ខ្លួនប្រាណយើង អាចបម្លែងខ្លាញ់អាក្រក់ទៅជាល្អបានក្រោយពីត្រូវនឹងភាពត្រជាក់
1
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា សីតុណ្ហភាពត្រជាក់អាចជម្រុញខ្លាញ់មិនល្អដែលមាននៅនឹងភ្លៅ និងពោះអោយប្រែទៅជាខ្លាញ់ដែលដុតកាឡូរីទៅវិញ។
ប៉ុន្តែការធាត់ គឺជាឧបសគ្គនៃដំណើរការនេះ។
ខ្លាញ់របស់មនុស្សពេញវ័យភាគច្រើន ត្រូវបានដឹងថាជាខ្លាញ់ស ហើយគេជឿថា ទារកមានខ្លាញ់ត្នោតដែលលេចឡើងដើម្បីជួយរក្សាកម្តៅ។
ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវពីមុនបានបង្ហាញថា មនុស្សពេញវ័យក៏មានខ្លាញ់ត្នោតមួយចំនួនផងដែរ។ បន្ទាប់មកការស្រាវជ្រាវលើកក្រោយៗក៏បានកំណត់ថា ខ្លាញ់ត្នោតដែលត្រូវបានរកឃើញលើមនុស្សពេញវ័យនោះ មិនដូចគ្នាទៅនឹងខ្លាញ់ត្នោតដែលមានលើទារកនោះទេ។
ក្រុមអ្នកស្រាវជ្រាវបានពន្យល់ថា ខ្លាញ់ត្នោតចំពោះទារកបានកើតឡើងពីសាច់ដុំ ប៉ុន្តែខ្លាញ់ត្នោតរបស់មនុស្សពេញវ័យ គឺជាខ្លាញ់ដែលបានកើតឡើងពីខ្លាញ់ស។
ចំពោះការស្រាវជ្រាវថ្មីក្រុមអ្នកស្រាវជ្រាវដែលត្រូវបានដឹកនាំដោយវេជ្ជបណ្ឌិត ហ្វីលីព គឺន (Philip Kern) បានប្រៀបធៀបខ្លាញ់នៅនឹងក្បាលពោះដែលត្រូវបានយកពីមនុស្ស៥៥នាក់អំឡុងពេលរដូវក្តៅ និងរដូវរងា។ ពួកគេក៏បានពិនិត្យល់ខ្លាញ់ភ្លៅដែលត្រូវបានយកពីមនុស្ស១៦នាក់ក្រោយពួកគេបានដាក់កញ្ចប់ទឹកកកលើស្បែករបស់ពួកគេរយៈពេល៣០នាទី។
ការស្រាវជ្រាវបានរកឃើញថា ខ្លាញ់ក្បាលពោះដែលត្រូវបានយកពីមនុស្សនៅក្នុងរដូវរងាមានកម្រិតខ្ពស់នៃការសម្គាល់ហ្សេនេទិចពីរសម្រាប់ខ្លាញ់ត្នោតជាងខ្លាញ់ក្បាលពោះដែលត្រូវបានយកពីមនុស្សនៅក្នុងរដូវក្តៅ។
អ្នកស្រាវជ្រាវក៏បានបន្តថា ខ្លាញ់ភ្លៅដែលត្រូវបានយកក្រោយពីពួកគេបានស្អំទឹកកកលើស្បែកនោះ ក៏មានការកើនឡើងកម្រិតសម្គាល់ហ្សេនេទិចបីដែលត្រូវបានផ្សារភ្ជាប់ទៅនឹងខ្លាញ់ត្នោតផងដែរ។
ទោះជាយ៉ាងណាក៏ដោយឥទ្ធិពលនៃការបង្កើតខ្លាញ់ត្នោតនេះត្រូវបានរារាំងចំពោះមនុស្សធាត់នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Clinical Endocrinology & Metabolism។
វេជ្ជបណ្ឌិត Kern បាននិយាយថា យើងនឹងពិនិត្យមើលថាតើមនុស្សពេញវ័យមានសមត្ថភាពដើម្បីបម្លែងខ្លាញ់សទៅជាខ្លាញ់ត្នោតបានឬយ៉ាងណានៅពេលដែលពួកគេស្ថិតនៅក្នុងអាកាសធាតុត្រជាក់នោះ។
ជាលិកាខ្លាញ់ត្នោត អាចប្រឆាំង និងទប់ទល់ការធាត់។ គាត់បានបន្ថែមថា វានឹងនាំអោយខ្លួនប្រាណដុតកាឡូរីដែលលើសជាជាងបម្លែងទៅជាជាលិកាខ្លាញ់បន្ថែម។
ការស្រាវជ្រាវពីមុនជាច្រើនបានបង្ហាញថាអាកាសធាតុត្រជាក់អាចជួយដុតកាឡូរីចំពោះមនុស្សដែលរួមមានការស្រាវជ្រាវមួយដែលបង្ហាញថាឥទ្ធិពលវាអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្លាញ់ត្នោត។
ប៉ុន្តែអ្នកស្រាវជ្រាវបាននិយាយថាវាដូចជាឆាប់ពេកដែលថាអាកាសធាតុនឹងមានឥទ្ធិពលលើទម្ងន់របស់មនុស្ស៕
ប្រភព៖ health.com
មើលគួរយល់ដឹងផ្សេងៗទៀត
- សញ្ញា ៥ យ៉ាងបញ្ជាក់ពី ទំនាក់ទំនងស្នេហា របស់អ្នក ស្វិតស្រពោន
- របស់ ៦ ប្រភេទ ដែលមិនអាចដាក់ ក្នុងទូទឹកកកបាន
- បើបុរសនិយាយពាក្យទាំងនេះហើយ សូមអ្នកចេញពីគេឱ្យលឿន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!