របៀបរៀបចំខ្លួនមុនពេលរៀបអាពាហ៍ពិពាហ៍
គ្មាននរណាមួយអាចបង្ខំបុគ្គលណាម្នាក់ឱ្យរៀប ឬរា រាំងមិនឱ្យរៀបអាពាហ៍ពិពាហ៍បានឡើយ បើអាពាហ៍ពិពាហ៍នោះរៀបតាមក្បួនខ្នាតដែលមានចែងនៅក្នុងច្បាប់។ បុរសអាចរៀបអាពាហ៍ពិពាហ៍បានចាប់ពីអាយុ២០ឆ្នាំឡើងទៅ ចំពោះនារី គឺចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។រូបភាពទស្សនាវដ្តីសុខភាពយើងនៅក្នុងសង្គមខ្មែរសម័យបច្ចុប្បន្ន ការរៀបចំទុកដាក់កូនចៅឱ្យមានគូស្រករ គឺមានការខុសគ្នាពីសម័យខ្មែរបុរាណ។ ភាព ខុសគ្នានេះប្រែប្រួលទៅតាមការវិវឌ្ឍន៍របស់សង្គម និងទៅតាមគ្រួសារនីមួយៗ។ មុនពេលរៀបអាពាហ៍ពិពាហ៍ បុរស និងស្ដ្រីគួរយល់ ដឹងនូវបញ្ហាមួយចំនួន។ការជ្រើសរើសគូស្រករសម័យបច្ចុប្បន្នបច្ចុប្បន្ន ការអប់រំធ្វើឡើងនៅសាលារៀន ដែលជាមជ្ឈមណ្ឌលអប់រំកូនប្រុសស្រីជាមួយគ្នា។ កូនប្រុសស្រីមានឱកាសជួប គ្នារាល់ថ្ងៃ។ ពួកគេមានឱកាសក្នុងការស្វែងយល់ចិត្ដគ្នាមុនពេលរៀបការ។ គ្រួសារខ្លះ ឪពុកម្ដាយទុកដាក់កូនឱ្យមានគូស្រករស្ថិតនៅ លើកូនប្រុសស្រីជាអ្នកសម្រេច សំខាន់ឱ្យតែកូនទាំងពីរចេះយល់ចិត្ដគ្នា។- បញ្ហាការងារលោក មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៃពុទ្ធសាសនបណ្ឌិត្យបានធ្វើការអះអាងថា សម័យបច្ចុប្បន្ននេះ កូនប្រុស និងកូនស្រីអាចរៀបអាពាហ៍ពិពាហ៍ទៅបាន លុះត្រាណាកូនប្រុស និងកូនស្រីនោះមានការងារធ្វើទាំងសងខាង។ ក្នុងន័យនេះ មុនពេលរៀបអាពាហ៍ពិពាហ៍ កូនប្រុសស្រីត្រូវតែមានការងារធ្វើជាចាំបាច់ ដើម្បីរួមចំណែកគ្នាក្នុងការផ្គត់ផ្គង់គ្រួសារ និងដើម្បីឱ្យមាន សុភមង្គលរឹងមាំ។ ដោយយោងទៅតាមភាពស្មើគ្នានៃយែនឌ័រ គឺមានន័យថាបុរស និងស្ដ្រីមានសិទ្ធិស្មើគ្នានៅក្នុងសង្គម រួម ទាំងសិទ្ធិមានការងារធ្វើ សិទ្ធិទទួលប្រាក់បំណាច់ស្មើនឹងបុរស។ ហេតុអ្វីបានជាបច្ចុប្បន្ននេះ ស្ដ្រីត្រូវមានការងារធ្វើជាចាំបាច់ដូចបុរសជា ស្វាមីដែរ?បើយើងក្រឡេកមើលទៅស្ថានភាពសង្គមជាក់ស្ដែង មានការងារខ្លះប្រាក់បៀវត្សមានកម្រិតទាប ទោះបីជាគូស្វាមីភរិយា មានធ្វើការនោះទាំងពីរនាក់ ក៏នៅតែចិញ្ចឹមគ្នាទាំងពិបាកផង។ ចុះប្រសិនបើភាគីខាងប្រពន្ធគ្មានការងារធ្វើទៀតនោះ យើងអាចសន្និដ្ឋានបានថា អាពាហ៍ពិពាហ៍នោះនឹងមិនអាចកើតឡើងបានឡើយ។ ដូច្នេះជាការប្រសើរ ស្ដ្រី និងបុរសត្រូវមានការងារធ្វើដូចគ្នា មិន ត្រូវពឹងផ្អែកទៅលើតែម្ខាងណានោះទេ។- ការស្វែងយល់ចិត្ដគ្នាមុនពេលរៀការនៅសម័យនេះមុននឹងរៀបអាពាហ៍ពិពាហ៍ បុរស និងស្ដ្រីគួរតែមានឱកាសមួយសមរម្យ ដើម្បីស្វែងយល់ពីចិត្ដថ្លើមគ្នាទៅ វិញទៅមក។ ព្រោះថាធម្មជាតិបង្កើតមនុស្សមកមានចិត្ដគំនិតផ្សេងៗពីគ្នា។ បុរសនារីខ្លះប្រាថ្នាគូអនាគតដែលមានរូបសម្បត្ដិស្អាត មាន សម្រស់ល្អផូរផង់ ដូចជាតារាភាពយន្ដ។ ចំណែកឯអ្នកខ្លះទៀតប្រាថ្នាគូអនាគត ដោយសម្លឹងមើលទៅលើចិត្ដ គំនិត ឬកិរិយាមា យាទ។ អ្នកខ្លះគិតថាកុំឱ្យតែពិកា ឱ្យតែបានរូបរាងសមរម្យ ចិត្ដថ្លើមល្អ ចេះអត់ធ្មត់ មិនប្រើហិង្សាក្នុងការដោះស្រាយបញ្ហាមើល ឃើញគុណសម្បត្ដិច្រើនជាងគុណវិបត្ដិ គេអាចទទួលយកបាន។ បុរសខ្លះទៀតសង្កេតទៅឃើញថានារីនោះ ថ្វីត្បិតតែមិនសូវជាស្អាត មែន តែចេះរៀបចំទុកដាក់ផ្ទះសម្បែង ចេះថែទាំកូនចៅ ចេះអនាម័យបានល្អ ចេះអត់ធ្មត់ គេអាចយកបានហើយ។ ដូច្នេះការមើលចិត្ដ គ្នាមុននាំឱ្យមានការសង្កេតច្បាស់លាស់ និងយល់ចិត្ដគ្នាទៅវិញទៅមក។- ការពិនិត្យសុខភាពនៅក្នុងសង្គមខ្មែរ សព្វថ្ងៃមានបញ្ហាចោទទាក់ទងនឹងជម្ងឺកាមរោគជាពិសេសជម្ងឺអេដស៍ ដែលជាជម្ងឺដ៏កាចសាហាវ។ ប្រសិនបើយើងមិនបានដឹងជាមុនទេ វានឹងប៉ះពាល់ដល់ជីវិត និងក្រុមគ្រួសារ។ ដូច្នេះការពិនិត្យសុខភាព ឬការរកការផ្ដល់ប្រឹក្សាទាក់ ទងនឹងសុខភាពមុនពេលរៀបការជារឿងសំខាន់ណាស់។ ភាគីទាំងសងខាងត្រូវមានការព្រមព្រៀងគ្នាទៅធ្វើតេស្ដឈាម ដើម្បីពិនិត្យ រកមេរោគអេដស៍ និងដើម្បីពិគ្រោះជាមួយគ្រូពេទ្យនូវបញ្ហាមួយចំនួនដែលទាក់ទងនឹងវ័យរបស់ពួកគាត់ ថាតើគាត់ជាវ័យគ្រប់ការ ហើយ ឬនៅ។ គាត់ត្រៀមខ្លួនត្រៀមផ្លូវចិត្ដ ហើយមានចំណេះដឹងអាចធ្វើជាឪពុកម្ដាយគេបានហើយ ឬនៅ? តើពេលរៀបការហើយ គួរចង់បានកូនភ្លាម ឬទេ? តើសុខភាពគាត់អាចមានកូន ឬទេ ព្រោះអាចថាគាត់នៅវ័យក្មេងពេក។ ទាំងបុរសទាំងស្ដ្រីគួរទៅពិភាក្សា សួរយោបល់ពីគ្រូពេទ្យមុននឹងចូលប្រឡូកចូលក្នុងជីវិតគ្រួសារ។ផលវិបាកនៃការជ្រើសរើសគូស្រករសម័យបច្ចុប្បន្នមុនពេលរៀបការ កូនប្រុស និងកូនស្រីត្រូវតែមានការងារធ្វើជាចាំបាច់ ដែលផ្ទុយពីទស្សនៈចាស់បុរាណដែលកូនស្រី ត្រូវតែ ឱ្យប្ដីចិញ្ចឹមនៅពេលរៀបការរួច។ ការជ្រើសរើសគូស្រករដោយចិត្ដឯង ខ្លាចក្រែងកូនប្រុស និងកូនស្រីមើលចំណុចល្អតែមួយជ្រុង ជាពិសេសគិតតែទៅលើរូបសម្បត្ដិ ឯសីលធម៌ និងចរិយាប្ដីល្អប្រពន្ធល្អមិនបានគិតដល់។ លុះពេលរស់នៅជាមួយគ្នាមិនបានសុខសាន្ដ បង្កជាទំនាស់ចែកផ្លូវគ្នានៅកណ្ដាលទី មិនបានដល់ចាស់ព្រឹទ្ធចាស់ព្រេងដូចពាក្យចាស់លោកថាខាំចេករបូត ខាំពោតរបេះឡើយ។ រស់ នៅជាមួយគ្នាយូរទៅគុណវិបត្ដិលេចចេញឡើងកាន់តែច្រើនឡើង ធ្វើឱ្យលុបបាត់នូវសម្រស់។ការជ្រើសរើសគូស្រករនៅសម័យបុរាណកាលពីសម័យបុរាណ ការទុកដាក់កូនចៅឱ្យមានគូស្រករជាភារៈកិច្ចរបស់មាតាបិតា។ មុនពេលរៀបការ ឪពុកម្ដាយរើស ពូជពង្ស ដូចជាមើលពូជពង្សដែលមិនផឹកស្រា ពូជប្រពន្ធច្រើន ពូជឆ្កួត ពូជកាប់ចាក់ជាដើម។ សព្វថ្ងៃនេះឪពុកម្ដាយខ្លះ ក៏នៅប្រកាន់ ការជ្រើសរើសគូស្រករបែបនេះខ្លះដែរ។- ការអប់រំកូនប្រុសកាលដើមឡើយការអប់រំកូនចៅហាក់ដូចជាមានការខណ្ឌដាច់ពីគ្នា។ ចំពោះបុរសគេអប់រំឱ្យក្លាយទៅជាបុរសដើមទ្រូងប្រាំ ហត្ថ ឬហៅថាបុរសគ្រប់លក្ខណ៍។ បុរសដើមទ្រូងប្រាំហត្ថ មាននយ័ថាជាបុរសដែលចេះឱ្យសេចក្ដីសុខដល់ក្រុមគ្រួសារ និងសង្គម។ ការបណ្ដុះបណ្ដាលបុរសឱ្យក្លាយទៅជាកូនប្រុសដើមទ្រូងប្រាំហត្ថនេះ ធ្វើឡើងនៅក្នុងវត្ដអារាមដែលជាមជ្ឈមណ្ឌលតែមួយគត់សម្រាប់ហាត់ពត់កូនប្រុសឱ្យទៅជាកូនប្រុសគ្រប់លក្ខណ៍។ ការបួសរៀនត្រូវធ្វើឡើងជាច្រើនឆ្នាំ និងឆ្លងកាត់ដំណាក់កាលនៃវិន័យជាច្រើន។ ដល់ពេលសឹកចាកផ្នួស ធ្វើឱ្យគាត់មានគំនិតចាស់ទុំជាស្រេចហើយ។ ដូច្នេះហើយមុននឹងចូលស្ដីដណ្ដឹងកូនក្រមុំ សំណួរដែលឪពុកម្ដាយ ខាងស្រីចោទសួរជាដំបូងគេ គឺតើកូនប្រុសរបស់អ្នកបានបួសរៀន ដែរឬទេ។- ការអប់រំកូនស្រីចំណែកខាងកូនស្រីវិញការអប់រំធ្វើឡើងនៅក្នុងគ្រូសារ គឺអប់រំឱ្យកូនស្រីមានសីលធម៌ ក្លាយទៅជាស្ដ្រីគ្រប់លក្ខណ៍។ ការ អប់រំឱ្យក្លាយទៅស្ដ្រីគ្រប់លក្ខណ៍នេះ គឺអប់រំតាមរយៈការចូលម្លប់។ កាចូលម្លប់នេះធ្វើចំពោះក្មេងស្រីដែលមានវ័យគ្រប់ការ ហើយ ការចូលម្លប់នេះមិនមានរយៈពេលកំណត់ទេជាទូទៅពី៣ ឬ៦ខែអាស្រ័យទៅលើគ្រួសារនីមួយៗ។ ភារៈកិច្ចរបស់ស្ដ្រីចូលម្លប់អប់រំខ្លួន ឱ្យក្លាយទៅជាម្ដាយល្អ ប្រពន្ធល្អ និងជាមេផ្ទះល្អ។ និយាយរួមការចូលម្លប់ជាការលត់ដំចរិយាសម្បត្ដិ សីលធម៌ឱ្យក្លាយជាប្រពន្ធល្អ និង ឱ្យមានសម្រស់ផូរផង់។ កូនស្រីរៀបការហើយច្រើនពឹងផ្អែកទាំងស្រុងទៅលើប្ដីជាអ្នកចិញ្ចឹម។រូបភាពទស្សនាវដ្តីសុខភាពយើងផលវិបាកនៃការជ្រើសរើសគូស្រករតាមបែបបុរាណសម័យមុន ការអប់រំកូនចៅនៅកន្លែងផ្សេងគ្នា កូនប្រុសអប់រំនៅតាមវត្ដអារាម ចំណែកកូនស្រីការអប់រំនៅផ្ទះ។ ទំនាក់ ទំនងរវាងកូនប្រុស និងកូនស្រីមិននៅលាយឡំនឹងគ្នាឡើយ។ ការទុកដាក់កូនចៅឱ្យមានគូស្រករ គឺសម្រេចទៅលើតែឪពុកម្ដាយជា អ្នកសម្រិតសម្រាំង ដោយគាត់ពឹងផ្អែកទៅលើបទពិសោធន៍របស់ប្ដីប្រពន្ធគាត់ផ្ទាល់។ ប្រសិនបើសម័យនេះការជ្រើសរើសគូស្រករនៅ តែប្រកាន់យកតាមបែបបុរាណ ប្ដីប្រពន្ធអាចមានការពិបាករស់នៅជាមួយគ្នា សុភមង្គលអាចមិនបានយូរអង្វែង។ ដោយសារប្ដីប្រពន្ធ មិនបានយល់ចិត្ដថ្លើមគ្នាទៅវិញទៅមក ដោយសារឪពុកម្ដាយមើលមិនបានគ្រប់ជ្រុងជ្រោយ។ មួយវិញទៀតស្ដ្រីឋិតនៅក្រោមបន្ទុក របស់ស្វាមីជាអ្នកចិញ្ចឹមនឹងអាចមានផលវិបាក នៅពេលណាដែលមានបញ្ហាកើតឡើង។ ជាឧទាហរណ៍ គ្រួសារមានស្ថានភាពតានតឹង មានជម្លោះទាស់ទែងគ្នា នាំឱ្យភាគីជាបុរសអាចមានប្រៀបជាង ដោយសារប្រពន្ធរស់នៅក្រោមបន្ទុករបស់ប្ដីទាំងស្រុង។ ប្រសិនបើ គ្រួសារនោះមានកូនទៀត នាំឱ្យបញ្ហារឹតតែស្មុគស្មាញ និងមានបន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀត។ដំបូន្មានអ្នកជំនាញតាមការយល់ឃើញរបស់លោក មៀច ប៉ុណ្ណ ការរៀបចំទុកដាក់កូនចៅឱ្យមានគូស្រករសម្រាប់សម័យបុរាណ និងសម័យ បច្ចុប្បន្នមានចំណុចល្អម្យ៉ាងម្នាក់។ ជាប្រការប្រសើរការរៀបចំទុកដាក់កូនចៅឱ្យមានគូស្រករ យើងគួរប្រើនូវវិធីទាំងពីរចូលគ្នា។ ឪពុកម្ដាយគួរចូលរួមចំណែករៀបចំគូស្រករគួបផ្សំនឹងជាមួយកូនប្រុសស្រីផង។កូនប្រុសកូនស្រីក៏ត្រូវជម្រាបឪពុកម្ដាយឱ្យជួយវិនិច្ឆ័យលើលក្ខណៈសម្បត្ដិគូស្រកររបស់ខ្លួនផងដែរ។ ប្រសិនបើមើលឃើញ ចំណុចមិនល្អរបស់ភាគីម្ខាងទៀត ឪពុកម្ដាយគួរចេះពន្យល់ណែនាំ់កូន ដោយសន្ដិវិធីថាយើងមិនគួរយកគេធ្វើជាគូអនាគតទេ ដោយ សារគេមានចំណុចមិនល្អយ៉ាងនេះ ឬយ៉ាងនោះច្រើន។ ឪពុកម្ដាយមានតួនាទីមួយសំខាន់ក្នុងការពន្យល់ណែនាំកូនអំពីការរស់នៅ និង នាំកូនចៅទៅពិនិត្យសុខភាពមុនពេលរៀបការ ដើម្បីជាការពារទុកជាមុន។By Healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- ទម្លាប់ ដែលគួរចៀស ពេលមានស្នេហា
- កត្តា ឬអាហារអ្វីខ្លះ ដែលធ្វើឱ្យកើត ជំងឺរលាកសន្លាក់ហ្គោដ?
- រូបមន្តធម្មជាតិ ២យ៉ាង ព្យាបាលជំងឺធ្លាក់ស ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស (មានវីដេអូ)
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!