សញ្ញា ១០ យ៉ាង ដែលគេសមជាគូនឹងអ្នក
នៅពេលយើងនិយាយអំពីថ្ងៃណាត់ជួបគ្នា វាពិបាកនឹងបែgចែកនូវរឿងល្អពីរឿងអាក្រក់ណាស់។ តាមពិត មនុស្សភាគច្រើន បានចំណាយពេលវេលាជាច្រើន ដើម្បីស្វែងរកគូប្រចាំជីវិតរបស់ខ្លួន។
ខាងក្រោមនេះ គឺជាសញ្ញា ១០ យ៉ាងដែលអ្នកអាចកំណត់បានថា អ្នកកំពុងតែជ្រើសរើសដៃគូបានត្រឹមត្រូវ
អ្វីៗជារួម
នៅពេលយើងស្វែងរកជើងឯក វាច្រើនតែមានប្រយោជន៍សម្រាប់អ្វីមួយបែបរួមគ្នា។ ខណៈពេលដែលវាមានភាពងាយស្រួលនៅពេលដំបូង វាក៏កាន់តែងាយស្រួលថែមទៀត នៅពេលមនុស្សពីរនាក់ចូលចិត្តនូវអ្វីៗដែលដូចគ្នា។
និយាយពីអនាគត
នៅពេលណាត់ជួបគ្នា វាពិបាកនឹងរៀបគម្រោងសម្រាប់ថ្ងៃអនាគតខ្លាំងណាស់។ ម្យ៉ាងវិញទៀត នៅពេលពិភាក្សាអំពីការប្រគុំតន្ត្រី ឬព្រឹត្តិការណ៍ណាមួយនៅពេលអនាគតវិញ ដៃគូទាំងពីរប្រហែលជាមានរឿងល្អៗនិយាយជាមួយគ្នាទៅវិញ។
មិត្តភក្តិ
វាពិបាកណាស់សម្រាប់ដៃគូដែលត្រូវទៅឆ្ងាយ នៅពេលមិត្តភក្តិរបស់ពួកគេមិនចូលចិត្តគ្នាទៅវិញទៅមក។ តាមពិត នេះគឺជាការធ្វើតេស្តដ៏ធំមួយ ដែលមនុស្សជាច្រើនតែងដាក់អោយគ្នាធ្វើទៅវិញទៅមក។
និយាយថា “ពួកយើង”
វាគឺជារឿងពិបាកណាស់សម្រាប់មនុស្សពីរនាក់ដែលត្រូវមករស់នៅជាមួយគ្នា ហើយវាកាន់តែពិបាកថែមទៀត នៅដែលពួកគេទាំងពីរនិយាយគ្នាអំពីគម្រោងរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដៃគូទាំងពីរនិយាយថា “ពួកយើង” ពួកគេដឹងថា អ្វីៗជាច្រើនកំពុងតែមានលក្ខណៈស៊ីជម្រៅហើយ។
គ្រួសារ
វាគឺជារឿងងាយទេក្នុងការណាត់ជួបគ្នានឹងនរណាម្នាក់បែបធម្មតាៗ និងមិនបាច់បារម្ភអំពីគ្រួសារ។ ម្យ៉ាងវិញទៀត នៅពេលស្រឡាញ់គ្នា មនុស្សប្រុស ឬមនុស្សស្រីនឹងចង់ណែនាំអោយដៃគូរបស់ខ្លួន អោយគ្រួសារពួកគេបានស្គាល់។ នៅពេលរឿងនេះកើតឡើងហើយ ដៃគូទាំងពីរច្រើនតែចង់អោយស្នេហារបស់ខ្លួនបានសេចក្តីសុខ។
ឈប់រកដៃគូថ្មី
បើយើងនិយាយអំពីមនុស្សនៅលីវ វាគឺជារឿងងាយទេ ក្នុងការស្វែងរកគូអនាគតដែលល្អៗនៅជុំវិញខ្លួន។ នៅពេលយើងនិយាយអំពីទំនាក់ទំនងស៊ីជម្រៅ និងសប្បាយចិត្តវិញ ពួកគេនឹងគិតថា គ្មាននរណាផ្សេងល្អ ក្រៅពីដៃគូរបស់ខ្លួនឡើយ។
និយាយរាល់ថ្ងៃ
នៅពេលមានស្នេហា មនុស្សតែងតែចង់ផ្ញើសារ និងទូរស័ព្ទរកគ្នាជាញឹកញាប់។
បង្ហាញនូវអ្វីៗដែលថ្មី
នៅពេលស្រឡាញ់គ្នា មនុស្សយើងចេះតែចង់ណែនាំនូវសកម្មភាពថ្មីៗ កន្លែងថ្មីៗ ឬកីឡាថ្មី ប្រាប់ដល់មិត្តប្រុស ឬមិត្តស្រីរបស់ខ្លួនអោយបានដឹង។
រឿងធម្មតាៗ ជារឿងសប្បាយ
នៅពេលដៃគូទាំងពីរនាក់អាចអង្គុយចុះ និងគ្មានធ្វើអ្វីសោះ នោះពួកគេប្រហែលជាសប្បាយ និងស្រឡាញ់គ្នាកាន់តែខ្លាំងហើយ។
តុបតែងខ្លួន ឬដោះស្រាយបញ្ហានានាលឿនៗ
នៅពេលប្រញាប់ ដៃគូរបស់អ្នកនឹងដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងលឿន។ ដៃគូដែលសប្បាយចិត្ត និងស្រឡាញ់គ្នា នឹងគ្មានបញ្ហាអ្វីច្រើនដើម្បីដោះស្រាយទេ ព្រមទាំងអាចពិភាក្សាចំពោះបញ្ហាដោយសន្តិវិធីទៀតផង៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
-
វិធី៦យ៉ាង ធ្វើឲ្យស្ត្រីទទួលបានភាពស្មោះត្រង់ពីបុរស
-
តោះទៅស្វែងយល់ពីអត្ថប្រយោជន៍របស់ផ្លែននោងជ្រុងទាំងអស់គ្នា!
-
អាហារ៩ ប្រភេទជួយឲ្យស្បែកស្អាតរាល់ថ្ងៃ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!