តើការមិនញ៉ាំអាហារពេលព្រឹកបណ្តាលអោយខ្ញុំញ៉ាំច្រើនឬ?
អ្នកដែលបាននិយាយថា វាមិនជាការល្អនោះទេក្នុងការមិនញ៉ាំអាហារពេលព្រឹកនោះ គឺត្រឹមត្រូវ។ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលខកខានមិនញ៉ាំអាហារពេលព្រឹក បានញ៉ាំកាឡូរីច្រើនអំឡុងពេលថ្ងៃ និងមានការកើនឡើងសន្ទស្សន៍នៃទម្ងន់ខ្លួន។ ការមិនញ៉ាំអាហារពេលព្រឹកអាចប៉ះពាល់ដល់សុខភាពដទៃទៀតជាច្រើនផងដែរ។ អ្នកអាចមិនមានថាមពលគ្រប់គ្រាន់សម្រាប់ហែលទឹក និងអ្នកអាចរកឃើញថាអ្នកអស់កម្លាំង និងមិនអាចប្រមូលផ្តុំអារម្មណ៍បាន។
ទោះបីជាអ្នកមិនឃ្លានក៏ដោយ, វាជាការល្អក្នុងការព្យាយាមញ៉ាំអាហារនៅពេលព្រឹក។ មិនថាតិចប៉ុណ្ណានោះទេ, ការញ៉ាំអាហារពេលព្រឹកក៏អាចការពារអ្នកពីការមានអារម្មណ៍ឃ្លានដែលអ្នកញ៉ាំច្រើននាពេលក្រោយផងដែរ។ អាហារពេលព្រឹកមិនតម្រូវអោយជាការញ៉ាំអាហារច្រើននោះទេ។
មនុស្សគ្រប់រូបអាចញ៉ាំច្រើនម្តងម្កាល។ ជួនកាល អ្នកអាចមានអារម្មណ៍ថា អ្នកញ៉ាំអ្វីដែលមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែជំងឺនៃការញ៉ាំច្រើនគឺជាសញ្ញាដែលអ្នកអាចត្រូវការការជួយអោយមានភាពវិលត្រឡប់មកការញ៉ាំធម្មតាវិញ។ ប្រសិនបើអ្នកបារម្ភថា អ្នកមានបញ្ហានៃការញ៉ាំច្រើន, សូមនិយាយជាមួយនឹងឪពុកម្តាយ, គ្រូពេទ្យជាដើម។
រោគសញ្ញានៃការញ៉ាំច្រើនរួមមាន ការញ៉ាំច្រើនដែលមិនអាចគ្រប់គ្រងបាន ពោលគឺ២ដងក្នុងមួយសប្តាហ៍ និងមានរយៈពេលលើសពី៦ខែ, ញ៉ាំច្រើនទោះជាអ្នកមិនឃ្លានក៏ដោយ, ឡើងទម្ងន់ខ្លាំង។
បញ្ហាញ៉ាំច្រើនគឺមានភាពសាំញ៉ាំ ហើយអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺដទៃទៀត ប៉ុន្តែមានអ្នកឯកទេសខុសគ្នាជាច្រើនដែលអាចជួយអ្នកជំងឺប្រភេទនេះអោយមានទម្លាប់នៃការញ៉ាំល្អវិញ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ហានិភ័យខ្ពស់ ពេលចូលឡាន មិនបើកកញ្ចក់ ឲ្យបាន ២ ទៅ ៣នាទី មុនពេល បើកម៉ាស៊ីនត្រជាក់!
- តើការរលាកច្រមុះតែងតែទាក់ទងនឹងអាលែកស៊ីឬ?
- ទម្លាប់ ដែលគួរចៀស ពេលមានស្នេហា
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!