យំ ជួយឲ្យ​​​មនុស្សយើង​​​បានបញ្ចេញ​​​ជាតិគីមី​​​ពីសារពាង្គកាយ

 
 

នៅពេលមនុស្សយើង​​​មានទុក្ខក្រៀមក្រំ ខួរក្បាល និងសារពាង្គកាយ​​​របស់យើង មានប្រតិកម្ម និងធ្វើការ​​​ហួសកំណត់ ដើម្បីផលិត​​​សារជាតិគីមី និងពពួកអ័រម៉ូន។ ហេតុដូច្នេះ​​​ហើយ ការយំ អាចជួយកម្ចាត់ នូវសារជាតិគីមី ទាំងឡាយណា ដែលសារពាង្គកាយមិនត្រូវការ។រូបភាពគេហទំព័រ Looking Todayរូបភាពគេហទំព័រ Looking Todayជាមួយគ្នានេះ សារជាតិគីមី និងពពួកអ័រម៉ូន ដែលលើសទាំងនោះ ត្រូវបាននាំចេញ ទៅជាមួយនឹងទឹកភ្នែក។ ខណៈដែលទឹកភ្នែករបស់យើង ហូរចេញ វាធ្វើឲ្យភាពទុក្ខសោក និងភាពក្រៀមក្រំរបស់យើង មានភាពស្រាកស្រាន្ត ដោយការបំបាត់ចោលនូវ វត្តមានរបស់សារជាតិគីមី នៅក្នុងសារពាង្គកាយ។ដោយសារតែមូលហេតុនេះហើយ ទើបមនុស្សភាគច្រើនមានអារម្មណ៍ធូរស្បើយ និងស្រស់ថ្លា ជាងមុន បន្ទាប់ពីយំរួច ពីព្រោះថា ទឹកភ្នែកអស់ទាំងនេះ បានលុបបំបាត់នូវពពួកអ័រម៉ូន ដែលត្រូវបានបង្កើតឡើង នៅពេលដែលយើងមានទុកក្រៀមក្រំ សោកសៅ និងសប្បាយ។By healthcambodia

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម