អាយុ​៣០​ការឈឺចាប់​អ្វីដែល​ជួប​ញឹកញាប់​ជាងគេ​?

 
 


 1

​ការឈឺ​ក្បាល ៖​នៅ​អាយុ​៣០​ឆ្នាំ​របស់​អ្នក អាច​ជា​ពេល​ដែល​ប៉ះពាល់​ទៅលើ​អារម្មណ៍​ច្រើន​។ ស្ត្រេ​សនៅ​កន្លែងធ្វើការ និង​នៅ​ផ្ទះ គឺជា​រឿង​មួយ​ទូទៅ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ប៉ុន​នេះ ហើយ​អាច​នាំអោយ​ឈឺក្បាល​។​

​វេជ្ជបណ្ឌិត ប៉ូល លេន​ហ្គេ​វីន (Paul B. Langevin) បាន​និយាយថា ការ​អង្គុយ​នៅមុខ​កុំព្យូទ័រ​ជា​រៀងរាល់ថ្ងៃ​ដែល​ក្បាល​របស់​អ្នក​នៅ​ក្នុង​ទីតាំង​មួយ អាច​ធ្វើអោយ​ក​ឡើង​រឹង និង​បណ្តាលអោយ​ក្បាល​របស់​អ្នក​ឈឺ​។​

​ដំណោះស្រាយ ៖ ដើម្បី​បន្ថយ​ស្ត្រេ​ស​ព្យាយាម​ដកដង្ហើម​ជ្រៅៗ​។ សូម​ព្យាបាល​ខ្លួន​អ្នក ដោយ​ធ្វើការ​ម៉ាស្សា​ថ្នមៗ ឬ​ត្រាំ​ក្នុង​ទឹក​ក្តៅឧណ្ណៗ​។​

​វេជ្ជបណ្ឌិត អេ​លេន ថយ​ហ្វៃ (Allen Towfigh) បានបង្ហាញ​ថា ដើម្បី​បន្ថយ​ការឈឺ​ពី​ការ​អង្គុយ​នៅមុខ​កុំព្យូទ័រ ចូរ​សាកល្បង​កាច់​សាច់ដុំ​ក​របស់​អ្នក​ដោយ​កាច់​ក​របស់​អ្នក​ទៅ​ឆ្វេង បន្ទាប់​មក​ទៅ​ស្តាំ បន្ទាប់​មក​សាកល្បង​ថ្នមៗ​ដោយ​អោយ​ត្រចៀក​របស់​អ្នក​ប៉ះពាល់​ទៅលើ​ស្មា​។​

​កន្សែង​ក្តៅ ឬ​ថ្នាំ​បំបាត់​ការឈឺចាប់ ក៏​អាច​ជួយ​បន្ថយ​អា​ការៈឈឺ​ក្បាល​បាន​ផង​ដែរ​។​

​ជំងឺ​នៃ​ការឈឺ​កដៃ ៖​ការឈឺ​នៅ​នឹង​កដៃ និង​ដៃ​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​សម្ពាធ​លើ​សរសៃវិញាណ​នៅ​នឹង​កដៃ​។​

​វេជ្ជបណ្ឌិត Langevin បាន​និយាយថា ហ្សែ​ន និង​ការគ្រោះថ្នាក់​ពីមុន​អាចធ្វើអោយ​អ្នក​ហាក់ដូចជា​មាន​ជំងឺ​នេះ ប៉ុន្តែ​វា​ក៏​អាច​បណ្តាលមកពី​ការ​វាយ​កុំព្យូទ័រ​ចុច​ទូរស័ព្ទ និង​លេង​ហ្គេម​កុំព្យូទ័រ​ផងដែរ​។​

​ដំណោះស្រាយ ៖ ប្រសិនបើ​អ្នក​អាច​សូម​សម្រាក​នូវ​សកម្មភាព​ដែល​ធ្វើអោយ​អ្នក​ឈឺ​កដៃ ដូច​ជា​ការ​វាយ​កុំព្យូទ័រ ឬ​ចុច​ទូរស័ព្ទ​ជាដើម​។​

​សូម​ប្រាកដថា ទីតាំង​នៃ​ការធ្វើ​ការងារ​របស់​អ្នក​ត្រូវបាន​រៀបចំ​បាន​ត្រឹមត្រូវ ដែល​មានន័យ​ថា​ខណៈ​ដែល​អ្នក​កំពុងតែ​វាយ​កុំព្យូទ័រ សូម ៖

  • អង្គុយ​ផ្អែក​ទៅ​នឹង​កៅអី​ជាមួយនឹង​ការ​បន្ធូរ​ស្មា​
  • សូម​ដាក់​កដៃ​អោយ​ត្រង់​
  • ជើង​ដាក់​ជាប់​កម្រាល​។​

​សូម​សាកល្បង​ប្រើ​ប្រដាប់​រុំ​កដៃ​។ ការព្យាបាល​រាងកាយ និង​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ជួយ​អ្នក​បាន​។ សូម​ជួប​គ្រូពេទ្យ​ប្រសិនបើ​វា​មិន​បាន​ប្រសើរឡើង​។ មនុស្ស​មួយចំនួន​ត្រូវការ​ការវះកាត់​សម្រាប់​បញ្ហា​នេះ​៕
ប្រភព៖ health.com


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម