គួរធ្វើយ៉ាងណា ពេលសង្សារប្រច័ណ្ឌ?
ការប្រច័ណ្ឌ គឺជាមូលហេតុដែលនាំអោយបែកបាក់ស្នេហា។ ការប្រច័ណ្ឌ ប្រៀបដូចជាមេរោគផ្សិតក្នុងទំនាក់ទំនងស្នេហាគ្រប់ប្រភេទអញ្ចឹង ហើយបើសិនជាអ្នក មិនអាចដោះស្រាយវាអោយបានល្អទេ វានឹងបំផ្លាញស្នេហារបស់អ្នក។ ពេលខ្លះ ដៃគូម្ខាងនឹងព្យាយាមផ្តល់នូវភាពសំខាន់ដល់ទំនាក់ទំនងស្នេហារបស់គេ។ អ្នកខ្លះមិនបណ្តោយអោយដៃគូខ្លួនដើរចេញនោះទេ ហើយខ្លះទៀតព្យាយាមគ្រប់គ្រងរឿងតូចតាចបាន។ ដូច្នេះ តើមានអ្វីអាចដោះស្រាយការប្រច័ណ្ឌបានទៅ?
រកមើលមូលហេតុ
ការប្រច័ណ្ឌ ច្រើនតែផ្តើមចេញពីអសន្តិសុខរបស់ដៃគូម្ខាង។ ហេតុផលមួយចំនួនគឺថា ដៃគូរបស់អ្នកយល់ថា ពួកគេមិនគួរអោយស្រលាញ់ ឬអ្នកលែងយកចិត្តទុកដាក់លើគេដូចមុនទៀតទេ។ យកល្អ អ្នកគួរតែនិយាយជាមួយដៃគូ និងពិភាក្សាគ្នានូវអ្វីដែលធ្វើអោយការប្រច័ណ្ឌចាប់ផ្តើមកើតមាន និងរបៀបបំបាត់នូវអារម្មណ៍អវិជ្ជមានរបស់ពួកគេ។
ស្វែងយល់នូវបញ្ហា
មិនត្រូវគិតថា ការប្រច័ណ្ឌ គឺជាសញ្ញារបស់ដៃគូអ្នកយកចិត្តទុកដាក់ខ្លាំងចំពោះអ្នកឡើយ។ ប្រាប់ដៃគូរបស់អ្នកអោយដឹងថា វាគឺជាបញ្ហាមួយ។ ការប្រច័ណ្ឌ ច្រើនតែជាសញ្ញាមួយនៃភាពអាត្មានិយម និងផ្តោតសំខាន់ទៅលើអ្វីដែលពួកគេគួរតែនិយាយ។ ការស្តាប់ដៃគូ និងការជម្រុញអោយគេនិយាយចេញពីបេះដូង នឹងជួយអោយអ្នកយល់ដឹងពីឬសគល់នៃបញ្ហា ដែលធ្វើអោយរឿងនោះដោះស្រាយកាន់តែស្រួល។
បង្កើតលេខកូដប្រច័ណ្ឌ
នេះគឺជារឿងមួយថ្មី ហើយប្រហែលជាស្តាប់ទៅដូចជាប្លែកបន្តិច ប៉ុន្តែ វាគឺជារឿងមួយដែលមានតម្លៃពេលយកទៅសាកល្បង។ ចូរបង្កើតសញ្ញាមួយជាមួយដៃគូ ដែលអាចគ្រប់គ្រងភាពប្រច័ណ្ឌកុំអោយក្លាយទៅជាបញ្ហាបាន។ វាអាចជាសញ្ញាកាយវិការណាមួយដែលមានតែអ្នក និងដៃគូទេដែលដឹងនោះ។ នៅពេលឃើញសញ្ញានោះ អ្នកទាំងពីរនឹងដឹងថា វាអាចជាសញ្ញាគ្រោះថ្នាក់មួយហើយ។
ចៀសវាងភាពស្និទ្ធស្នាលជាមួយអ្នកដទៃហួសហេតុពេក
អ្នកខ្លះ មានភាពរីករាយនឹងការប្រច័ណ្ឌរបស់ដៃគូពួកគេ និងមានចេតនាធ្វើអោយរឿងនោះកើតមានតែម្តង។ រឿងនេះប្រហែលជាជួយអ្នកមានការយកចិត្តទុកដាក់ពីដៃគូ ប៉ុន្តែ រយៈពេលយូរទៅ វានឹងធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរទៅវិញទេ។ ចូរបញ្ឈប់នូវកាយវិការស្និទ្ធស្នាលជ្រុលជាមួយនឹងអ្នកដទៃ។ ចូរជៀសវាងការចែចង់ជាមួយមនុស្សផ្សេង។
បើកចិត្តអោយទូលាយជាមួយដៃគូ
មិនត្រូវព្យាយាមលាក់បាំងអ្វីៗទាំងអស់ពីដៃគូឡើយ។ ការលាក់បាំងគ្នាអាចធ្វើអោយសម្ពាធក្នុងទំនាក់ទំនងស្នេហាកាន់តែឆេះឡើងបាន។ ចូរបើកចិត្តអោយទូលាយជាមួយដៃគូ និងចៀសវាងការកុហកអោយបាន។ ចូរបើកចិត្តអោយទូលាយចំពោះអារម្មណ៍របស់អ្នក ដើម្បីជៀសវាងការឈ្លោះគ្នា និងអ្វីដែលខុសៗគ្នា។ បើសិនជាអ្នកកំពុងតែផ្ញើរអ៊ីម៉ែល ឬសារអោយគេ អ្នកត្រូវតែលុបវាចេញ មុនពេលដៃគូមើលឃើញថា អ្នកកំពុងតែធ្វើខុសចំពោះគេ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្នកវិទ្យាសាស្ត្រ៖ ប្រើថ្នាំ ងងុយដេក និង ថ្នាំបំបាត់ផ្តាសាយ ច្រើនពេក អាចធ្វើឲ្យប្រឈម ជំងឺរវើររវាយ និង ភ្លេចភ្លាំង
- មានដឹងអត់! គ្រាន់តែរូបរាង ក៏អាចឲ្យដឹង ពីជម្រើសស្នេហា របស់អ្នកដែរ…
- តើខ្ញុំនឹងមានជំងឺទឹកនោមផ្អែមដូចឪពុករបស់ខ្ញុំឬ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!