គន្លឹះងាយៗ ដើម្បីជាប់ក្នុងការសម្ភាសន៍
ការទទួលបានការសម្ភាសន៍ គឺជាឱកាសដ៏ល្អមួយសម្រាប់បេក្ខជនដែលចង់បានការងារធ្វើ ព្រោះវាជាជំហានបន្ទាប់ ដើម្បីអាចឈានទៅដល់ការទទួលបានការងារពីស្ថាប័នដែលពួកគេចង់ធ្វើ។
ផ្គូរផ្គងជំនាញរបស់អ្នក ជាមួយនឹងការងារដែលអ្នកចង់ធ្វើ
ការសម្ភាសន៍ច្រើនតែចាប់ផ្តើមជាមួយនឹងសំណួរបើកដូចជា ការនិយាយរៀបរាប់អំពីខ្លួនឯង។ បេក្ខជនភាគមួយចំនួន ច្រើនតែជាប់អន្ទាក់អំពីការពិពណ៌នាជីវិតផ្ទាល់ខ្លួននេះតែម្តង។ ចូរចាប់ផ្តើមជាមួយនឹងបច្ចុប្បន្នភាព និងពន្យល់អំពីមូលហេតុ ដែលធ្វើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងដែលអ្នកចង់បាន។
ធ្វើកិច្ចការផ្ទះរបស់អ្នក
ចូរធ្វើការស្រាវជ្រាវឯកសារនានាដែលទាក់ទងនឹងក្រុមហ៊ុនដែលអ្នកចង់ធ្វើការជាមួយ ដូចជាគេហទំព័រ សេចក្តីប្រកាសព័ត៌មាន និងព័ត៌មានផ្សេងៗដែលផ្តល់ភាពកាន់តែច្បាស់ចំពោះគោលបំណងរបស់ក្រុមហ៊ុននោះ ព្រមទាំងគោលដៅដែលអ្នកអាចប្រើដើម្បីសួរសំណួរ និងត្រៀមចម្លើយរួចជាស្រេច។
អនុវត្តវិធីសាស្ត្រសម្ភាសន៍របស់អ្នក
សុំអោយមិត្តរបស់អ្នក ធ្វើជាអ្នកសម្ភាសន៍សាកល្បង ដើម្បីសម្គាល់អោយឃើញថា វិធីសាស្ត្រណាមួយដែលល្អ និងមានប្រសិទ្ធភាពគ្រាន់ ក្នុងការអនុវត្តពេលសម្ភាសន៍ពិតប្រាកដបាន។
រៀបចំឧទាហរណ៍
ថៅកែភាគច្រើន ចង់បានឧទាហរណ៍កាន់តែច្បាស់ ដើម្បីបញ្ជាក់អំពីជំនាញ និងបទពិសោធន៍របស់អ្នក។ ចូរធ្វើហោចណាស់បង្កើតឧទាហរណ៍អោយបាន ២ ដែលទាក់ទងនឹងជំនាញរបស់អ្នក នៅពេលសម្ភាសន៍ការងារ និងផ្តោតសំខាន់ទៅលើសកម្មភាពទាំងឡាយណាដែលអ្នកប្រើប្រាស់ និងទទួលបានសមិទ្ធិផល។
ជ្រើសរើសសម្លៀកបំពាក់
ត្រៀមខ្លួនអោយបានល្អបំផុត ជាមួយនឹងសម្លៀកបំពាក់ការងារដែលសមរម្យ និងអាចទទួលយកបាន។
ត្រៀមគម្រោងធ្វើដំណើរអោយហើយ
គ្មានអ្វីដែលអាក្រក់ជាងការទៅសម្ភាសន៍យឺតម៉ោងណាត់ឡើយ។ ដូច្នេះ ចូរមកអោយបានមុនពេលណាត់យ៉ាងហោចណាស់ ១៥ នាទីឡើងទៅ។
បើសិនជាស្ថិតក្នុងករណីសង្ស័យ ចូរសួរបញ្ជាក់
រឿងនេះ មិនត្រឹមតែមិនធ្វើអោយខាតពេលវេលាអ្នកទេ តែវាក៏អាចបង្កើតទំនុកចិត្តលើខ្លួនឯងផងដែរ។
ចូរស្រមៃថា អ្នកកំពុងតែលក់ផលិតផលមួយ
ចូរប្រើក្បួនគ្រប់យ៉ាងដើម្បីការលក់ខ្លួនរបស់អ្នកអោយមានប្រសិទ្ធភាពបំផុតក្នុងពេលសម្ភាសន៍ការងារ។
ផ្តល់តម្លៃដល់ខ្លួនឯង
វាពិតជាធ្វើអោយអ្នកងាយនឹងភ័យខ្លាចខ្លាំងណាស់មុនពេលសម្ភាសន៍ការងារ ប៉ុន្តែ យកល្អ អ្នកគួរតែសាកល្បងបន្ធូរអារម្មណ៍ និងធ្វើអោយដូចធម្មតាៗទៅ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ពេលកើតជំងឺទឹកនោមផ្អែម ប្រភេទទី ២ មានអ្វីកើតឡើងខ្លះទៅ? - See more at: http://health.com.kh/newdetail.php?newid=12398&catid=7#sthash.CkolayyM.dpuf
- តើមានកត្តាអ្វីខ្លះ ដែលបំផ្លាញអាពាហ៍ពិពាហ៍អ្នក?
- អស្ចារ្យមែន! ស្រោមអនាម័យផ្ដាច់ជីវិតមេរោគអេដស៍ ជិតចេញលក់ហើយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!