង់ចាំ​មើល អោយ​រោគសញ្ញា​បាន​ល្អ​ប្រសើរ​ជាង​មុន​។ ស្វែងរក​ការព្យាបាល​សង្គ្រោះបន្ទាន់​អោយបាន លឿន​បំផុត​។ ក្នុង​ករណី​ធ្ងន់ធ្ងរ បើ​អ្នក​រងគ្រោះ​មិន​បាន​ទទួល​ការព្យាបាល​ទេ វា​អាច​នាំ​ទៅរក​សេចក្តីស្លាប់​ក្នុង​រយៈពេល​កន្លះ​ម៉ោង​៕
 ប្រភព៖ health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម