សុភមង្គល​ក្នុង​គ្រួសារ ៖ តួនាទី​របស់​ប្តី នៅពេល​ភរិយា​មាន​ផ្ទៃពោះ

 
 

​ការ​មាន​ផ្ទៃពោះ គឺជា​រឿង​មួយ​អស្ចារ្យ និង​រំភើប​ណាស់ ប៉ុន្តែ វា​ក៏​ជា​ពេលវេលា​ដ៏​ពិបាក​ដែរ ហើយ​ក្នុង​នាម​ជា​ប្រពន្ធ​ដែល​កំពុងតែ​មាន​ផ្ទៃពោះ​បែបនេះ គឺ​ត្រូវការ​ការគាំទ្រ​មួយចំនួន​ផង​ដែរ​ពី​ប្តី​របស់​ខ្លួន​។ ចំណែកឯ​បុរស​ដែល​ជិត​នឹង​ក្លាយជា​ឪពុក​គេ​ហើយ​នោះ អ្នក​ក៏​ត្រូវតែ​មាន​ទំនួល​ខុស​ត្រូវ​មួយ ដើម្បី​ជួយ​ប្រពន្ធ​របស់​អ្នក​ដែរ ដើម្បី​អោយ​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​មាន​ការលូតលាស់​បាន​យ៉ាង​ល្អ​បំផុត​។ ខាងក្រោម​នេះ គឺជា​តួនាទី​មួយចំនួន​ដែល​ប្តី​គ្រប់រូប គួរតែ​ធ្វើ​ក្នុង​ពេល​ប្រពន្ធ​របស់​ខ្លួន​មាន​ផ្ទៃពោះ​។​

​ជូន​នាង​ទៅ​ពេទ្យ ពិនិត្យ​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ​
​ការទទួលបាន​នូវ​ការថែទាំ​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​គ្រប់គ្រាន់ គឺ​កត្តា​ដ៏​សំខាន់​បំផុត​សម្រាប់​សុខភាព​ទូទៅ​របស់​ទារក និង​ម្តាយ​។ ចូរ​ប្រាកដថា ភរិយា​របស់​អ្នក​បាន​ប្រើប្រាស់​វីតាមីន​ក្នុងពេល​មាន​ផ្ទៃពោះ និង​ធ្វើ​ទៅ​តាម​ការណែនាំ​របស់​គ្រប់​ពេទ្យ​ទាំង​ការ​ញ៉ាំ​អាហារ ការ​ហាត់ប្រាណ និង​អ្វី​ដែល​ត្រូវ​ចៀសវាង​។

​មាន​សុទ្ឋិ​និយម និង​បន្ធូរ​អារម្មណ៍ អោយបាន​ច្រើន​បំផុត​
​ការ​មាន​ផ្ទៃពោះ និង​ការត្រៀមខ្លួន​សម្រាប់​ទទួល​យក​ទារក អាចជា​រឿង​មួយ​នាំ​អោយ​ស្ត្រេ​ស​ខ្លាំងណាស់​។ ដូច្នេះ ចូរ​ជួយ​នាង​ដើម្បី​បំបាត់​នូវ​ការបារម្ភ​របស់​នាង ព្រមទាំង​រៀបចំ​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​ជាមួយ​គ្នា​។ ចូរ​ចៀសវាង​ស្ថានភាព​ណា​ដែល​នាំ​អោយ​ស្ត្រេ​ស ហើយ​បើសិនជា​អាច ចូរ​ធ្វើ​ការងារ​បន្ថែម​ពី​នាង​អោយបាន​ច្រើន​ទៅ​ដើម្បី​អាច​អោយ​នាង​មាន​ពេលវេលា​សម្រា​គ្រប់គ្រាន់​។

​ជួយ​សម្រួល​ការងារ​ក្នុងផ្ទះ​
​ភរិយា​របស់​អ្នក​មិនគួរណា​ធ្វើ​ការងារ​ណា​ដែល​ធ្ងន់ៗ លើក​អីវ៉ាន់​ធ្ងន់ៗ លាង​សម្អាត​របស់របរ​ដែល​មាន​ក្លិន​សារធាតុ​គីមី​ច្រើន ឬ​ធ្វើ​ការងារ​ក្នុងផ្ទះ​ច្រើនពេក​ទេ​។ យក​ល្អ គួរតែ​អោយ​នាង​សម្រាក​អោយបាន​ច្រើន ឬ​ធ្វើ​ការងារ​អ្វី​ដែល​ស្រាលៗ​វិញ​។

​ចម្អិន​អាហារ​ដែល​ផ្តល់​សុខភាព និង​ជម្រុញ​អោយ​នាង​ហាត់ប្រាណ​
​ការ​ញ៉ាំ​អាហារ​ផ្តល់​នូវ​សុខភាព គឺជា​រឿង​សំខាន់បំផុត ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការ​ចម្អិន​អាហារ​រាល់ថ្ងៃ ប្រហែលជា​រឿង​ចុងក្រោយ​ដែល​នាង​គិតក្នុងចិត្ត ហើយ​ក៏​ចង់​ធ្វើ​ដែរ​។ ដូច្នេះ ក្នុងនាម​ជា​ប្តីល្អ​ម្នាក់ អ្នក​គួរតែ​ជួយ​ចម្អិន​អាហារ​អោយមាន​តុល្យភាព ព្រមទាំង​ផ្តល់​នូវ​អាហារសម្រន់​ណា​ដែល​មាន​ជីវជាតិ​ច្រើន​ដល់​នាង​។

​សរសើរ​ថា “​នាង​នៅ​តែ​មាន​សម្រស់​ស្រស់​ស្អា​” ត​ដដែល​
​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​មាន​អារម្មណ៍​ឡើង​ចុះៗ​ច្រើន​មិន​ទៀងទាត់​ឡើយ​។ ជាមួយនឹង​ការប្រែប្រួល​រាងកាយ​យ៉ាង​លឿន​បែបនេះ នាង​ប្រហែលជា​យល់​ថា ខ្លួនឯង​អាក្រក់​មើល ឬ​សម្រស់​របស់​នាង​ត្រូវបាន​បាត់បង់​ជា​មិន​ខាន​ទេ​។ ចូរ​សរសើរ​នាង​ម្តង​ហើយ​ម្តងទៀត​ថា នាង​នៅ​តែ​មាន​សម្រស់​ស្រស់ស្អាត ហើយ​អ្វី​ដែល​នាង​កំពុង​តែ​ធ្វើ​នេះ គឺ​អស្ចារ្យ​ខ្លាំងណាស់​៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម