អាហារ៨ប្រភេទ ដែលអត្ថប្រយោជន៍ ចំពោះខួរក្បាល
១. គ្រំសមុទ្រៈ សម្បូរដោយសារជាតិស៊ីលីនៀម ម៉ាញ៉េស្យូម ប្រូតេអ៊ីន និងសារធាតុរ៉ែផ្សេងៗដែលចាំបាច់ចំពោះសុខភាពខួរក្បាល បើទទួលទានជាញឹកញាប់ និងបានទាំងការចងចាំល្អ និងអារម្មណ៍ស្រស់ថ្លា។
២. ផ្លែទទឹមៈ ភាពតានតឹងជាដើមហេតុ ដែលបង្កើតរ៉ាដឌីកាល់សេរី។ ប៉ុន្តែសារធាតុប្រឆាំង រ៉ាឌីកាល់សេរីពីផ្លែទទឹម និងចូលទៅកម្ចាត់ សារធាតុអស់ទាំងនេះ ចេញធ្វើឲ្យខួរក្បាលស្រស់ថ្លា។
៣. ម្ស៉ៅការីៈ មានការស្រាវជ្រាវ រកឃើញថា គ្រឿងទេសនេះមានសារធាតុ អាហារបំប៉នដំណើរការ របស់ខួរក្បាល ព្រោះសំបូរទៅដោយសារ ធាតុប្រឆាំងរ៉ាដីកាល់សេរី ធ្វើឲ្យខួរក្បាលរឹងមាំ ការពារជំងឺភ្លេចភ្លាំង។
៤. ត្រីសាល់មុនៈ មានអាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់ចំពោះខួរក្បាល បើបានបរិភោគត្រីសាល់ម៉ុនជាប្រចាំ ធ្វើឲ្យខួរក្បាលស្រស់ថ្លា ការចងចាំល្អ ខួរក្បាលខូចខាត ការចងចាំយឺតជាង មនុស្សក្នុងវ័យដូចគ្នាព្រមទាំងមានអារម្មណ៍ល្អ កាត់បន្ថយឪកាស កើតជំងឺសោកសៅ។
៥. កាហ្វេៈ គ្រាប់កាហ្វេ ជាទីប្រជុំរបស់ អាស៊ីដអាមីណូ វីតាមីន សារធាតុរ៉ែ និងមានសារធាតុប្រឆាំងរ៉ាឌីកាលល់សេរី យ៉ាងច្រើន។ បើជាកាហ្វេទើបកិនថ្មីៗ គឺមានប្រយោជន៍បំផុត ចំពោះខួរក្បាល ការពារជំងឺភ្លេចភ្លាំង និងជួយឲ្យស្រស់ ស្រាយទៀតផង។
៦. សណ្តែកៈសំបូរទៅដោយប្រូតេអ៊ីន កាកសសៃអាហារវីតាមីន E និងជាតិខ្លាញ់ប្រភេទល្អ មានការបូអ៊ីដ្រាដសាំញុំា ធ្វើឲ្យខួរក្បាលស្រស់ថ្លា។ រីឯប្រូតេអ៊ីន និងជាតិខ្លាញ់ជួយឲ្យថាមពលនៅមានកម្រិតស្ថិតថេរ ពេញ២ថ្ងៃ។
៧.ត្រីធូណាៈ ក្រៅពីជាប្រភពអូមេហ្គា៣ ត្រីធូណានៅមានវីតាមីន B6 ខ្ពស់ជាងអាហារប្រភេទផ្សេងៗ ជាសារធាតុអាហារដែលជួយបំប៉នខួរក្បាលផ្នែកកណ្តាល ជួយរក្សាប្រព័ន្ធចងចាំ សតិបញ្ញា រក្សាអារម្មណ៍ឲ្យនៅស្ថិតស្ថេរ និងធ្វើឲ្យខួរក្បាល បញ្ចេញសារធាតុ Dopamine។
៨ ប្រេងអូលីវៈ ជាខ្លាញ់ប្រភេទល្អ ដែលមានប្រយោជន៍ ចំពោះរាងកាយ ថែមទាំងជួយប្រឆាំងរ៉ាឌីកាល់បំប៉នខួរក្បាល ជួយឲ្យការចងចាំល្អ និងប្រឆាំងស្នាមជ្រីវជ្រួញ ធ្វើឲ្យស្បែកតឹងណែន៕
By Lookingtoday
មើលគួរយល់ដឹងផ្សេងៗទៀត
- ភ្លក់រសជាតិ ឡាក់សាសាំងហ្គាពួ (Singapore Laksa) នៅ សិក្រឹត រេស៊ីពី (Secret Recipe)
- បញ្ហានៃការគេង អំឡុងពេលមានផ្ទៃពោះ
- អាហារ ៧មុខ ជួយប្រឆាំងគ្រុនផ្ដាសាយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!