ដកស្រង់សម្ដីសំខាន់ៗទាំង៧ របស់បុគ្គលល្បីៗស្ដីពីការអប់រំ
១ Mahatma Gandhi វីរបុរសទាមទារឯករាជ្យរបស់ឥណ្ឌា
“There is no school equal to a decent home and no teacher equal to a virtuous parent.”
“គ្មានសាលារៀនណាមួយល្អប្រៀបផ្ទឹមបាននឹងផ្ទះរបស់យើងទេ ហើយក៏គ្មានគ្រួណាម្នាក់វិសេសវិសាល ដូចគុណធម៌ឪពុកម្ដាយរបស់យើងនោះដែរ” ។
សូមចុចអាន៖ ដកស្រង់សម្ដីសំខាន់ៗទាំង៥ ជុំវិញភាពភាពក្រីក្រ
២ Nelson Mandela បិតាប្រជាធិបតេយ្យប្រទេសអាហ្វ្រិកខាងត្បូង
“Education is the most powerful weapon which you can use to change the world.”
“ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុត ដែលមនុស្សគ្រប់រូបអាចប្រើប្រាស់ដើម្បីផ្លាស់ប្ដូរពិភពលោកបាន” ។
៣ Martin Luther King មេដឹកនាំចលនាទាមទារសិទ្ធិមនុស្សល្បីល្បាញរបស់អាមេរិក
“Intelligence plus character-that is the goal of true education.”
“គោលដៅពិតប្រាកដនៃការអប់រំ គឺត្រូវផ្ដល់ចំណេះដឹងប្រកបដោយគុណធម៌ខ្ពស់” ។
សូមចុចអាន៖ សម្ដីសំខាន់ៗទាំង៧ របស់លោកNelson Mandela
៤ ខុងជឺ ទស្សនវិទូចិន
“It does not matter how slowly you go as long as you do not stop.”
“អ្នកត្រូវបោះជំហានឆ្ពោះទៅមុខជានិច្ច ទោះបីជាដំណើររបស់អ្នកយឺតយ៉ាងណាក៏ដោយ” ។
៥ George Washington ប្រធានាធិបតីដំបូងគេបំផុតរបស់សហរដ្ឋអាមេរិក
“A primary object should be the education of our youth in the science of government.”
“រដ្ឋាភិបាលដ៏ជឿនលឿនមួយត្រូវមានគោលដៅជាចម្បងផ្ដោតសំខាន់ទៅលើការអប់រំដល់យុវជនគ្រប់រូប”។
៦ John F. Kennedy ប្រធានាធិបតីទី៣៥របស់សហរដ្ឋអាមេរិក
“Liberty without Learning is always in peril and Learning without Liberty is always in vain.”
“សេរីភាពដែលគ្មានការអប់រំ គឺតែងតែនាំមកនូវហានិភ័យខ្ពស់ ហើយការអប់រំដែលគ្មានសេរីភាពក៏គ្មានប្រយោជន៍អ្វីដែរ”។
សូមចុចអាន៖ កម្មវិធីសិក្សាមួយនឹងនាំសិស្សរៀននៅស្រុកខ្មែរដើរទន្ទឹម ថៃ និងម៉ាឡេស៊ី
៧ Joseph Stalin អតីតមេដឹកនាំសភាពសូវៀត
“Education is a weapon, whose effect depends on who holds it in his hands and at whom it is aimed.”
“ការអប់រំជាអាវុធដ៏មានប្រសិទ្ធភាព លុះត្រាតែបុគ្គលនោះចេះប្រើប្រាស់បានត្រឹមត្រូវ និងចំគោលដៅ” ។
By Sabayមើលគួរយល់ដឹងផ្សេងៗទៀត
- ថ្នាំករទីកូអ៊ីត និងសុខភាពឆ្អឹង
- ធ្វើម៉េចដើម្បីកុំអោយខ្ញុំអៀនពេក?
- នរងគ្រោះដែលមានជំងឺ Ebola ត្រូវក្រុមគ្រួសារអូសទម្លាក់ចោលតាមផ្លូវ ព្រោះខ្លាចឆ្លងមេរោគកំណាចនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!