យុទ្ធសាស្ត្រ​កម្ចាត់​ស្ត្រេ​ស​ចេញ​

 
 

​មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​ជួប​បញ្ហា​នៅក្នុង​ជីវិត​ដូចគ្នា ហើយ​បញ្ហា​ស្ត្រេ​សក៏​យើង​មិន​អាច​គេចផុត​នោះដែរ ដូចនេះ វា​ជា​រឿង​សំខាន់​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ស្ត្រេ​ស និង​ការពារ​ការ​ថប់​បារម្ភ​។​

​យុទ្ធសាស្ត្រ​ដ៏​ល្អៗ ដើម្បី​គ្រប់គ្រង​ស្ត្រេ​ស ៖
-​    ​កុំ​ចំណាយពេល​បារម្ភ​អំពី​រឿង​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ដូចជា​អាកាសធាតុ​ជាដើម​។ ចូរ​គិត​រក​ការដោះស្រាយ​បញ្ហា​តូចៗ ដែល​អ្នក​អាច​ធ្វើបាន​ទៅវិញ​
-​    ​ប្រសិនបើ​អ្នក​បារម្ភ​អំពី​បញ្ហា​នានា ដូចជា​ការសម្ភាស​ចូលធ្វើ​ការងារ សូម​រៀបចំ​វា​អោយបាន​ល្អ តាម​ដែល​អ្នក​អាច​ធ្វើទៅបាន​
-​    ​សូម​អោយ​មិត្តភិក្ត ឬ​គ្រួសារ​និយាយ​ជាមួយ​អ្នក​នូវ​អ្វី​ដែល​អ្នក​មិន​សប្បាយចិត្ត​
-​    ​កុំ​ធ្វើ​ការកំណត់​កាលបរិច្ឆេទ​ដោយ​ខ្លួន​អ្នក​
-​    ​សូម​ប្រាកដថា គោលដៅ​របស់​អ្នក គឺ​មាន​ពិត​
-​    ​ធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​គេង​អោយបាន​គ្រប់គ្រាន់​
-​    ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​រីករាយ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម