ដកដង្ហើមឱ្យបានត្រឹមត្រូវដើម្បីសុខភាព
ការដកដង្ហើមឱ្យបានត្រឹមត្រូវប្រហែលជាវិធីដែលងាយស្រួលបំផុតនិងមានអានុភាពបំផុតដើម្បីការពារសុខភាពរបស់អ្នក។ វាជួយធ្វើឱ្យការរំលាយអាហារនិងចរន្តឈាមដំណើរការល្អជាងមុន គេងបានលក់ស្រួលជាងមុន កាត់បន្ថយភាពព្រួយបារម្ភ និងមានអត្រាចង្វាក់បេះដូងថេរ។
ការប្រឈមមុខនឹងការស្ទះចរាចរណ៍ជាច្រើនម៉ោងនៅពេលដែលជូលីធ្វើដំណើររៀងរាល់ថ្ងៃ នាងបានចាប់ផ្តើមការអានពីការដកដង្ហើម។ នាងមានការភ្ញាក់ផ្អើលចំពោះគំនិតដែលថាការដកដង្ហើមដែលមនុស្សយើងគ្រប់គ្នាប្រព្រឹត្តគ្រប់ពេលអាចពង្រឹងបានយ៉ាងច្រើនដោយការប្រើគំនិតនិងការខំប្រឹងប្រែងតែបន្តិចប៉ុណ្ណោះ។ បច្ចុប្បន្ន ការដកដង្ហើមឱ្យបានត្រឹមត្រូវគឺជាវិធីសាស្ត្រសម្រាប់នាងក្នុងការបំបាត់ស្ត្រេសក្នុងកំឡុងពេលដែលនាងជាប់ក្នុងការស្ទះចរាចរណ៍។
ជូលី និយាយថា “យើងគ្រប់គ្នាសុទ្ធតែមានភាពតានតឹងក្នុងជីវិតរបស់យើង។ ប៉ុន្តែយើងមិនដឹងថាទំហំរបស់វាតិចឬច្រើនប៉ុណ្ណានោះទេ។ ការស្ទះចរាចរណ៍អាចធ្វើឱ្យភាពតានតឹងនោះកាន់តែច្រើនឡើង ហើយអាចផ្លាស់ប្តូរមនុស្សដែលឥតកង្វល់ក្នុងការរស់នៅម្នាក់ឱ្យទៅជាមនុស្សដែលពោរពេញទៅដោយកង្វល់និងភាពមិនរីករាយ”។
នាងនិយាយបន្តថា “ខ្ញុំដឹងព្រោះវាកើតឡើងលើរូបខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំបើកឡាននៅផ្លូវដែលកំពុងតែស្ទះចរាចរណ៍ ភាពស្ត្រេសក៏បានកើតឡើងដោយស្វ័យប្រវត្តិ។ ចង្វាក់បេះដូងរបស់អ្នកលោតញាប់ជាងមុន សាច់ដុំនៅកនិងដៃរបស់អ្នកចាប់ផ្តើមកន្ត្រាក់។ រាល់សាច់ដុំក្នុងរាង្គកាយរបស់អ្នកត្រៀមខ្លួនដើម្បីប្រឆាំងឬគេចវេស។ ប៉ុន្តែបញ្ហានោះគឺ អ្នកនឹងមិនប្រឆាំងឬគេចវេសនោះទេ។ អ្នកកំពុងស្ទះចរាចរណ៍ ហើយប្រសិនបើអ្នកមិនធ្វើអ្វីសោះទេនោះ ការឆ្លើយតបនឹងភាពតានតឹងនោះនឹងនៅក្នុងរាង្គកាយរបស់អ្នកជាច្រើនថ្ងៃឬច្រើនម៉ោងក៏ថាបាន”។
វិធីសាស្ត្ររបស់ជូលីគឺជាវិធីសាស្ត្រមួយដែលអ្នកជំនាញចូលចិត្ត៖ “ដកដង្ហើមវែងៗ។ បំពេញខ្យល់ក្នុងពោះរបស់អ្នកឱ្យឡើងប៉ោងដូចជាបាល់នៅពេលដែលអ្នកដកដង្ហើមចូល។ នៅពេលដែលអ្នកដកដង្ហើមចេញ ឱ្យពោះរបស់អ្នកសម្រាកយឺតៗ”។
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីជ្រើសរើសសៀវភៅដ៏ល្អបំផុត សម្រាប់កូនរបស់អ្នក
- គុណវិបត្តិ ៧ យ៉ាងដែលធ្វើឲ្យអ្នកស្រឡាញ់គ្នាមិនបានយូរ
- បរិភោគទឹកច្រើន ល្អចំពោះសុខភាព
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!