អតិថិជនមិនបង់លុយអោយ គួរធ្វើយ៉ាងណា?
តើអ្នកកំពុងតែមានបញ្ហាក្នុងការប្រមូលលុយពីអតិថិជនមែនទេ? តើអ្នកកំពុងតែឆ្ងល់ទេថា ធ្វើដូចម្តេចទើបដោះស្រាយជាមួយអតិថិជន ដែលមិនព្រមបង់លុយអោយ ឬបង់យឺត? ខាងក្រោមនេះគឺជាយោបល់ខ្លះៗ ដែលវានឹងជួយអោយអ្នកប្រមូលលុយបានទាំងដើមទាំងការពីអតិថិជន។
ឱកាសដែលអតិថិជនភាគច្រើនត្រូវបង់លុយអោយអ្នក គឺត្រូវតែជាពេលវេលាមួយដែលសមហេតុផល។ ប៉ុន្តែ នាពេលឆាប់នេះ អ្នកត្រូវតែមានអ្វីដោះស្រាយជាមួយអតិថិជនម្នាក់ដែលគាត់មិនព្រមបង់លុយអោយ ឬយឺតពេលបង់ពេក។ តើអ្នកអាចធ្វើអ្វីបានខ្លះទៅ? តើអ្វីខ្លះដែលធ្វើអោយអ្នកមិនអាចប្រមូលលុយដែលជាកម្មសិទ្ធរបស់អ្នកបានទៅ? ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវដឹង។
រឿងដំបូងគេ
ចូរជៀសវាងរាល់បញ្ហាទាំងឡាយដែលកើតមាន រាប់ពីកិច្ចចាប់ផ្តើមតាមរយៈការធ្វើជាវិក័យប័ត្រចំពោះអតិថិជនថ្មី និងការពិភាក្សាទៅលើតម្លៃ ថ្លៃសេវាកម្ម និងតម្រូវការចំនាយរបស់អ្នកជាមួយអតិថិជនថ្មីៗ មុនពេលអ្នកធ្វើការងាររបស់ពួកគេ។
បើកភ្នែកអោយធំៗ មើលការទទួលយកលុយ
ចូរផ្ញើវិក័យប័ត្ររបស់អ្នកអោយបានយ៉ាងលឿន ទៅតាមកាលវិភាគដែលបានកំណត់ជាទៀងទាត់។
ចូរផ្ញើលិខិតរំលឹកយ៉ាងលឿនទៅរាល់អតិថិជនទាំងឡាយ ដែលមិនទាន់បង់លុយទៅតាមពេលវេលាដែលបានកំណត់ទុក ជាធម្មតាពី ១០ ទៅ ៣០ ថ្ងៃ។
បើសិនជាអតិថិជនម្នាក់នៅតែមិនព្រមបង់លុយក្រោយពីផ្ញើលិខិតរំលឹករួចហើយ ចូរអោយនរណាម្នាក់ដែលធ្វើការនៅកន្លែងទទួលលុយ ទូរស័ព្ទទៅអតិថិជននោះ ហើយព្យាយាមកំណត់អំពីមូលហេតុនោះផង។ បើសិនជាអ្នកមិននៅកន្លែងទទួលលុយទេ ចូរអោយប្តី ឬប្រពន្ធ លេខាធ្វើការនេះទៅ។ បើសិនបើអតិថិជន គឺជាមនុស្សម្នាក់ដែលអ្នកចង់រក្សាធ្វើការជាមួយ ចូរប្រើវិធីសាស្ត្រនាដែលងាយនឹងរក្សាការទំនាក់ទំនងការងារជាមួយគ្នាទៀតទៅ ក្រោយពីពួកគេបានបង់លុយរួចហើយ។
បើសិនបើក្រុមហ៊ុន ឬមនុស្សម្នាក់កំពុងតែមានបញ្ហាខាងហិរញ្ញវត្ថុ ចូរផ្តល់ឱកាសអោយពួកគេម្តងទៀត ក្នុងការសងប្រាក់ដល់អ្នកបន្តិចម្តងៗទៅ។
ប្រសិនបើការទារលុយជាលើកដំបូងនេះមិនប្រព្រឹត្តិទៅបានល្អទេ ចូរប្រើវិធីណាដែលធ្ងន់ធ្ងរបន្តិចទៅ មានន័យថា ត្រូវទៅទារលុយនោះដោយខ្លួនឯង ៖
- ឯកសាររៀបចំធ្លាក់មកពីតុលាការ។ អ្នកមិនចាំបាច់ជួលមេធាវីមកប្តឹងតុលាការក្នុងការទាមទាររឿងតិចតួចបែបនេះទេ ដូច្នេះ បើសិនជាអតិថិជនចង់ធ្វើបែបនេះមែន វាអាចជាមធ្យោបាយមួយបន្ថោកតម្លៃនៃការទារលុយរបស់អ្នកហើយ។
- ទាក់ទងភ្នាក់ងារប្រមូលប្រាក់នៅមូលដ្ឋានរបស់អ្នកអោយពួកគេធ្វើការ។ ចូរស្វែងរកភ្នាក់ងារប្រមូលប្រាក់អោយបានល្អបំផុត ដែលពួកគេនឹងទទួលបានកម្រៃមកវិញ នៅពេលពួកគេធ្វើសេវាកម្មនេះជូនអ្នកបាន។
- ចូរអោយភ្នាក់ងារទារប្រាក់សរសេររបាយការណ៍អំពីម្ចាស់បំណុល។
- ចូររក្សាទុកសេវាកម្មទាំងឡាយជាមួយមេធាវី បើសិនជាមួយចំនួនមានសារៈសំខាន់គ្រប់គ្រាន់ ក្នុងការធានាលើការចំណាយ និងការយកចិត្តទុកដាក់របស់មេធាវី។
អ្វីដែលអ្នកមិនត្រូវធ្វើ
មិនត្រូវប្រាប់មិត្តភក្តិរបស់អ្នកជុំវិញការជួបគ្នាជាមួយអតិថិជនឡើយ ហើយក៏មិនត្រូវសរសេរវាដាក់ក្នុង Facebook និង Twitter ដែរ ព្រោះវាអាចធ្វើអោយមានការប្រឈមមុខដ៏អាក្រក់ដល់អតិថិជនរបស់អ្នក។ បើសិនជាអ្នករឿងបែបនេះ អ្នកអាចត្រូវគេប្តឹងបាន។ អ្នកក៏អាចប្រឈមមុខនឹងច្បាប់ដ៏ក្តៅគគុកបានដែរ នៅពេលធ្វើការគំរាមគំហែង ការប្រើប្រាស់ភាសាវាយប្រហារ ការទូរស័ព្ទក្នុងពេលវេលាមួយដែលចម្លែក ឬច្រើនដងពេក ឬការថ្លែងពាក្យសម្តីមិនត្រឹមត្រូវ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ទឹកឃ្មុំ ជួយបំបាត់ការឈឺចាប់ដំបៅក្នុងមាត់
- ស្គាល់អត្តចរិតរបស់មនុស្ស តាមរយៈការដេក
- សញ្ញា នៃការណាត់ជួប បរាជ័យ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!