ចង់អោយ​គេ “​គោរព​” នៅ​កន្លែងធ្វើការ គួរ​ធ្វើ​ដូចម្តេច​?

 
 

​ការចេះ​គោរព​គេឯង​នៅ​កន្លែង​ធ្វើការ​មាន​អត្ថប្រយោជន៍​ច្រើនណាស់​ដូចជា ម៉ោង​ធ្វើការ​របស់​អ្នកនឹង​ក្លាយទៅជា​ពេល​វេលា​សប្បាយ​រីករាយ ទទួលបាន​ការគាំទ្រ​ពី​អ្នកធ្វើការ​ជាមួយ​គ្នា និង​ទំនងជា​អាច​ធ្វើអោយ​អ្នក​ឡើង​ឋានៈ​ជា​អ្នកដឹកនាំ​ទៀតផង​។ ការគោរព​បែប​ចងមិត្តភាព គឺជា​រឿង​មួយ​ដែល​ងាយស្រួល ប៉ុន្តែ​វា​ត្រូវតែ​មាន​ការប្តេជ្ញាចិត្ត និង​ភាព​ដូចៗ​គ្នា​។ ចូរ​ចងចាំ​ជានិច្ច​ថា ការគោរព មិនមែន​ផ្តល់អោយ​ដោយ​ទទេៗ​នោះទេ តែ​ត្រូវ​ស្វែងរក​វា​ទៅ​វិញ​ទេ​។ បើសិនជា​អ្នក​ចង់​បាន​ការគោរព​នៅ​កន្លែងធ្វើការ ក្បួន​ណែនាំ​បែប​មូលដ្ឋាន​ខាងក្រោម​នេះ​នឹង​អាច​ជួយ​ដល់​អ្នក​បាន​។ 

​គោរព​ខ្លួនឯង​

​គ្មាន​នរណា​គោរព​អ្នក​ទេ បើសិន​ជា​អ្នក​មិន​គោរព​ដល់​ខ្លួនឯង​ផង​នោះ​។ អ្នក​អាច​បង្ហាញ​អោយ​គេ​ដឹងថា អ្នក​គោរព​ខ្លួន​ឯង​នៅ​កន្លែង​ធ្វើការ​បាន​តាមរយៈ​ការ​ស្លៀកពាក់ និង​រៀបចំ​ខ្លួន​ឯង​អោយ​ល្អ និយាយ​ដោយ​មាន​ទំនុកចិត្ត និង​ថែរក្សា​អត្ត​ច​រឹត លក្ខណៈ និង​ជំនាញ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​។ 

​គោរព​អ្នកធ្វើការ​ជាមួយគ្នា​
​បើសិន​ជា​អ្នក​ចង់​ទទួលបាន​ការគោរព​នោះ អ្នក​ត្រូវ​តែ​ចេះ​គោរព​អ្នកដទៃ​ជា​មុន​សិន​។ ចូរ​ធ្វើ​ល្អ​ចំពោះ​អ្នកធ្វើការ​ជាមួយ​គ្នា បង្ហាញ​អោយ​គេ​ដឹងថា អ្នក​បាន​អោយ​តម្លៃ​ដល់​ពួកគេ​។ ចូរ​ចៀសវាង​ការនិយាយរ​ដឹប​រដុប ឬ​រិះគន់​ពួកគេ​។ ចូរ​ស្វែងយល់​អំពី​ឥរិយាបទ​បែប​វិជ្ជមាន​របស់​ពួកគេ​ក្នុង​នាម​ជា​បុគ្គលិក និង​រក​វិធី​ផ្សេងៗ ដើម្បី​ពង្រឹង​ដល់​ទំនាក់ទំនង​នោះ​ផង​ដែរ​។ 

​ធ្វើខ្លួន​អោយ​ត្រឹមត្រូវ​នៅ​កន្លែងធ្វើការ​
​បើសិន​ជា​អ្នក​ចេះ​តែ​ខានមិនបាន​ធ្វើការ ឬ​រត់ចោល​ការងារ នោះ​អ្នក​នឹងមិន​ទទួលបាន​ការគោរព​នោះទេ​។ ចំណែកឯ​អ្នក​ធ្វើការ​ជាមួយ​គ្នា​វិញ​ក៏​នឹង​យល់ថា អ្នក​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស ហើយ​ចេះតែ​បន្ថែម​ការងារ​ដល់​ពួកគេ​អោយ​ធ្វើ​ជំនួស​ដែរ​។​

​ប្តេជ្ញា​ចំពោះ​ខ្លួនឯង​ថា នឹង​បំពេញ​ការងារ​អោយបាន​ល្អ​បំផុត​
​បើសិន​ជា​អ្នក​ជា​បុគ្គលិក​ដ៏​ល្អ​ម្នាក់ អ្នកនឹង​ពង្រឹង​អោយ​ខ្លួន​ឯង​ទទួលបាន​ជោគជ័យ និង​ជា​មនុស្ស​មាន​ប្រយោជន៍​ចំពោះ​កន្លែង​ដែល​អ្នកធ្វើការ​។ នេះ​មានន័យ​ថា អ្នកត្រូវការ​សរសេ​អ៊ី​ម៉ែ​ល​ដ៏​ល្អ ស្ថិត​នៅ​តារាង​កំពូល​នៃ​តម្លៃ​ការងារ និង​ចេះ​មាន​គំនិត​កែច្នៃ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ដល់​ការងារ​។ អត្ត​ច​រឹត​ប្រភេទ​នេះ​នឹង​ធ្វើអោយ​ប្រធាន ក៏ដូចជា​អ្នកធ្វើការ​ជាមួយ​គ្នា​ចូល​ចិត្ត និង​ចាប់អារម្មណ៍​លើ​អ្នក​កាន់តែខ្លាំង​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម