ធ្វើម៉េចទើបសក់មានភាពរលោងទៅ?
0
នៅពេលដែលអ្នកមានផលិតផលថែរក្សាសក់យ៉ាងច្រើនក្នុងបន្ទប់ទឹក ដែលបានមកពីហាងលក់ទំនិញផ្សេងៗនៅលើទីផ្សារនោះ អ្នកប្រហែលជាដល់ពេលដែលត្រូវសាកល្បងវិធីសាស្ត្រថ្មីវិញហើយ។ មានវិធីសាស្ត្រងាយៗ និងមានតម្លៃថោកជាង ហើយអ្នកក៏នឹងទទួលបានសក់ក្បាលដ៏ស្រស់ស្អាត និងភ្លឺរលោងបានដែរ តាមរយៈការញ៉ាំអាហារដែលត្រឹមត្រូវ របៀបនៃការថែរក្សាសក់ និងការព្យាបាលសក់បែបធម្មជាតិ។ បើសិនជាអ្នកចង់សន្សំលុយកុំអោយចំណាយច្រើន ហើយអាចទទួលបានសក់ក្បាលដ៏ភ្លឺរលោងដែរនោះ មធ្យោបាយខាងក្រោមនេះអាចជួយដល់អ្នកបាន ៖
ជៀសវាងការងូតទឹកក្តៅ
ជំហានដំបូងដើម្បីទទួលបានសក់ដែលភ្លឺរលោងនោះ គឺការផ្តល់ឱកាសអោយសក់អ្នកចេះថែរក្សាខ្លួនឯងផង។ ចូរកាត់បន្ថយការងូតទឹកក្តៅ ព្រោះទឹកក្តៅអាចនឹងជម្រះជាតិប្រេងធម្មជាតិចេញពីសរសៃសក់ និងធ្វើអោយសក់មើលទៅស្ងួត និងងាយពុកផុយ។
ញ៉ាំអាហារដែលផ្តល់នូវសុខភាព
សក់ស្ងួត អាចជាសញ្ញាដែលអ្នកញ៉ាំអាហារមិនបានត្រឹមត្រូវ។ ចូរធ្វើការចិញ្ចឹមសក់អ្នកពីក្នុងទៅក្រៅតាមរយៈការញ៉ាំបន្លែ និងផ្លែឈើអោយបានច្រើន ហើយក៏មិនចាំបាច់ប្រើប្រាស់ផលិតផលថែរក្សាសក់អ្វីដែរ។
ការពារសក់
សក់អាចនឹងងាយខូចខ្លាំង ហើយជាតិប្រេងពីធម្មជាតិអាចនឹងរលាយបាត់អស់ បើសិនជាអ្នកមិនមានវិធីការពារសក់របស់អ្នកទេ។ កម្តៅព្រះអាទិត្យ ភាពត្រជាក់ និងខ្យល់ស្ងួតអាចធ្វើអោយរលាយជាតិប្រេងចេញពីសក់បាន ដូច្នេះ យកល្អគួរតែមានអ្វីការពារ និងគ្របសក់ក្បាលរបស់អ្នកផងនៅពេលស្ថិតក្រោមអាកាសធាតុទាំងអស់នេះ។ ការហែលទឹក គឺជាមូលហេតុមួយផ្សេងទៀតដែលនាំអោយសក់ទៅជាស្ងួត ដូច្នេះ មុនពេលអ្នកងូតទឹកក្នុងអាងហែលទឹក ចូរធ្វើយ៉ាងណាប្រើក្រែមអប់សក់បន្តិចបន្តួចសិន ព្រមទាំងពាក់មួកសម្រាប់ហែលទឹក ទើបអាចការពារសារធាតុគីមីដែលមានក្នុងអាងទឹកបាន។
អប់សក់ជាមួយនឹងស៊ុត
ស៊ុត មានប្រសិទ្ធភាពក្នុងការអប់សក់ ដូច្នេះ ចូរយកស៊ុតពណ៌សមួយចំនួនលាបលើសក់ក្បាល ហើយទុកចោល ១០ នាទីសិន ចាំលាងជម្រះ។ ការធ្វើបែបនេះនឹងជួយផ្តល់សំណើមដល់សរសៃសក់បានយ៉ាងល្អ។ អ្នកក៏អាចអាចយកវាមកប្រើជំនួសសាប៊ូកក់សក់ម្តងម្កាលផងដែរ ព្រោះវាជាវិធីសាស្ត្រដ៏លឿនក្នុងការផ្តល់ភាពភ្លឺរលោងដល់សរសៃសក់៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិបត្ដិផ្លូវចិត្ដស្ដ្រីលក់ខ្លួន
- ហេតុអ្វីបានជាថ្នាំផ្សះ ធ្វើអោយរាគ?
- ទទួលទានប្រៃខ្លាំង អាចធ្វើឱ្យហើម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!