ចង់អោយ​អតិថិជន​បង់លុយ​ទាន់ពេល​! ងាយ​តើ​!

 
 

​ការដោះស្រាយ​ជាមួយ​អតិថិជន គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​មុខ​ជំនួញ​។ ប្រាកដ​ណាស់ អតិថិជន​ភាគច្រើន​ទំនងជា​នឹង​បង់លុយ​ទាល់​ពេលវេលា ដោយ​អ្នក​មិនបាច់​ទៅ​ទារ​នោះទេ ប៉ុន្តែ វា​មិន​ប្រាកដ​ជានិច្ច​នោះ​ទេ​។ ការ​ដែល​អាច​ទទួលបាន​នូវ​ការបង់​លុយ​របស់​អតិថិជន​តាម​ពេលវេលា​កំណត់ គឺជា​រឿង​សំខាន់​សម្រាប់​ជំនួញ​របស់​អ្នក ដើម្បី​អោយ​អ្នក​អាច​ធ្វើការ​បង្វិល​លុយ បង្កើតបាន​ជា​ការងារ​ដែល​ធំៗ ទីផ្សារ​ជំនួញ និង​បើក​ប្រាក់ខែ​អោយ​បុគ្គលិក​។ ដូច្នេះ តើ​មាន​វិធីសាស្ត្រ​អ្វី​ទៅ ដើម្បីអោយ​អតិថិជន​បង់លុយ​តាម​ការ​កំណត់​បាន​?

ថត​សម្លេង ដោយ​ប្រុងប្រយ័ត្ន​
ជំហាន​ដំបូង​ដើម្បីអោយ​អតិថិជន​បង់លុយ​តាម​ការកំណត់​នោះ​គឺ ត្រូវតែ​ប្រាកដថា អ្នក​បាន​សរសេ​រ​លាយល័ក្ខអក្សរ​ជាមួ​យ​គ្នា​រួចហើយ​។ កុងត្រា​ជាមួយ​អតិថិជន​របស់​អ្នក ត្រូវតែ​កំណត់​អោយបាន​ច្បាស់​អំពី​ពេលវេលា​ដែល​ត្រូវ​បង់លុយ និង​ដំណើរការ​ដែល​ត្រូវ​ប្រមូល​យក​។ 
​ចូរ​តាមដាន​តាម​អ៊ី​ម៉ែ​ល និង​សំណុំ​ឯកសារ​ទាំងអស់ ដែល​ជា​កម្ម​សិទ្ធ​ការងារ​របស់​អ្នក​ជាមួយ​អតិថិជន ការផ្ញើ​វិក័យប័ត្រ​អោយ​អតិថិជន និង​ការបង់ប្រាក់​។ ចូរ​ចងចាំ​ជានិច្ច​ថា អ្វីៗ​ទាំងអស់​ត្រូវតែ​មាន​កា​រសរ​សេរ ចាប់​ពី​មនុស្ស​ដែល​អ្នក​ត្រូវ​បង់ប្រាក់ រហូត​ដល់​ព័ត៌មាន​អ្វី​ដែល​ពួកគេ​ត្រូវ​អោយ​មាន​ក្នុង​វិក័យប័ត្រ​។ 
​វិធីសាស្ត្រ​ដែល​លឿន ៖ ចូរ​ផ្ញើ​អ៊ី​ម៉ែ​ល​ដែល​សង្ខេប​អំពី​ការជួបគ្នា ឬ​ទូរស័ព្ទ​ប្រាប់​តែម្តង​។ នេះ​គឺជា​វិធីសាស្ត្រ​មួយ ដើម្បី​រក្សា​នូវ​ការតាមដាន​ការសន្ទនា​គ្នា បន្ថយ​ការ​ខកខាន​មិន​បាន​ទាក់ទង​គ្នា និង​ប្រាកដថា អ្នក​ទាំង​ពី​មាន​ការយល់ដឹង​ពី​គ្នា​ហើយ​។ 

វិក័យប័ត្រ​ដែល​ត្រឹមត្រូវ​
ការច្រឡំ​វិក័យប័ត្រ អាចជា​រឿង​មួយ​ធ្វើអោយ​បាត់បង់​ដំណើរការ​នៃ​ការប្រមូល​យក​នូវ​ការបង់ប្រាក់​របស់​អ្នក​បាន​។ ចូរ​ប្រា​កថា វិក័យប័ត្រ​របស់​អ្នក​មាន​លក្ខណៈ​សុ​ក្រិត ត្រឹមត្រូវ ងាយ​អាន និង​ពោរពេញ​ដោយ​ភាព​ជំនាញ​។ ពាក្យ​ថា “​សូមអោយ​” និង “​អរគុណ​” នឹង​ត្រូវ​ប្រើ​ក្នុង​វិក័យប័ត្រ ប៉ុន្តែ អ្នក​ត្រូវ​តែ​ប្រាកដថា នឹង​មាន​បញ្ចូល​ព័ត៌មាន​ដូចខាងក្រោម​ទៀត ៖

  • ​ព័ត៌មាន​ទំនាក់ទំនង​របស់​អ្នក​ដូចជា ឈ្មោះ អាសយដ្ឋាន​ប្រអប់​សំបុត្រ លេខ​ទូរស័ព្ទ និង​អ៊ី​ម៉ែ​ល​។​
  • ​លេខ និង​ថ្ងៃខែ​វិក័យប័ត្រ​ដែល​ផ្ញើ​អោយ​អតិថិជន​។​
  • ​ថ្ងៃ​ខែ​សម្រាប់​ការបង់ប្រាក់ និង​ទម្រង់​នៃ​ការបាក់​ប្រាក់ ដែល​អាច​ទទួលយកបាន​។ កិច្ចសន្យា​របស់​អ្នក គួរតែ​មាន​ការណែនាំ​ដូចជា “​រាល់​ការបង់ប្រាក់​ទាំងអស់​ត្រូវ​តែ​ធ្វើ​អោយបាន​ក្នុង​រយៈពេល​មួយ​សប្តាហ៍​តាម​ការកំណត់​”​។ ហើយ​ចូរ​អោយ​ច្បាស់​អំពី​អ្វី​ដែល​ត្រូវ​បង់​។


​អ្នក​ណែនាំ​ដ៏​រាក់ទាក់​
​វា​ប្រហែលជា​ផ្អែក​ទៅលើ​ពេលវេលា ប៉ុន្តែ អ្នក​គួរតែ​ធ្វើអោយ​មាន​ការយល់ព្រម​បង់លុយ ផ្ញើ​នូវ​សារ​ដ៏​រាក់ទាក់​ដល់​អតិថិជន អំពី​ការបង់​លុយ​របស់​ពួកគេ អោយ​តាម​ពេលវេលា​ដែល​បានកំណត់ ដើម្បី​ពួកគេ​អាច​មាន​ពេលវេលា​គ្រប់គ្រាន់ រៀបចំ​ទុក និង​ជៀសវាង​ការយឺតយ៉ាវ​។ វា​ក៏​ជា​មធ្យោបាយ​មួយ​ដើម្បី​ប្រាក់​ថា ទំនាក់ទំនង​របស់​អ្ន​នៅតែមាន ដូច្នេះ មុខ​ជំនួញ ការងារ និង​វិក័យប័ត្រ​មិន​ត្រូវ​បាន​ភ្លេច​ឡើយ​។​
​ឧទាហរណ៍ បើសិន​ជា​អ្នក​អនុញ្ញាតិ​អោយ​បង់​លុយ​ក្នុង​រយៈពេល ៣០ ថ្ងៃ​ក្រោយ​ពី​អតិថិជន​ទទួលបាន​វិក័យប័ត្រ​នោះ ចូរ​ផ្ញើ​នូវ​សារ​អ៊ី​ម៉ែ​ល​ដែល​លឿន​មួយ​អោយ​មុន​ថ្ងៃ​បង់​លុយ​មួយ​សប្តាហ៍ ដូច្នេះ ពួកគេ​នឹង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ពិនិត្យ​មើល​ហើយ​។ 
​បើសិនជា​អតិថិជន​ម្នាក់​ពិតជា​ត្រូវ​បង់លុយ​យឺត​មែន ចូរ​ផ្ញើ​សារ​មួយ​ដែល​មាន​ការបង្ហាញ​នូវ​តុល្យភាព​ពេលវេលា​ក្រោយ​ពី​បង់លុយ​តាម​ការកំណត់ និង​ធ្វើ​ម្តងទៀត​ជា​រៀងរាល់ ៣០ ថ្ងៃ​។ 

បង់​លុយ​ដែល​ស្រួល​
ចូរ​ធ្វើអោយ​ការ​បង់លុយ​មាន​ភាពងាយស្រួល​សម្រាប់​អតិថិជន​របស់​អ្នក តាមរយៈ​ការទទួល​មូលប្បទានប័ត្រ ឬ​ប្រាក់សុទ្ធ​។ អ្នក​អាច​បញ្ចូល​នូវ​ការប្រើ​កាត​ក្រេ​ឌី​ត តាម​ទូរស័ព្ទ​ដោយ​ដំណើរការ​ក្នុង​ជំនួញ​របស់​អ្នក ដូច្នេះ ពេល​អ្នក​នៅ​តាម​ផ្លូវ អ្នក​ក៏​អាច​ទទួលយក​ការ​បង់លុយ ឬ​អោយ​ជា​ប្រាក់សុទ្ធ​បាន​កាន់តែ​ច្រើន​ដែរ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម