“ស្នេហា” មានអ្វីសំខាន់ទៅ?
ស្នេហា ត្រូវបានគេចាត់ទុកថា ជាធាតុផ្សំដ៏សំខាន់មួយដើម្បីអាចទទួលបានទំនាក់ទំនងដ៏រ៉ូម៉ែនទិច។ ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាផ្សេងៗទៀតច្រើនណាស់ដែលអាចជួយអោយទំនាក់ទំនងស្នេហាទទួលបានភាពសប្បាយរីករាយរយៈពេលយូរ។ អ្នកជំនាញបានបញ្ជាក់អោយដឹងថា វាគឺជារឿងសំខាន់ត្រង់ថា ដៃគូអ្នកមានសមត្ថភាពក្នុងការភ្ញោចអោយអ្នកមានភាពឆ្លាតវៃ បង្ហាញផ្លូវចិត្ត ផ្លូវវិញ្ញាណ និងរាងកាយ។ ខាងក្រោមនេះ គឺជាទស្សនៈសំខាន់ៗមួយចំនួនរបស់ស្នេហា ៖
• ភាពស្មោះត្រង់ និងការជឿជាក់ គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំមួយ។
• សមាសធាតុដ៏សំខាន់មួយនៃទំនាក់ទំនងដ៏យូរអង្វែង គឺសេចក្តីស្រលាញ់តែម្តង។ អ្នកជំនាញបានប្រាប់អោយដឹងថា អ្នកដែលឈានជើងចូលទៅក្នុងទំនាក់ទំនងស្នេហាមួយហើយ គឺគ្រាន់តែអោយមានៗតែប៉ុណ្ណោះ ប៉ុន្តែមិនបានធ្វើអោយខ្លួនឯងសប្បាយចិត្តបានយូរទេ។
• ទំនាក់ទំនងស្នេហា ត្រូវតែមានការជឿជាក់គ្នា ឧទាហរណ៍ ការអារម្មណ៍ថា មានផាសុខភាព និងសុវត្ថិភាពជាមួយដៃគូ។ ចូរជឿជាក់លើការបង្កើតនូវពេលវេលាមួយនៅពេលមនុស្សពីរនាក់ និងបើកចិត្តទៅរកគ្នាទៅវិញទៅមក។
• គ្មានទំនាក់ទំនងស្នេហាណាមួយដែលមិនប្រែប្រួលនោះទេ ដូច្នេះ ចូរព្យាយាមថែរក្សាវាអោយបាននូវភាពបត់បែនកាន់តែច្រើនចំពោះរឿងនេះ។ នៅពេលដែលទំនាក់ទំនងមានការលូតលាស់ហើយ ដៃគូទាំងពីរនាក់ត្រូវតែមានការផ្លាស់ប្តូរទៅតាមគ្នា។ អ្នកជំនាញបានណែនាំថា គូសង្សារអាចនឹងបញ្ចប់ស្នេហារបស់ពួកគេ ដោយសារតែពួកគេ មិនអាចផ្លាស់ប្តូរនូវអ្វីដែលជាតម្រូវការ និងការទាមទារថ្មីៗ ក្នុងរង្វង់ស្នេហាបាន។
• ទំនាក់ទំនង គឺជាកត្តាដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងស្នេហាដ៏រឹងមាំ។ ចូរប្រាកដថា អ្នកបានថែរក្សាច្រកទ្វារទំនាក់ទំនង និងបង្ហាញនូវអ្វីដែលជាអារម្មណ៍របស់អ្នកអោយគេបានដឹង។ ការជៀសវាងនូវបញ្ហាជាច្រើនដែលកើតមានក្នុងទំនាក់ទំនង មិនគ្រាន់តែជាដំណោះស្រាយដ៏ល្អមួយទេ តែវាក៏ជួយកុំអោយមានការឈ្លោះគ្នាកើតមានដែរ។
• គន្លឹះដ៏សំខាន់មួយផ្សេងទៀតនៃទំនាក់ទំនងដ៏ល្អ គឺជាការទុកចិត្តគ្នា។ ដៃគូដែលទុកចិត្តគ្នា អាចមានភាពកាន់តែងាយស្រួលក្នុងការគាំទ្រគ្នាទៅវិញទៅមក ខណៈពេលកំពុងតែដោះស្រាយនូវពេលវេលាដែលពិបាកៗជាមួយគ្នា។
• ការរួមភេទ ត្រូវតែជារឿងមួយមិនអាចមើលរំលងបានទេ នៅពេលមនុស្សពីរនាក់ស្រលាញ់គ្នាហើយ។ ទំនាក់ទំនងផ្លូវភេទដ៏ល្អមួយ អាចជួយអោយអ្នកទាំងពីរសប្បាយចិត្ត ខណៈពេលដែលកំពុងតែពង្រឹងដល់ចំណងស្នេហា៕
ប្រភព៖Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- អត្ថប្រយោជន៍នៃការប្រព្រឹត្តរឿងក្តៅសាច់ដោយខ្លួនឯង
- អ្នកអាចមានសុខភាពល្អដោយមិនចាំបាច់ចំណាយប្រាក់
- គួរដោះស្រាយជាមួយមនុស្សពិបាកនិយាយគ្នាដូចម្តេចទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!