រលាក​អាង​ត្រគាក អាច​បណ្តាលអោយ​ស្ត្រី​អត់​កូន​

 
 

 6

​ជំងឺ​រលាក​អាង​ត្រគាក គឺជា​ការឆ្លង​មេរោគ​នៅ​នឹង​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី​។ ជំងឺ​រលាក​អាង​ត្រគាក គឺជា​ផលវិបាក​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៃ​ជំងឺ​កាមរោគ​របស់​ស្ត្រី ដែល​វា​អាច​នាំអោយ​មាន​ការខូចខាត​ទៅលើ​ស្បូន ក្រពេញ​អូវែ ដៃ​ស្បូន ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី និង​ជា​មូលហេតុ​ដ៏​ចំបង​ដែល​ធ្វើអោយ​ស្ត្រី​មិន​អាច​មាន​កូន​មួយ​ជីវិត​បាន​។


តើ​អ្វី​ទៅ​ដែល​បង្ក​អោយមាន​ជំងឺ​រលាក​អាង​ត្រគាក​នេះ​?
ជាធម្មតា មាត់ស្បូន​ការពារ​បាក់តេរី​ដែល​ចូល​តាម​ទ្វារមាស​ពី​ការរីក​រាលដាល​ទៅ​សរីរាង្គ​បន្ត​ពូជ​នៅ​ខាងក្នុង​។ ប្រសិនបើ​ស្បូន​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​ជំងឺ​កាមរោគ​ដូចជា​ជំងឺ​ប្រមេះ ឬ​ជំងឹ​ក្លា​មី​ដ្យា នោះ​ការឆ្លង​មេរោគ​នៅ​កើតមាន​នៅ​ក​ស្បូន ហើយក​ស្បូន​មិនសូវ​មាន​លទ្ធភាព​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ក្រុម​មេរោគ​ទៅ​សរីរាង្គ​ខាងក្នុង​។ ជំងឺ​រលាក​អាង​ត្រគាក កើតឡើង​នៅ​ពេល​ដែល​មាន​មេរោគ​បង្ក​ជំងឺ​ធ្វើដំណើរ​ពី​ស្បូន​ទៅ​កាន់​ផ្លូវ​ប្រដាប់បន្តពូជ​។ ជំងឺ​ប្រមេះ ដែល​មិន​បាន​ព្យាបាល​បណ្តាលអោយមាន​ជំងឺ​រលាក​អាង​ត្រគាក​ប្រហែល ៩០ ភាគរយ​នៃ​ករណី​ទាំងអស់​នៃ​ជំងឺ​រលាក​អាង​ត្រគាក​។ មូលហេតុ​ផ្សេង​ទៀត រាប់បញ្ចូល​ទាំង​ការ​រំលូតកូន ការ​សម្រាលកូន​។
 

​តើ​អ្វី​ទៅ​ជា​រោគសញ្ញា​នៃ​ជំងឺ​រលាក​អាង​ត្រគាក​?
រោគសញ្ញា​នៃ​ការ​រលាក​អាង​ត្រគាក​អាច​ប្រែប្រួល ប៉ុន្តែ អាច​ជា​រួម​អាច​មាន​ដូចជា​៖

  • ​ឈឺ​ក្នុង​ពោះ ឬ​តំបន់​ពោះ​ខាងក្រោម ឬ​ឈឺ​នៅក្នុង​ពោះ​ផ្នែក​ខាងលើ និង​ខាងស្ដាំ​
  • ​ការហូរ​ទឹករំអិល​តាម​ទ្វារមាស​ខុសធម្មតា ដែល​អាច​មាន​ពណ៌​លឿង ឬ​ពណ៌​បៃតង ឬ​មាន​ក្លិន​ខុសធម្មតា​
  • ​ឈឺចាប់​ពេល​នោម​
  • ​ក្តៅខ្លួន​ខ្លាំង​
  • ​ចង្អោ​រ និង​ក្អួត​
  • ​មាន​ការឈឺចាប់​ពេល​រួមភេទ​៕
ប្រភព៖ health.com

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម