ក្មេងអាយុពី ៤ ទៅ ៧ ខែ គួរគេងយូរប៉ុណ្ណា?
ខណៈដែលចំនួននៃការគេង ជាមធ្យមក្នុងមួយថ្ងៃចំពោះក្មេងអាយុប៉ុននេះគឺ ១៤ ម៉ោងនោះ រយៈពេលធម្មតាអាចប្រែប្រួល ដោយកុមារខ្លះ គេងបានតែ ៩ ម៉ោង និងកុមារដទៃទៀតគេងដល់ទៅ ១៨ ម៉ោង។
បរិមាណជាមធ្យមនៃការគេងថ្ងៃ គឺ ៣ ទៅ ៤ ម៉ោង។ កុមារមួយចំនួននឹងគេងថ្ងៃតែ ២០ នាទីប៉ុណ្ណោះ ខណៈដែលក្មេងដទៃទៀតនឹងគេងយូរជាងបរិមាណជាមធ្យមនៃការគេងថ្ងៃទៅទៀត។
ចូរចាំថា កូនរបស់អ្នកនឹងចូលចិត្តនៅជាមួយអ្នក។ ដូចនេះ គេអាចគេងបន្តិច ប៉ុន្តែ ត្រូវភ្ញាក់មកវិញក្រោយ ២០ នាទីនៃការគេងថ្ងៃ ដោយសារតែកូនរបស់អ្នកនឹងចូលចិត្តលេងជាមួយអ្នកជាងគេង។ នៅពេលដែលកូនរបស់អ្នកធំបន្តិច ហើយចាប់ផ្តើមស៊ាំនឹងការគេងថ្ងៃ វានៅតែជាការល្អ ដើម្បីមានពេលបន្តិចបន្តួចសម្រាប់អ្នកទាំងពីរ។
ជាធម្មតា ការគេងថ្ងៃ ជួយការពារកុមារពីការមួរម៉ៅខ្លាំងពេលគេងនៅពេលយប់ ដូច្នេះ ចូរចំណាយពេលអោយកូនរបស់អ្នករីករាយពេលដែលគេភ្ញាក់ពីគេង។ កុមារភាគច្រើនក្នុងអាយុប៉ុននេះ ចូលចិត្តគេងថ្ងៃម្តងនៅពេលព្រឹក បន្ទាប់មក គេងម្តងទៀត ក្រោយពីញ៉ាំអាហារថ្ងៃត្រង់រួច។
ប្រសិនបើអ្នកមានអារម្មណ៍ថា ការគេងថ្ងៃកំពុងតែប៉ះពាល់ដល់ពេលគេងយប់របស់កូនអ្នក អ្នកអាចដាស់កូនពីការគេងថ្ងៃនោះអោយឆាប់បន្តិច។ ប៉ុន្តែ ប្រសិនបើកូនរបស់អ្នកអស់កម្លាំងពេកនោះ គេនឹងមិនគេងបានស្រួលនៅពេលយប់នោះទេ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
ឈប់ស្រលាញ់ ឬក៏នៅតែស្រលាញ់គ្នា?
-
ចិញ្ចឹមកូនបែបណា ទើបមានចរឹតល្អ
-
កន្លែងដែលធ្វើឲ្យគូស្នេហ៍មានអារម្មណ៍ពុះកញ្ជ្រោលបំផុត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!