រឿងរ៉ាវ៤យ៉ាងដែលនារីៗមួយចំនួននិយមលាក់បាំងនឹងសង្សាររបស់ខ្លួន
.. ជាពិសេសយុវតីតែម្តង កាន់តែសម្បូររឿងលាក់បាំងរបស់ខ្លួនច្រើនទៀត ដែលពួកគេកម្រនឹងទម្លាយប្រាប់អ្នកណាពីមុនមក សូម្បីតែសង្សាររបស់ខ្លួន ក៏ពួកគេមិនធ្លាប់ប្រាប់ដែរ។ តើអ្វីទៅជាអាថ៌កំបាំងរបស់នារីៗ ម៉េចបានជាលាក់អីក៏លាក់ម្ល៉េះ?
រូបតំណាង
ឆ្លើយតបទៅនឹងបញ្ហានេះ កញ្ញា ហៀង ស្រីស្រស់ អាយុ២២ឆ្នាំ ដែលជានិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា បាននិយាយថា បញ្ហាអតីតស្នេហាជារឿងមួយដែលគួរតែលាក់បាំង ប្រសិនបើមិនចាំបាច់។ បើសង្សារមិនសួរនាំអ្វីទេ មិនបាច់ប្រាប់គេថា ខ្លួនធ្លាប់មានសង្សារពីមុនមកទេ។
ស្រីស្រស់ បានបន្ថែមទៀតថា៖ “អ្នកខ្លះយល់ថា ការដែលលាក់បាំងរឿងអតីតជាមួយសង្សារ ជារឿងមិនល្អ មិនស្មោះត្រង់នឹងគ្នា តែខ្ញុំមិនយល់បែបនេះនោះទេ។ ខ្ញុំមិនដែលប្រាប់គេថា ធ្លាប់មានសង្សារពីមុនមកនោះទេ។ ទោះបីជាប្រាប់ ក៏គ្មានប្រយោជន៍អ្វីដែរ។ ណាមួយមិនចង់រំលឹករឿងឈឺចាប់ដែលធ្លាប់កើតមានពីមុនមកផង ហើយក៏មិនចង់ឲ្យសង្សារអន់ចិត្តដែរ”។
ខុសពីយុវតីខាងលើ កញ្ញា គង់ សុជាតា អាយុ២៣ឆ្នាំ និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេសនៃសាកលវិទ្យាល័យន័រតុនឯណោះវិញ បែរជាលើកឡើងថា៖ “ខ្ញុំធ្លាប់ឮមិត្តភ័ក្តិស្រីៗគ្នាឯងជជែកគ្នាពីអាថ៌កំបាំងដែលពួកគេមិនដែលបញ្ចេញឲ្យសង្សាររបស់ខ្លួនដឹងថា ពេលខ្លះពួកគេចាប់អារម្មណ៍ជាមួយអ្នកថ្មី និងកំពុងទាក់ទងជាមួយអ្នកផ្សេងក្នុងពេលតែមួយ តែពួកគេព្យាយាមលាក់បាំង“។
ចំណែកឯកញ្ញា ផាត់ ស្រីពៅ អាយុ២៣ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិយាយទៅតាមអ្វីដែលខ្លួនធ្លាប់ជួបប្រទះផ្ទាល់ថា ជឿអត់ថា មាននារីៗមួយចំនួនប្រើប្រាស់ Facebook លើសពីមួយ តែមិនប្រាប់ឲ្យសង្សាររបស់ខ្លួនដឹងនោះទេ។
និស្សិតរូបនេះបន្តថា៖ “ខ្ញុំដឹងរឿងនេះពីមិត្តភ័ក្តិដែលរៀនជាមួយគ្នា។ និយាយទៅអ្នកដែលធ្វើបែបនេះ ភាគច្រើនជាអ្នកចូលចិត្តលេង Facebook ហើយលេងសើចជាមួយបុរសផ្សេងៗទៀត ដោយមិនឲ្យសង្សាររបស់ខ្លួនដឹង”។
មិនមែនមានតែរឿងរ៉ាវទាំងអស់ខាងលើនេះទេ នៅមានរឿងមួយទៀត ដែលមនុស្សស្រីមួយចំនួនរក្សាទុកជាអាថ៌កំបាំងដែរនោះ គឺការជ្រុលជ្រួសខ្លួនប្រាណរួមភេទ។ នេះជាការលើកឡើងរបស់កញ្ញា កន្និកា អាយុ២៤ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។
កន្និកា ពោលថា៖ “ដោយសារតែសម័យឥលូវ យុវវ័យមួយចំនួនបានបណ្ដោយខ្លួនឲ្យឈានដល់ការរួមភេទជាមួយសង្សារ ដល់ពេលជួបជាមួយបុរសក្រោយៗ ដែលខ្លួនស្រលាញ់ពិតប្រាកដ និងគិតថាអាចយកជាគូអនាគតបាន មានតែនិយាយកុហកគេថា ខ្លួនមិនធ្លាប់ដែលបានប្រព្រឹត្តទេ ព្រោះខ្លាចប្រាប់តាមត្រង់ទៅ សង្សារទទួលយកមិនបាន”៕
ចុះមានអ្វីផ្សេងទៀត ដែលនារីៗតែងតែលាក់ទេ?
By sabbayមើលគួរយល់ដឹងផ្សេងៗទៀត
- វិធីការពារជំងឺដាច់សរសៃឈាមខួរក្បាល
- មូលហេតុ ទាំង ៥ យ៉ាងនេះ អាចបញ្ជាក់ថា ភាពលំបាក កាន់តែធ្វើឲ្យ ចំនងស្នេហ៍ របស់អ្នករឹងម៉ាំ
- សុគន្ធ និសា ប្រាប់ពីគន្លឹះសំខាន់ ជួយឲ្យ ស្បែក ស្រស់ស្អាត និងភ្លឺថ្លា
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!