សុភមង្គលក្នុងគ្រួសារ ៖ ប្រពន្ធល្អ គួរធ្វើដូចម្តេចខ្លះ?
2
មនុស្សគ្រប់គ្នាសុទ្ធតែមានគំនិត និងយោបល់ខុសៗគ្នា អំពីនិយមន័យរបស់ពាក្យថា “ប្រពន្ធល្អ”។ ស្ត្រីខ្លះគិតថា ការងារដែលគ្មានចន្លោះនៅក្នុងផ្ទះ និងជំនាញនៃការចម្អិនម្ហូបនៅផ្ទះ គឺជាគន្លឹះដ៏សំខាន់ដើម្បីអោយជីវិតអាពាហ៍ពិពាហ៍មានសុភមង្គល។ អ្នកខ្លះទៀត បែរជាផ្តោតកាន់តែច្រើនទៅលើបញ្ហាទំនាក់ទំនងស្នេហាទៅវិញ។ បើសិនជាអ្នកកំពុងតែយល់ថា ខ្លួនអ្នកកំពុងតែបាត់បង់ ឬធ្វើអោយប្តីរបស់ខ្លួនឯងលែងសប្បាយចិត្តហើយនោះ ចូរអាននូវវិធីសាស្ត្រមួយចំនួនដូចខាងក្រោមនេះទៅ ៖
កាត់បន្ថយការរអ៊ូរទាំ
ការរអ៊ូរទាំ វាកម្រនឹងមានប្រសិទ្ធភាពណាស់ ហើយក៏មិនអាចជួយអ្វីដល់រង្វង់ស្នេហាអ្នកដែរ។ បើសិនជាអ្នកចង់អោយគាត់ធ្វើអ្វីមួយនោះ ចូរនិយាយអោយស្រួលៗ និងដោយក្តីគោរពវិញទៅ។
ស្វាគមន៍ពេលគាត់មកផ្ទះវិញ ដោយស្នាមញញឹម
ចូរផ្តល់ការស្វាគមន៍នៃការត្រឡប់មកផ្ទះវិញរបស់ប្តីអ្នកជាមួយនឹងស្នាមញញឹម និងការអោប ជំនួសការធ្វើមុខជូរវិញទៅ។ ចូរចំណាយពេលវេលារបស់អ្នកក្នុងការស្តាប់នូវរឿងដែលគាត់និយាយ អំពីការងារពេញមួយថ្ងៃរបស់គាត់ ជាពិសេស បើសិនរឿងនោះគឺជារឿងដែលពិបាក។
រៀបគម្រោងផ្តល់ការភ្ញាក់ផ្អើលបន្តិចបន្តួចដល់គាត់
ការរៀបចំគម្រោងភ្ញាក់ផ្អើលបន្តិចបន្តួចនេះ មិនចាំបាច់ធ្វើអ្វីមួយដែលល្អិតល្អន់ពេកទេ អ្នកគ្រាន់តែធ្វើវាដោយធម្មតាៗ ដូចជាការរៀបចំអាហារសម្រន់ ដែលគាត់ចូលចិត្ត ដើម្បីអោយគាត់ដឹងថា អ្នកកំពុងតែគិតគូរចំពោះរូបគាត់។អ្នកក៏អាចរៀបចំគម្រោងសម្រាប់ការណាត់ជួបគ្នានៅពេលយប់តែពីរនាក់ជាមួយគាត់ក៏បានដែរ។
ផ្តល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់គាត់
ចូរលើកទឹកចិត្តអោយគាត់ទៅដើរលេងនៅខាងក្រៅ និងលេងសើចសប្បាយជាមួយមិត្តភក្តិប្រុសរបស់គាត់ សម្រាប់ការកម្សាន្ត ឬលេងល្បែងដែលគាត់ចូលចិត្ត ឬកីឡាជាដើម។
ចម្អិនអាហារដែលគាត់ចូលចិត្ត
រឿងដ៏ល្អបំផុតដែលស្ត្រីមេផ្ទះគ្រប់រូបគួរតែធ្វើនោះគឺ ការចម្អិនអាហារដែលប្តីរបស់ខ្លួនចូលចិត្ត។ រឿងនេះ អ្នកក៏គួរតែធ្វើអោយបានម្តងដែរ ទោះបីជាអ្នកមិនចូលចិត្តញ៉ាំអាហារនោះក៏ដោយ។
បង្ហាញអំពីក្តីស្រលាញ់របស់អ្នក និងមោទនៈភាពរបស់អ្នកចំពោះគាត់ អោយបានច្រើន
ចូរស្វែងរកពេលវេលាសមគួរណាមួយ ដើម្បីផ្តល់ភាពស្និទ្ធស្នាលរបស់អ្នកជាមួយប្តី ទោះបីជាអ្នកយល់ថា ខ្លួនឯងអស់កម្លាំងក៏ដោយ ព្រោះវាគឺជាការបង្ហាញអំពីសេចក្តីស្រលាញ់របស់អ្នកសម្រាប់គាត់។
ចូលរួមសកម្មភាពផ្សេងៗដែលគាត់ចូលចិត្ត
ការមើលបាល់ទាត់នៅថ្ងៃអាទិត្យ ប្រហែលមិនមែនជារឿងដែលអ្នកចង់ធ្វើនោះទេ ប៉ុន្តែ វាក៏មិនមានអ្វីទាស់ខុសដែរ ក្នុងការបង្ហាញអំពីចំណាប់អារម្មណ៍មួយនេះ នៅពេលអ្នកនៅជាមួយប្តីរបស់អ្នក៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- មូលហេតុ ដែលបណ្តាលឱ្យស្ត្រី ពិបាកមានកូន
- ១១ អត្ថប្រយោជន៍ នៃការជិះកង់ដែលអ្នក មិនគួរមើលរំលង!
- របៀបញ៉ាំទឹក ដើម្បីឱ្យបាត់ត្អើក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!