គន្លឹះក្នុងការណាត់ជួបគ្នា តាមអ៊ីនធើណេត
អ្នកត្រូវតែធ្វើខ្លួនអោយមានផាសុខភាព ចាប់ពីពេលដែលអ្នកចាប់អារម្មណ៍នរណាម្នាក់ ហើយ ជជែកគ្នាលេងតាមអ៊ីនធើណេត រហូតដល់ការណាត់ជួបមុខគ្នាជាលើកដំបូង។ មានរឿងពិសេសៗមួយចំនួនដែលអ្នកមិនគួរធ្វើ នៅពេលណាត់ជួបគ្នាតាមអ៊ីនធើណេត ហើយក៏មានរឿងខ្លះដែលសំខាន់ក្នុងការអនុវត្តដែរ។
បើសិនជាអ្នកបានសាងនូវទំនាក់ទំនងដ៏ល្អមួយហើយ អ្នកគួរតែធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយ ដើម្បីអោយប្រាកដថា អ្នកនឹងអាចណាត់ជួបគ្នាបានល្អ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែលអ្នកអាចធ្វើបាន ពេលណាត់ជួបគ្នាតាមអ៊ីនធើណេត។
បង្កើតជាព័ត៌មានសម្រាប់ទំនាក់ទំនង
ព័ត៌មាន ឬប្រវត្តិរូបរបស់អ្នក គឺជាសមាសធាតុដ៏សំខាន់មួយដើម្បីធ្វើអោយគេចាប់អារម្មណ៍ ឬចង់ណាត់ជួបអ្នកឬក៏អត់។ ដូច្នេះ យកល្អអ្នកគួរតែប្រាកដថា ទិន្នន័យរបស់អ្នកដាក់នោះល្អ រីករាយ និងវិជ្ជមាន។ ចូរជៀសវាងដាក់នូវអ្វីដែលអវិជ្ជមានដូចជា “ខ្ញុំជាមនុស្សឯកោ … ខ្ញុំមិនជឿសោះ ថាខ្ញុំកំពុងតែធ្វើរឿងនេះទេ”។ ចូរពិនិត្យទៅលើទិន្នន័យរបស់អ្នកផ្សេង និងកំណត់អោយដឹងថា អ្វីទៅដែលធ្វើអោយអ្នកចាប់អារម្មណ៍កាន់តែខ្លាំង ឬមិនសូវចាប់អារម្មណ៍។
បញ្ចូលរូបភាពទើបថតថ្មីៗ និងស្អាតៗ
រឿងដំបូងគេដែលនឹងទាក់ទាញការចាប់អារម្មណ៍នោះ គឺរូបថតតែម្តង។ នេះគឺជាផ្នែកមួយដ៏សំខាន់ដើម្បីមើលលើរូបសម្បត្តិមនុស្ស និងអ្វីដែលអ្នកបានសរសេរ។ អ្នកគួរតែមានការស្លៀកពាក់អោយបានស្អាត និងពណ៌សម្លៀកបំពាត់ទៅតាមចរឹតលក្ខណៈរបស់អ្នកផង។
សិក្សាពីវិធីសាស្ត្រធ្វើទំនាក់ទំនងអោយមានប្រសិទ្ធភាព
ចូរប្រាកដថា អ៊ីម៉ែលដំបូងដែលផ្ញើនោះ គឺមានចំណាប់អារម្មណ៍គ្រប់គ្រាន់នឹងតបទៅអោយគេវិញ។ អ្នកគួរតែសួរសំណួរតិចតួច ដោយមិនខ្វល់ថាមានអ្វីនៅក្នុងទិន្នន័យរបស់គេឡើយ។
បង្ហាញការគោរពជានិច្ច
មិនត្រូវបង្កើតជាកំហុស ដែលបង្ហាញពីភាពអាប់អួរក្នុងពេលនិយាយគ្នាឡើយ។ ត្រូវចេគោរពដៃគូរបស់អ្នក ហើយបើសិនជាអ្នកត្រូវការបិទអ៊ីនធើណេត វាក៏គ្មានអ្វីដែលធ្ងន់ធ្ងរខ្លាំង ចំពោះការប្រាប់គេអោយដឹងដែរ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ហានិភ័យ នៃការប្រើ សំឡីត្បាល់ត្រចៀក ដែលអ្នក មិនធ្លាប់បានដឹង!
- ហេតុអ្វីបានជាអ្នកគួរ “គេងស្រាត” នៅពេលយប់?
- វិធីបង្រៀនកូនអោយ ញ៉ាំបន្លែ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!