អតិថិជនមិនសប្បាយចិត្ត គួរដោះស្រាយដូចម្តេច?
អតិថិជនដ៏សំខាន់បំផុតបានដើរចូលមកការិយាល័យរបស់លោក ដារ៉ា ដោយមិនបានប្រាប់អោយដឹងមុនសោះ។ ដារ៉ា ក៏បានក្រោកឈរឡើងដោយទឹកមុខញញឹម ដើម្បីរាក់ទាក់គាត់។ អតិថិជននោះក៏បានបញ្ចេញកំហឹង ដោយសារតែក្រុមហ៊ុនរបស់គាត់ មិនបានបញ្ជូនផលិតផលតាមពេលវេលាដែលបានកំណត់។
ដារ៉ា បានលើកឡើងនូវហេតុផលល្អៗបំផុតរបស់គាត់ដើម្បីពន្យល់ដល់អតិថិជន ប៉ុន្តែ វាគ្មានប្រយោជន៍សោះ។ អតិថិជននៅពេលនេះ កាន់តែខឹងខ្លាំងជាងមុន ព្រមទាំងស្រែកឡូឡាថែមទៀតផង។ ក្នុងរយៈពេលតែពីរបីនាទី គាត់ក៏បានដើរចេញ ហើយក៏និយាយស្បត់ស្បែរថា លែងធ្វើជំនួញជាមួយ ដារ៉ា ទៀតហើយ។
មនុស្សយើងភាគច្រើនគួរតែដោះស្រាយជាមួយនឹងអតិថិជនដែលខឹង ឬមិនសប្បាយចិត្តអោយដូចជាផ្នែកមួយនៃតួនាទីរបស់យើងអញ្ជឹង ហើយវាក៏មិនមែនជាភាពងាយស្រួលដែរ។ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា បើសិនជាយើងដឹងនូវអ្វីដែលត្រូវនិយាយ ឬរបៀបនិយាយ យើងប្រហែលជាអាចស្តារស្ថានការណ៍បានប្រសើរឡើងវិញខ្លះ។
ចំពោះអត្ថបទមួយនេះដែរ យើងនឹងបង្ហាញអ្នកពីរបៀបដោះស្រាយជាមួយអតិថិជនដែលកំពុងតែខឹង ឬពិបាកនិយាយគ្នា។ យើងនឹងបង្ហាញពីវិធីសាស្ត្រពិសេសៗខ្លីៗ ក៏ដូចជាតិចនិច ដែលអ្នកអាចធ្វើអោយអ្វីៗមានដំណើរកាណ៍កាន់តែរលូនទៅមុខបន្ថែមទៀតបាន។
ជំហានទី ១ ៖ ផ្លាស់ប្តូរអកប្បកិរិយាមិនល្អរបស់អ្នក
ជំហានទី ២ ៖ ស្តាប់យ៉ាងយកចិត្តទូកដាក់
ជំហានទី ៣ ៖ រំលឹកដល់ការព្រួយបារម្ភរបស់ពួកគេ ម្តងហើយម្តងទៀត
ជំហានទី ៤ ៖ ធ្វើខ្លួនជាមនុស្សយល់ចិត្តគេ និងសុំអភ័យទោសគេ
ជំហានទី ៥ ៖ បង្ហាញពីដំណោះស្រាយ
ជំហាន ៦ ៖ ធ្វើសកម្មភាព និងបន្តសកម្មភាពនោះ
ជំហានទី ៧ ៖ សុំមតិរិះគន់
ថ្ងៃស្អែក យើងនឹងលម្អិតពីចំណុចនីមួយទាំង ៧ ខាងលើនេះ ដើម្បីជួយអោយអ្នកបានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ចង់អោយអតិថិជនបង់លុយទាន់ពេល! ងាយតើ!
-
របៀបទំនាក់ទំនង ជាមួយ មិត្តរួមការងារ
-
ស្រក់ទឹកភ្នែក ក៏ហួសពេល ពេលអ្នកម្តាយទៅបាត់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!