តើ​អ្នក​ចង់​ស្គម ឬ​ចង់​មាន​សុខភាព​ល្អ​?

 
 

​កាលណា​អ្នក​ស្គម​ពេក គឺ​មិន​ខុស​អី​នឹង​កាត​ធាត់​នោះទេ​។ ស្គម​ពេក និង​ធាត់​ពេក សុទ្ធ​តែ​បង្ក​ហានិភ័យ​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដូចគ្នា​។ រាងកាយ​ស្គម អាច​មើល​ទៅ​ស្អាត ប៉ុន្តែ អ្វី​ដែល​គួរអោយ​បារម្ភ​នោះ​គឺ អ្នក​មាន​ប្រព័ន្ធ​ភាព​ការពារ​រាងកាយ​ចុះខ្សោយ សាច់ដុំ​ខ្សោយ ងាយ​នឹង​មាន​ជំងឺ​ពុក​ឆ្អឹង មាន​ជំងឺ​ស្លេកស្លាំង និង​ជ្រុះ​សក់​។ ការ​សម្រក​ទម្ងន់ គឺ​មាន​សារៈសំខាន់ និង​មាន​ការផ្សាយពាណិជ្ជកម្ម​អំពី​ថ្នាំ​សម្រក​ទម្ងន់ ទឹកដោះគោ និង​អាហារ​សម្រាប់ សម្រក​ទំងន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ទូរទស្សន៍ ទស្សនា​វ​ដ្តី មិត្តភក្តិ និង​ក្រុមគ្រួសារ​។ មនុស្ស​ភាគច្រើន ចង់​មាន​រាងកាយ​ស្គម តែ​ចំនុច​នេះ​គឺ​មិន​ល្អ និង​មិនមែន​ជា​គោលដៅ​នៃ​ការ​សម្រក​ទម្ងន់​នោះ​ទេ​។ បើ​យោង​តាម​កាសែត​របស់​ស​មាគ​មន៍​ពេទ្យ​អាមេរិក​ភាព ស្គម​ស្គាំង មិនមែន​ជា​ការចាប់អារម្មណ៍​ដ៏​ល្អ​បំផុត​របស់​អ្នក​នោះ​ទេ​។ ការសិក្សា​បាន​បង្ហាញ​មនុស្ស​អោយ​ឃើញ​ថា អ្នក​ដែល​មាន​ទម្ងន់​សមល្មម មាន​ការថយចុះ​ហានិភ័យ​នៃ​ការស្លាប់​ជាង​មនុស្ស​ដែល​ស្គម​។ មធ្យោបាយ​ដែល​នាំអោយ​មាន​សុខភាព​ល្អ មាន​អារម្មណ៍ល្អ​ទាំង​គំនិត និង​ស្មារតី គឺ​ការ​មិន​មាន​ជំងឺ មិនមែន​ការ​មាន​រូបរាង​ស្គម​តែ​មាន​សុខភាព​មិន​រឹងមាំ​នោះ​ទេ​៕


ប្រភព៖ Health.com.kh



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម