ស្នេហាពិត មានន័យដូចម្តេច?
1
ស្នេហាពិត គឺជារឿងដែលពិបាកនឹងពន្យល់អោយយល់ខ្លាំងណាស់ ហើយអ្នកខ្លះនិយាយថា វាមិនអាចកើតមានសោះឡើយ។ ប៉ុន្តែ ក៏មានមនុស្សភាគច្រើនយល់ថា ស្នេហាស្មោះពិតជាមាន ដោយគ្រាន់តែមានទម្រង់ច្រើនប្រភេទប៉ុណ្ណោះ ហើយអ្នកក៏អាចមានពេលខ្លះយល់ច្រឡំចំពោះអារម្មណ៍ផ្សេងៗចំពោះសេចក្តីស្រលាញ់ផងដែរ។ បើសិនជាអ្នកមិនច្បាស់ទេថា ស្នេហាពិតជាអ្វីនោះទេ យកល្អគួរតែមើលអត្ថបទខាងក្រោមនេះ ដែលវាអាចជារឿងងាយធ្វើអោយអ្នកយល់ច្រឡំនឹងស្នេហាពិតមួយណាស់។
ភាពស្និទ្ធស្នាល តាមរយៈការចែករំលែកបទពិសោធន៍
នៅពេលមនុស្សយើងចែករំលែកនូវសេចក្តីសុខ ឬបទពិសោធន៍នៃការប៉ះទង្គិចខុសៗគ្នាជាមួយគ្នានោះ ពួកគេអាចង្កើតជាចំណងដ៏រឹងមាំមួយ ដែលអាចច្រឡំនឹងសេចក្តីស្រលាញ់បាន។ រឿងនេះអាចនឹងបណ្តាលអោយមានហេតុផលកាន់តែច្រើន ដើម្បីអោយអ្នករស់នៅជាមួយគ្នាទៀត ប៉ុន្តែ ពេលនេះអ្នកមិនមែនស្រលាញ់គ្នាទៅវិញទៅមកនោះទេ។
ការជួបជាមួយសង្សារចាស់ ក្រោយពីបែកគ្នារយៈពេលយូរ
ក្រោយពីបែកគ្នារយៈពេលយូរមួយ ហើយបើសិនជាអ្នកបានជួបម្នាក់នោះម្តងទៀត ដោយគ្មានការរំពឹងទុកជាមុននោះ វាអាចហាក់បីដូចជាវាសនា ជាអ្នកនាំអោយអ្នកទាំងពីរជួបគ្នាវិញអញ្ចឹង ហើយវាក៏អាចធ្វើអោយអ្នកយល់ថា អ្នកស្រលាញ់គ្នាម្តងទៀតអញ្ជឹង។ ប៉ុន្តែ រឿងនេះប្រហែលជាអាចជាអារម្មណ៍ដែលកើតឡើងតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
ការរួមភេទដ៏អស្ចារ្យ
ការរួមភេទ គឺជាការរួមភេទ ហើយសេចក្តីស្រលាញ់ គឺជាសេចក្តីស្រលាញ់ ដូច្នេះ កុំច្រឡំថា វាទាំងពីរនេះមានលក្ខណៈដូចគ្នាអោយសោះ។ មិនខ្វល់ថាការស្រមើស្រមៃ ឬចិត្តរបស់អ្នកកំពុងតែពុះកញ្ជ្រោលចំពោះការរួមភេទខ្លាំងក្លាប៉ុណ្ណាទេ វាពិតជាមិនមែនមានន័យថា អ្នកស្រលាញ់មនុស្សម្នាក់នោះដែរ ហើយការរួមភេទតែមួយមុខនឹងមិនគ្រប់គ្រាន់សម្រាប់បង្កើតការស្រលាញ់ឡើយ។
ថ្ងៃឈប់សម្រាកដ៏រ៉ូម៉ែនទិច
នៅពេលអ្នកជួបមនុស្សម្នាក់នៅថ្ងៃឈប់សម្រាក វាអាចជារឿងមួយហាក់បីដូចជាល្អឥតខ្ចោះតែម្តង។ ពន្លឺព្រះអាទិត្យ សមុទ្រ និងការសើចលេងសប្បាយសុទ្ធតែជាអ្វីដែលនាំអោយមានលក្ខណៈកាន់តែរ៉ូម៉ែនទិចបានទាំងអស់។ ប៉ុន្តែ អ្វីដែលជាបញ្ហានោះគឺថា នៅពេលអ្នកត្រឡប់ទៅរកជីវិតពិតប្រាកដវិញនោះ មនុស្សម្នាក់ដែលបានជួបកាលពីមុនអាចជាមនុស្សខុសប្លែកពីការពិតខ្លាំងបំផុតទៅវិញ។
ការណាត់ជួបដោយងាយស្រួល
បើសិនជាអ្នកចំណាយពេលវេលាគ្រប់គ្រាន់ជាមួយមនុស្សម្នាក់ អ្នកអាចនឹងយល់ថា ខ្លួនឯងកាន់តែមានផាសុខភាពខ្លាំង ព្រោះកាលណាអ្នកនៅជាមួយគេ វាបែរជាធ្វើអោយអ្នកកាន់តែមានជម្រើសងាយស្រួល និងសមញ្ញបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះមិនមែនជាស្នេហាទេ វាគ្រាន់តែជាជម្រើសបែបងាយស្រួលប៉ុណ្ណោះ។
ទទួលបានការយកចិត្តទុកដាក់ពីបុរសល្អម្នាក់
នៅពេលអ្នកចាប់ផ្តើមទទួលបានការយកចិត្តទុកដាក់ពីបុរសម្នាក់ដែលហាក់បីដូចជាមានអ្វីៗទាំងអស់ដែលអ្នកត្រូវការនោះ វាអាចជារឿងងាយស្រួលណាស់ក្នុងការបញ្ចូលខ្លួនទៅជាទំនាក់ទំនងស្នេហាជាមួយគាត់បាន ទោះបីជាអ្នកមិនទាន់បានស្រលាញ់គាត់ក៏ដោយ៕
ប្រភព៖ health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ទម្លាប់ ដែលគួរចៀស ពេលមានស្នេហា
- នាងខ្មាស់១០វិធីចាត់ការមានអារម្មណ៍មិនល្អ
- គួរដោះស្រាយជាមួយមនុស្សពិបាកនិយាយគ្នាដូចម្តេចទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!