ធ្លាប់​លឺ​ពី​ជំងឺ​ដោ​ន (Down Syndrome) ឬទេ​?

 
 

 1

​ដើម្បី​យល់ថា​ហេតុអ្វី​បានជា​ជំងឺ Down Syndrome កើតមានឡើង​នោះ​អ្នក​ត្រូវ​តែ​យល់​បន្តិច​អំពី​ក្រូម៉ូសូម​។ តើ​អ្វី​ជា​ក្រូម៉ូសូម​? ពួក​វា​គឺជា​រចនាសម្ព័ន្ធ​នៅ​ខាងក្នុង​កោសិកា​នីមួយៗ និង​ត្រូវបាន​បង្កើត​ជា​ហ្សែ​ន​។ ហ្សែ​ន​ផ្តល់​ព័ត៌មាន​ដែល​កំណត់​អ្វី​គ្រប់​យ៉ាង​អំពី​មនុស្ស​មិន​ថា​ពណ៌​សក់​មិន​ថា​មនុស្ស​ប្រុស ឬ​ស្រី​នោះទេ​។​

​មនុស្ស​ភាគច្រើន​មាន​២៣​គូ​នៃ​ក្រូម៉ូសូម ដែល​សរុប​មាន​៤៦​។ ប៉ុន្តែ​កុមារ​ដែល​មាន​ជំងឺ Down Syndrome មាន​ក្រូម៉ូសូម​បន្ថែម (៤៧ ជំនួស​អោយ​៤៦​ក្រូម៉ូសូម​) ឬ​ក្រូម៉ូសូម​មួយ​មាន​ផ្នែក​បន្ថែម​របស់​វា​។ ហ្សេ​នេ​ទិច​បន្ថែម​នេះ​បណ្តាលអោយ​កើត​ជា​បញ្ហា​ជាច្រើន​ដល់​កុមារ​។​

​បញ្ហា​សុខភាព​ទូទៅ​នៃ​ជំងឺ Down Syndrome

​ប្រហែល​ពាក់កណ្តាល​នៃ​កុមារ​ដែល​មាន​ជំងឺ​នេះ​បាន​កើត​មក​ដោយ​មាន​បញ្ហា​បេះដូង ដែល​មានន័យថា បេះ​ដូង​បានវិវត្ត​ផ្សេងៗ​គ្នា ហើយ​មិន​ធ្វើការ​ដូច​ដែល​វា​គួរ​ធ្វើ​នោះ​ទេ​។ ជាធម្មតា​បញ្ហា​នេះ អាច​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​ការវះកាត់​។ ទារក​មួយចំនួន​អាច​មាន​បញ្ហា​ពោះវៀន​ដែល​តម្រូវ​អោយ​ទទួល​ការវះកាត់​ដើម្បី​ត​ភ្ជាប់​ផងដែរ​។​

​កុមារ​ដែល​មាន​ជំងឺ Down Syndrome ហាក់ដូចជា​ងាយ​ឆ្លង​មេរោគ​ដែល​ប៉ះពាល់​ទៅលើ​សួត និង​ការដកដង្ហើម​របស់​ពួកគេ​។ នៅពេលដែល​ពួកគេ​មាន​ការឆ្លង​មេរោគ​ជារឿយៗ​ការឆ្លង​មេរោគ​នេះ​មាន​រយៈពេល​យូរ​។ ពួកគេ​អាច​មាន​បញ្ហា​ភ្នែក​ត្រចៀក ឬ​បញ្ហា​រំលាយ​អាហារ​ដូចជា ការ​ទល់លាមក​ជាដើម​។ កុមារ​មួយចំនួន​ទៀត​អាច​វិវត្ត​ទៅ​ជំងឺមហារី​កឈាម​។ មនុស្ស​ម្នាក់ៗ​ដែល​មាន​ជំងឺ​នេះ​ផ្សេងៗ​ពីគ្នា ហើយ​អាច​មាន​មួយ​ពីរ ឬ​បញ្ហា​ទាំងអស់​តែ​ម្តង​។​

​កុមារ​ដែល​មាន​ជំងឺ Down Syndrome​ទំនង​ជា​លូតលាស់ និង​វិវត្ត​យឺត​ជាង​កុមារ​ទូទៅ​។ ពួកគេ​អាច​ចាប់ផ្តើម​ដើរ និង​និយាយ​យូរ​ជាង​កុមារ​ដទៃ​។ ការជួយ​ពិសេស ដូចជា ការព្យាបាល​រាងកាយ (physical therapy) និង​ការព្យាបាល​ដោយ​ការនិយាយ (speech therapy) អាច​ជម្រុញ​ដល់​ការនិយាយ និង​ការដើរ​របស់​កុមារ​៕ 
ប្រភព៖ health.com


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម