បំបៅកូនដោយទឹកដោះជួយពន្យារកំណើត
ទឹកដោះម្ដាយអាចចិញ្ចឹមទារកឱ្យមានសុខភាពល្អដោយមិនបាច់ចំណាយប្រាក់ទៅទិញម្សៅទឹកដោះគោដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាពបាន។ ក្រៅពីនេះ ការបំបៅកូនដោយទឹកដោះម្ដាយក៏អាចជួយពន្យារកំណើតបានទៀតផង។ តើមានប្រសិទ្ធ ភាពទេចំពោះការពន្យារកំណើតដោយវិធីនេះ?
រូបភាពទស្សនាវដ្តីសុខភាពយើង
តាមរយៈការចេញផ្សាយរបស់ទស្សនាវដ្ដី សុខភាពយើង នៅលេខ០០២ ខែមីនា ២០០៦ លោកអ្នកបានទទួលជ្រាបរួចមក ហើយអំពីសារៈសំខាន់នៃទឹកដោះម្ដាយចំពោះទារក។ ដោយឡែកសម្រាប់លេខនេះ លោកវេជ្ជបណ្ឌិត កែវ សុគន្ធី អ្នកសម្របសម្រួល កម្មវិធីចងដៃស្បូននៃអង្គការម៉ារីស្ដុបកម្ពុជា នឹងបកស្រាយជូនលោកឪពុកអ្នកម្ដាយទាំងឡាយឱ្យបានជ្រាបអំពីសារៈសំខាន់នៃទឹកដោះម្ដាយក្នុងការពន្យារកំណើត។
ហេតុអ្វីត្រូវបំបៅដោះកូន?
ការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខរយៈពេល៦ខែដំបូងនៃជីវិតទារកនោះ បានធ្វើឱ្យក្រុមគ្រួសារនីមួយៗមានផល ចំណេញច្រើនជាងខាតបង់។ អ្នកដែលមានអាទិភាពទទួលផលចំណេញនេះ មានទាំងស្ដ្រីជាម្ដាយ ទារកមានការលូតលាស់ល្អ រីឯសមាជិកក្នុងគ្រួសារមានពេលទំនេរច្រើនជាងការបំបៅដោយម្សៅទឹកដោះគោ។
ផលប្រយោជន៍ចំពោះទារក
ទឹកដោះម្ដាយជាអាហារដែលមានផ្ទុកនូវគ្រប់ជីវជាតិដែលអាចឱ្យទារកលូតលាស់បានល្អ និងអាចជួយការពារទារកពីជម្ងឺ ផ្សេងៗ។ ទឹកដោះម្ដាយគ្មានគ្រោះថ្នាក់ អាចឱ្យទារកបៅបាន ដោយមិនចាំបាច់ចំណាយពេលរៀបចំ និងលុយកាក់។ ជាទូទៅ ទារក ដែលបំបៅដោយទឹកដោះម្ដាយមានភាពស្និទ្ធស្នាលជាមួយម្ដាយច្រើនជាងទារកដែលបំបៅដោយម្សៅទឹកដោះគោ។
ផលប្រយោជន៍ចំពោះស្ដ្រីជាម្ដាយ
គ្រប់ស្ដ្រីដែលបំបៅកូនដោយទឹកដោះ រាប់ចាប់ពីពេលទើបសម្រាលបានមួយម៉ោងដំបូងបានធ្វើឱ្យស្ដ្រីនោះឆាប់មានសុខ ភាពទ្បើងវិញ។ ការបំបៅកូនដោយទឹកដោះអាចធ្វើឱ្យសុកម្ដាយធ្លាក់ចេញបានឆាប់ និងអាចជួយកាត់បន្ថយការធ្លាក់ឈាមក្រោយ ពេលសម្រាល។ អ្វីដែលពិសេសមិនអាចមើលរំលងបាននោះ គ្រប់ស្ដ្រីដែលបំបៅកូនដោយទឹកដោះ គឺពួកគាត់អាចពន្យារការមានផ្ទៃ ពោះជាថ្មីបានយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពទៀតផង។
នៅពេលបំបៅដោះកូន អ័រម៉ូននៅក្នុងរាងកាយស្ដ្រីមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កកំណើតទេ រីឯឈាមរដូវ របស់ស្ដ្រីក៏មិនទាន់ធ្លាក់មកដែរ។ នៅពេលមិនទាន់មានឈាមរដូវ ស្ដ្រីមិនមានលទ្ធភាពមានផ្ទៃពោះទេ។ មានស្ដ្រីតិចតួចប៉ុណ្ណោះដែល មានផ្ទៃពោះនៅពេលមិនទាន់មានឈាមរដូវ ដែលខ្មែរយើងនិយមហៅថាមានផ្ទៃពោះអុល។ តាមការពិតមិនមែនមិនទាន់មានរដូវ អាចមានផ្ទៃពោះទេ ផ្ទុយទៅវិញស្ដ្រីដែលមានលក្ខណៈបែបនេះ គឺគាត់មានរដូវហើយ គ្រាន់តែខ្លួនគាត់មិនបានដឹង និងមិនចាប់អារម្មណ៍។ ព្រោះឈាមរដូវនោះអាចតិចពេកធ្វើឱ្យគាត់យល់ច្រឡំជាមួយនឹងការធ្លាក់ឈាមទៅវិញ។ ពេលនោះ បើគាត់ធ្វើការរួមភេទ ដោយមិនបានការពារនោះ គាត់នឹងមានផ្ទៃពោះ។ ស្ដ្រីមួយចំនួនបានបំបៅដោះកូនរហូតដល២ឆ្នាំឯណោះ ហើយគាត់ក៏មិនទាន់មាន រដូវឡើងវិញដែរ មានន័យថាគាត់អាចអូសបន្លាយរយៈពេលមានកូនជាថ្មីរបស់គាត់់។ ការមានរដូវឡើងវិញយូរ ឬឆាប់អាស្រ័យទៅ លើរូបស្ដ្រីនោះផ្ទាល់តែម្ដង បើគាត់ចាប់អារម្មណ៍រឿងផ្លូវភេទខ្លាំងពេក ដូចជាចូលចិត្ដអានសៀវភៅផ្លូវភេទ មើលភាពយន្ដអាសអាភាសជាដើម ក៏អាចរួមចំណែកធ្វើឱ្យស្ដ្រីឆាប់មានរដូវជាថ្មីដែរ ទោះបីជាគាត់កំពុងបំបៅដោះកូនក៏ដោយ។
ដំបូន្មានអ្នកជំនាញ
បើស្ដ្រីចង់ពន្យារកំណើតដោយសារការបំបៅដោះកូននោះ សូមមេត្ដាតាមដានសភាពប្រែប្រួលនៃសព៌ាង្គកាយឱ្យបានជា ប្រចាំ ដើម្បីឱ្យប្រាកដក្នុងចិត្ដថាមិនទាន់មានរដូវទ្បើងវិញទេ។ សូមចងចាំថាបើមិនទាន់មានរដូវ មិនអាចមានកូនជាថ្មីឡើយ។
BY Healthcambodiaមើលគួរយល់ដឹងផ្សេងៗទៀត
- យុវវ័យប្រឈមជាមួយបញ្ហាផ្លូវចិត្ត
- គួរយល់ដឹង! អាហារទាំង ១០ប្រភេទ ដែលអ្នកគួរទទួលទាន រៀងរាល់ថ្ងៃ ដើម្បីសុខភាព និងសម្រស់ស្បែក
- តើធ្វើដូចម្តេចដើម្បី កែទម្លាប់ខាំក្រចក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!