អ្នកជំងឺ ៥ យ៉ាង​មិន​គួរទទួល​ទាន​​ផ្លែឪ​ឡឹក

 
 

ហើយ​អាច​បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាង​កាយ​ថែម​ទៀត។ ចំពោះ​អ្នក​ដែល​ឆ្លង​មេរោគ​កើត​មុន ឬបញ្ហា​ផ្សេង​ទៀត អាច​ប្រើ​ប្រាស់​ឪឡឹក​គឺ​មាន​អត្ត​ប្រយោជន៍​ខ្លាំង​ណាស់។ មិន​តែ​ប៉ុណ្ណោះ​ឪ​ឡឹក​ក៏អាច​ជួយ​កែ​សម្រួល​តម្រង​នោម​ឲ្យ​មាន​សុខ​ភាព​ល្អ បន្សាប​គ្រឿង​ស្រវឹង ព្រម​ទាំង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មិន​មែ​មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​បរិភោគ​ឪឡឹង​គ្រប់ៗ​គ្នា​នោះ​ទេ ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​មួយ​ចំនួន​។
អ្នកដែលមានជំងឺទឹកនោមផ្អែម
អ្នកដែលមានជំងឺទឹកនោមផ្អែមគួរបរិភោគឪឡឹកតិចតួច​បំផុត។ ជាតិ​ស្ករ ៥ ភាគ​រយ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឪឡឹក​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ពេល​បរិភោគ។ នេះ​ជា​ហេតុ​ផល​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​បរិភោគ​ឪឡឹក​ទេ​ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្ងន់​ធ្ងរ។ ដូច្នេះ​អ្នក​គួរ​តែ​កំណត់​ការ​បរិភោគ​ចំនួន​នៃ​ការ​ស្រូប​យក​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឪឡឹក​ឲ្យ​បាន​ត្រឹម​ត្រូវ ។

ប៉ះពាល់ដល់តម្រងនោម
អ្នកដែលមានជំងឺតម្រងនោមមិនគួរបរិភោគឪឡឹកច្រើនពេកនោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​តម្រង​នោម​អស​កម្ម មុខ​ងារ​នៃ​ការ​បញ្ចេញ​កាក​សំណល់ក្នុង​រាង​កាយ​ថយ​ចុះ។ ប្រសិន​បើ​អ្នក​បរិភោគ​ច្រើន​ពេក​បណ្តោល​ឲ្យ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​របស់​អ្នក​កាន់​តែ​ច្រើន​ឡើង, បរិមាណ​នៃ​ឈាម​កើន​ឡើង និង​មាន​បញ្ហា​ដល់​បេះ​ដូង។

ជំងឺផ្តាសាយ
គ្រប់គ្នាដឹងហើយថា ជំងឺផ្កាសាយ​អាច​កើត​មានឡើង​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​នៃ​អាកាស​ធាតុ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បរិភោគ​ឪ​ឡឹក​នៅ​ក្នុង​ដំណាក់​កាល​នេះ​ដូច​ជា​ជួយ​បន្ត​អូស​បន្លាយ​ជីវិត​នៃ​ជំងឺ​ផ្កាសាយ​ឲ្យ​កើន​ឡើង​ថែម​ទៀត​អញ្ចឹង។

ដំបៅក្រពះ
ចពោះអ្នកដែលមានជំងឺដំបៅក្រពះ មិន​គួរ​បរិភោគ​ឪ​ឡឹង​បន្ថែម​ទៀត​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជំងឺ​នេះ​ក្រ​នឹង​ជា​សះ​ស្បើយ។

អ្នកដែលមានសម្ពាធឈាមទាប
ជាតិអាស៊ីតអាមីណូដែលស្រង់ចេញពីផ្លែឪឡឹកត្រូវបានប្រើដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​សសៃឈាម​អារ​ទែ និង​សម្ពាធ​ឈាម​ទាប។ ដូច្នេះ​អ្នក​មិន​គួរ​បរិភោគ​ឪ​ឡឹក​នោះ​ទេ ព្រោះ​វា​ជា​អាវុធ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​លើស​ឈាម៕
13962338771

By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម