តើខ្ញុំអាចចាប់ផ្តើមរួមភេទនៅពេលណា?
ការសម្រេចចិត្តរួមភេទជាលើកដំបូងគឺជាការសម្រេចចិត្តដ៏ធំបំផុតមួយ ហើយមនុស្សភាគច្រើននឹងចងចាំវាជានិច្ច។ នៅក្នុងប្រពៃណីខ្មែរ ការរួមភេទជាប្រធានបទមួយ ដែលមិនទាន់និយាយយ៉ាងចំហរនៅឡើយទេ។
មានរឿងច្រើនណាស់ដែលត្រូវគិតពេលអ្នកយល់បែបនេះដូចជា តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅហើយតើប្រាកដទេថាអ្នកបានការពារខ្លួនពីការមានផ្ទៃពោះដោយចៃដន្យ និងជំងឺកាមរោគ។
ចូរចាំថា យកល្អមិនត្រូវត្រូវដាក់សម្ពាធលើខ្លួនឯងក្នុងការធ្វើអ្វីមួយ ដែលអ្នកមិនចង់ធ្វើនោះទេ ព្រោះអ្នកមានសិទ្ធិគ្រប់យ៉ាង សម្រាប់ការរងចាំរហូតដល់អ្នកត្រៀមខ្លួនរួចជាស្រេចនៅពេលរួមភេទ។
ការរួមភេទអាចធ្វើអោយមនុស្សពីរនាក់កាន់តែមានភាពស្និទ្ធស្នាល ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការដាក់សម្ពាធលើខ្លួនឯង ឬរួមភេទដោយមិនបានត្រឹមត្រូវទំនងជាធ្វើអោយអ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តទៀត ។ដូច្នេះអ្នកត្រូវតែនិយាយដោយបើកចំហជាមួយដៃគូរ របស់អ្នកអំពី៖
អ្វីដែលធ្វើអោយអ្នកទំាងពីរមានអារម្មណ៍ល្អ
ការពន្យាកំណើតដែលអ្នកទាំងពីកំពុងតែប្រើប្រាស់
ការថប់អារម្មណ៍ទាំងឡាយដែលអ្នកមានក្នុងពេលរួមភេទជាលើកដំបូង
នៅពេលស្រ្តីរួមភេទដោយការសូកបញ្ចូលលិង្គក្នុងទ្វារមាសខ្លួនជាលើកដំបូង ពេលខ្លះអាចមានអារម្មណ៍ថាគ្មានផាសុខភាពទេ។ ស្រ្តីខ្លះអាចនឹងហូរឈាមតាមទ្វាមាសដោយសារតែការរហែកសន្ទះព្រហ្មចារីយ៍។
ការសូកបញ្ចូលលិង្គអាចជារឿងពិបាកសម្រាប់ដៃគូរទាំងពីរប្រសិនបើពួកគេមិនមានការស្រើបស្រាលគ្រប់គ្រាន់ ឬទ្វារមាសស្រ្តីស្ងួតពេក ប៉ុន្តែការរួមភេទតែងតែក្លាយទៅជារឿងងាយស្រួល និងមានផាសុខភាពវិញនៅពេលក្រោយ។ ចូរចំណាយពេលអោយបានច្រើនដើម្បីប្រាកដថា អ្នកមានភាពស្រើបស្រាលគ្រប់គ្រាន់ និងប្រាប់អោយគ្នាដឹងទៅវិញទៅមកថាអ្នកត្រៀមខ្លួនរួចហើយមុនពេលសូកបញ្ចូលលិង្គ។ ដើម្បីអោយកាន់តែស្រួល អ្នកខ្លះក៏បានប្រើទឹករំអិលសិប្បនិមិត្តបន្ថែមទៀត៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!