វិធីសាស្ត្រ ថែរក្សាស្នេហា អោយនៅគង់វង្ស
ទំនាក់ទំនងស្នេហាររបស់មនុស្សគ្រប់គ្នា គឺជារបស់ដែលមានតែមួយ ហើយអ្នកដែលអាចមករស់នៅជាមួយគ្នាបែបនេះ គឺមានហេតុផលខុសៗគ្នាច្រើនណាស់។ ប៉ុន្តែ មានរឿងមួយចំនួនដែលទំនាក់ទំនងស្នេហាដ៏ល្អគួរតែមាន។ ការយល់ដឹងអំពីគោលការណ៍គ្រឹះនៃទំនាក់ទំនងដ៏ល្អ អាចជួយអោយពួកគេរស់នៅប្រកបដោយអត្ថន័យ រីករាយ និងភ្ញាក់ផ្អើលទាំ ងពេលវេលាសប្បាយ និងកើតទុក្ខ។ ដូច្នេះ តើមានអ្វីខ្លះទៅ ដែលអាចជួយអោយទំនាក់ទំនងស្នេហាមួយមានភាពល្អប្រសើរជាប់រហូត?
រស់នៅជាមួយគ្នា
ទំនាក់ទំនងមួយចំនួនតែងតែមានបញ្ហាជាប់ជានិច្ច ហើយពេលខ្លះ ពួកគេនឹងផ្តាច់ទំនាក់ទំនងគ្នាទៀតផង។ វាអាចបណ្តាលមកពីការខ្វះខាតនូវការចូលរួមធ្វើអ្វីៗជាមួយគ្នា និងការទំនាក់ទំនងកាន់តែបែកឆ្ងាយពីគ្នាដែរ។ ដូច្នេះ ចូរព្យាយាមធ្វើសកម្មភាពនានាជាមួយគ្នា ធ្វើម្ហូបជាមួយគ្នា និយាយគ្នាលេង លេងកីឡាជាមួយគ្នា ...។
ជម្នះនូវការឈ្លោះប្រកែកគ្នា
អ្នកខ្លះ អាចឈ្លោះ ឬនិយាយគ្នាដោយស្ងាត់ស្ងៀម ចំណែកខ្លះទៀត ប្រហែលជាតម្លើងសរសៃក ហើយមិនយល់ព្រមនឹងអ្វីទាំងអស់។ ចំណុចសំខាន់ក្នុងទំនាក់ទំនងដ៏រឹងមាំមួយគឺថា មិនត្រូវខ្លាចការឈ្លោះប្រកែកគ្នានោះទេ។ អ្នកត្រូវតែមានសុវត្ថិភាពក្នុងការបញ្ជាក់រឿងគ្រប់យ៉ាងដែលរំខានអ្នក ដោយគ្មានភាពភ័យខ្លាច ព្រមទាំងអាចដោះស្រាយជម្លោះដោយសន្តិវិធី និងរំងាប់អារម្មណ៍បានយ៉ាងត្រឹមត្រូវ។
រក្សានូវទំនាក់ទំនងខាងក្រៅ និងចំណាប់អារម្មណ៍អោយមានដដែល
គ្មាននរណាម្នាក់អាចទទួលបាននូវតម្រូវការរបស់ពួកគេទាំងអស់នោះទេ ហើយការរំពឹងទុកពីមនុស្សម្នាក់ច្រើនពេក អាចនឹងធ្វើអោយមានសម្ពាធមិនល្អចំពោះទំនាក់ទំនងស្នេហាបាន។ ការដែលមានមិត្តភក្តិ និងចំណាប់អារម្មណ៍ពីខាងក្រៅ មិនត្រឹមតែជួយពង្រឹងដល់ទំនាក់ទំនងក្នុងសង្គមរស់នៅរបស់អ្នកទេ តែវាក៏នាំមកនូវការយល់ដឹងជ្រៅជ្រះថ្មីៗ ព្រមទាំងភ្ញោចដល់ទំនាក់ទំនងស្នេហាទៀតផងដែរ។
ទំនាក់ទំនង
ទំនាក់ទំនងដោយផ្ទាល់ និងស្មោះត្រង់ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងស្នេហាគ្រប់ប្រភេទ។ នៅពេលមនុស្សពីរនាក់មានអារម្មណ៍ចង់បង្ហាញពីតម្រូវការ ភាពភ័យខ្លាច និងចំណង់ប្រកបដោយផាសុខភាពហើយ ការជឿជាក់ និងចំណងមិត្តភាពរបស់ពួកគេនឹងត្រូវបានពង្រឹងជាមិនខាន។ ភាសាកាយវិការដូចជា ការប្រើខ្សែភ្នែក ងាកចេញ ឬងាកចូល ឬប៉ះដៃនរណាម្នាក់គឺជារឿងសំខាន់ក្នុងការទាក់ទងគ្នា៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- យុវវ័យចេះផឹកស្រា ប្រឈមមុខនឹងបញ្ហាជីវិតកាន់តែច្រើន
- វីតាមីន D មិនអាចការពារការវិលត្រឡប់នៃការឆ្លងមេរោគបានទេ
- កាដូដ៏វិសេស ចំពោះអ្នកម្ដាយ សម្រាប់ទិវាមាតា
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!