សញ្ញា នៃ​ការ​ណាត់ជួប បរាជ័យ​

 
 

​ការ​ណាត់​ជួប​គ្នា មិន​អាច​ព្យាករណ៍​ទុក​មុន​បានទេ​។ វា​ដូចជា​ការលក់​ឡាន​អញ្ចឹង​ដែរ ដោយ​អ្នក​ឆ្ងល់​ថា​តើ​បុរស​ដែល​អ្នក​ទៅ​ជាមួយ​នោះ​កំពុងតែ​ធ្វើ​អ្វី ឬ​ក៏​គេ​កំពុងតែ​តេស្ត​ឡាន​បើក​ដើរលេង ដោយ​មិន​ខ្វល់​ពី​អ្វីៗ​ទាំងអស់ ឬ​យ៉ាងណា​។ បើ​និយាយ​អំពី​រឿង​ណាត់​ជួប​គ្នា​វិញ អ្នក​ពិតជា​ចង់​កំណត់​អោយ​បាន​លឿន​បំផុត​ថា ការ​ណាត់​ជួប​នេះ​មានតម្លៃ​ទៀត​ដែរ​ឬ​អត់​។ បើសិន​ជា​អ្នក​រក​ឃើញ​នូវ​សញ្ញា​ពេល​ណាត់​ជួប​គ្នា​ដូច​ខាងក្រោម​នេះ មានន័យ​ថា វា​មិនមែន​ជា​ទំនាក់ទំនង​ស្នេហា​ទេ​។​

​សម្លេង ដែលនាំអោយ​មាន​ភាព​ស្ងាត់​ជ្រាប ឬ​មិន​អាច​តប​ទៅវិញ​បាន​
​ទំនាក់ទំនង គឺជា​គន្លឹះ​ដ៏​សំខាន់ ដើម្បី​ទទួលបាន​ស្នេហា​ដ៏​ល្អ​មួយ ប៉ុន្តែ ជាមួយ​នឹង​រឿងរ៉ាវ​ក្នុង​ជីវិត​ជាច្រើន វា​ក៏​គួរតែ​ធ្វើ​អោយ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​នោះ​មាន​រហូត​ដែរ​។ វា​មិនមែន​ជា​រឿង​កំប្លែង​ទេ នៅពេល​មនុស្ស​ម្នាក់​និយាយ​ច្រើនពេក ដែល​អ្នក​មិន​អាច​ប្រើ​ពាក្យ​តប​វិញ​បាន​។ ចូរ​ចំណាំ​អោយ​ម៉ត់ចត់​នៅពេល​ដែល​បុរស ឬ​ស្ត្រី​និយាយ​រឿង​ពិសេស​អំពី​ខ្លួនគេ ទាំង​រឿង​វិជ្ជមាន ឬ​អវិជ្ជមាន​។ ហើយ​បើសិនជា​គេ​និយាយ​រឿង​ស្នេហា​ចាស់ អ្នក​ក៏​គួរតែ​ពិចារណា​ឡើងវិញ ពេល​ចង់​ណាត់​ជួប​គ្នា​ម្តង​ទៀត​។ 

​នៅពេលដែល​ការ​ណាត់​ជួប​គ្នា​របស់​អ្នក​មិន​មាន​ការនិយាយ​គ្នា​គ្រប់គ្រាន់ វា​ក៏​ធ្វើអោយ​គ្មាន​ផា​សុខភាព​ដែរ​។ ការ​បែក​អារម្មណ៍​ដូចជា ការសរសេរ​អក្សរ និយាយ​ទូរស័ព្ទ ឬ​ចូល​បន្ទប់ទឹក​យូរ សុទ្ធតែ​ជា​រឿង​មិនល្អ​ចំពោះ​ការ​ណាត់​ជួប​គ្នា​ហើយ​។ 

​ចេះ​តែ​មាន​បញ្ហា​
​អ្នក​ប្រហែលជា​មិន​ចង់​ស្វែង​យល់​នូវ​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស​ម្នាក់​ដែល​ចេះ​តែ​ធ្វើ​ការរិះគន់​ច្រើន​ហួសហេតុ​ក្នុងពេល​ណាត់​ជួប​គ្នា​ទេ​។ ប្រហែលជា​គេ​មើល​អ្នក​ពី​ក្បាល​ដល់​ចុងជើង រួច​ក៏​បង្កើត​ជា​សំណួរ​ទាក់ទង​នឹង​ច​រឹត​របស់​អ្នក កន្លែង​ដែល​អ្នក​រស់នៅ ឬ​ហេតុអ្វី​បាន​ជា​ឪពុក​ម្តាយ​អ្នក​ដាក់​ឈ្មោះ​អ្នក​អញ្ចឹង​ជាដើម​។ បើសិនជា​គេ​ជា​មនុស្ស​ពិបាក​នឹង​រង់ចាំ និង​តែងតែ​ត្អូញត្អែរ​អំពី​អាហារ គេ​ប្រហែលជា​មាន​បញ្ហា​អ្វី​មួយ​នៅ​ពីក្រោយ ហើយក៏​មិន​ចង់​អោយ​អ្នក​រំខាន​ដល់​គេ​ដែរ​។ អ្នក​ក៏​គួរតែ​កត់សម្គាល់​ខាង​ផ្លូវចិត្ត​ដែរ បើសិនជា​ការ​ណាត់ជួប​របស់​អ្នក​មាន​ការ​សើចចំអក​ដល់​លក្ខណៈ​ខាងក្រៅ សម្លៀក​បំពាក់ យាន្ត​ជំនិះ ឬ​របៀប​រស់នៅ​របស់​នរណា​ផ្សេងទៀត​។ តើ​អ្នក​ពិតជា​ចង់​ទ្រាំ​នៅ​ជាមួយ​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​មើលងាយ​អ្នកដទៃ​ណាស់​ដែរ​ទេ​? 

​មើល​ម៉ោង​ជាប់​រហូត​
​បើសិនជា​ការ​ណាត់ជួប​អ្នក​បញ្ចប់​លឿន​ពេក ដោយសារ​មូលហេតុ​មិន​ទំនង​ដូចជា “​ខ្ញុំ​ត្រូវ​ទៅ​អោយ​ចំណី​សត្វ​ឆ្កែរ​ខ្ញុំ​ហើយ​” មិនបាច់​ព្យាយាម​ទាញ​រក​ហេតុផល ឬ​ស្វែង​យល់​បន្ថែម​ពី​មូលហេតុ​នោះ​ទៀត​ឡើយ​។ ចូរ​ចាត់ទុកថា វា​ជា​មេរៀន​មួយ និង​កត់ចំណាំ​ទុក​ទៅ​។ បើសិនជា​ការ​ណាត់ជួប​របស់​អ្នក ស្រាប់តែ​មាន​ការ​ទូរស័ព្ទ​ហៅ​ជា​ប្រញាប់ ចូរ​អនុញ្ញាត​អោយ​គេ​ចេញទៅ​។ វិធីសាស្ត្រ​ដ៏​ល្អ​មួយ ដើម្បី​អោយដឹងថា ការ​ណាត់​ជួប​គ្នា​នេះ​ប្រព្រឹតិ្ត​ទៅ​មិន​ល្អ គឺ​ដៃគូ​ធ្វើ​ពុត​ឈឺ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម