សក់ មានសុខភាពល្អ ដោយសារ ...
3
អាថ៌កំបាំងដែលអ្នកគិតថា នឹងទទួលបានសរសៃសក់រឹងមាំ និងភ្លឺរលោងនោះ មិនមែនជាការប្រើប្រាស់សាប៊ូដែលមានតម្លៃថ្លៃ ឬការព្យាបាលនៅហាងនោះទេ តែអ្វីដែលអ្នកត្រូវតែគិតនោះគឺ របបអាហារ។ ការទទួលទានអាហារដែលផ្តល់សុខភាពនឹងជួយអោយសុបិន្តអ្នកក្លាយទៅជាការពិតបាន។ ខាងក្រោមនេះ គឺជាជីវជាតិដែលអាចផ្តើមអោយមានការលូតលាស់នៃសរសៃសក់ដ៏មានសុខភាពល្អបំផុតបាន។
ជាតិដែក និងស័ង្គសី
វេជ្ជបណ្ឌិត វីលម៉ា បឺឃហ្វីដ (Wilma Bergfeld) អ្នកជំនាញខាងរោគសើស្បែក នៅឯគ្លីនិក Cleveland និយាយថា ជាតិដែក និងស័ង្គសីជួយជម្រុញអោយឬសសក់លូតលាស់។ គាត់បានណែនាំអោយទទួលទានសាច់ក្រហម ព្រោះវាសម្បូរទៅដោយជីវជាតិទាំងពីរនេះតែម្តង ហើយចូរទទួលទានវាពីរដងក្នុងមួយសប្តាហ៍។ បើយើងផ្សំគ្នានឹងអាហារដែលគ្មានជាតិសាច់ដូចជាសណ្តែកសៀង និងអាហារសម្បូរវីតាមីន C ដូចជាក្រូច វាអាចជួយជម្រុញការបឺតស្រូបជាតិដែកបាន។
វីតាមីន D
ការសិក្សាជាច្រើនបានរកឃើញថា វីតាមីន D ប្រហែលជាជួយអោយមានការលូតលាស់របស់សក់។ អាហារមួយចំនួនតូចដែលមានវីតាមីននេះពីធម្មជាតិ និងការអង្គុយអាំងថ្ងៃរយៈពេលពីរបីនាទីក្នុងមួយថ្ងៃ អាចជួយអោយរាងកាយផលិតវីតាមីន D កាន់តែច្រើន។ ប៉ុន្តែ អ្នកឯកទេសជាច្រើនមិនយល់ស្របនឹងរឿងនេះទេ ព្រោះវាអាចបណ្តាលអោយប្រឈមកាន់តែខ្លាំងនឹងកាំរស្មីយូវីដែលអាចប៉ះពាល់ដល់សុខភាពស្បែក។
ប្រូតេអ៊ីន
ប្រូតេអ៊ីន គឺជាផ្នែកមួយនៃការបង្កើតប្លុករបស់ជីវិត ជម្រុញដល់ការលូតលាស់ និងជួសជុលដល់កោសិកា ព្រមទាំងបង្កើនភាពរឹងមាំរបស់សរសៃសក់ទៀតផង។ ស្ត្រីគួរតែទទួលបានជាតិប្រូតេអ៊ីននេះយ៉ាងហោចណាស់ ៤៦ ក្រាមក្នុងមួយថ្ងៃ។
អូមេហ្គាបី
ពពួកខ្លាញ់ត្រី (ដូចជាត្រីសាលម៉ុន) អ្នកគួរតែទទួលទានវាចំនួន ២ ដងក្នុងមួយសប្តាហ៍ ដើម្បីផ្តល់សំណើមដល់សក់ ឬញ៉ាំថ្នាំបំប៉នប្រភេទ DHA និង EPA មួយក្រាមក្នុងមួយថ្ងៃ។ ក្រៅពីជួយផ្តល់ភាពភ្លឺរលោងដល់សក់ អូមេហ្គាបីប្រហែលជាជួយបំបាត់ស្ត្រេស និងជំនួយដល់សុខភាពបេះដូងទៀតផង។
Biotin
ស៊ុត សម្បូរទៅដោយវីតាមីន B ប្រភេទនេះណាស់ ហើយក៏មានសារៈសំខាន់សម្រាប់ការលូតលាស់ដែរ។ ស៊ុត ក៏ជាប្រភេទដ៏អស្ចារ្យរបស់ប្រូតេអ៊ីន ជាតិ Choline និងវីតាមីន D ដែរ។ បើសិនជាអ្នកមិនចូលចិត្តទទួលទានស៊ុតទេ អ្នកក៏អាចប្រើថ្នាំបំប៉នរបស់វាចំនួន ៣០ mcg ជារៀងរាល់ថ្ងៃបានដែរ៕
ប្រភព៖health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ស្វែងយល់ពីតម្រូវការរបស់អ្នកដទៃដើម្បីជោគជ័យទំនាក់ទំនង
- អាយុ៣០ការឈឺចាប់អ្វីដែលជួបញឹកញាប់ជាងគេ?
- ស្ត្រីមានផ្ទៃពោះ ត្រូវតែចាក់វ៉ាក់សាំងជំងឺផ្តាសាយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!