ទៅលេងស្រុកកំណើត បើពុលឡាន គួរធ្វើដូចម្តេច?
ពុលឡាន កើតឡើងនៅពេលដែលខួរក្បាលទទួលនូវព័ត៌មាន ដែលប៉ះពាល់ផ្នែកនៃការដឹងពីចលនានៃរាងកាយដូចជានៅក្នុងត្រចៀក ភ្នែក និងសរសៃប្រសាទនៅលើអវយវៈ។ មិនមានភាពច្បាស់លាស់ទេដែលថាហេតុអ្វីបានជាការពុលឡានប៉ះពាល់ដល់មនុស្សមួយចំនួនប៉ុណ្ណោះ។ បញ្ហានេះហាក់ដូចជាមិនប៉ះពាល់ដល់ទារក និងកុមារតូចៗទេ កុមារដែលមានអាយុពី ២ ទៅ ១២ ឆ្នាំ គឺងាយនឹងពុលឡានជាង។
ដើម្បីបងា្កការពុលឡាននៅលើកុមារ អ្នកអាចធ្វើដូចខាងក្រោមនេះ ៖
• លើកទឹកចិត្តអោយកូនរបស់អ្នកមើលទៅអ្វីៗដែលនៅខាងក្រៅរថយន្តជាជាងការអានសៀវភៅ លេងហ្គេម ឬមើលភាពយន្ត។ បើកូនរបស់អ្នកគេងក្នុងពេលធ្វើដំណើរក៏អាចជួយបានផងដែរ។
• ប្រុងប្រយ័ត្នចំពោះការទទួលទានអាហារមុនពេលធ្វើដំណើរ ៖ មិនអោយញ៉ាំអាហារដែលហឺរ មានជាតិខ្លាញ់ច្រើន ឬញ៉ាំច្រើនពេកមុន ឬអំឡុងពេលធ្វើដំណើរ។ ប្រសិនបើការធ្វើដំណើរមានរយៈពេលខ្លី សូមកុំទាន់អោយគេញ៉ាំងអ្វី។ ប្រសិនបើការធ្វើដំណើរមានរយៈពេលយូរ ឬកូនរបស់អ្នកត្រូវការញ៉ាំ សូមអោយគេញ៉ាំអាហារសម្រន់តែបន្តិចបន្តួចមុនពេលចេញដំណើរ។
• ផ្តល់ខ្យល់អាកាសអោយបានគ្រប់គ្រាន់ ៖ ខ្យល់អាកាសគ្រប់គ្រាន់អាចជួយការពារមិនអោយពុលឡានបាន។ ព្យាយាមរក្សាមិនអោយមានក្លិនមិនល្អក្នុងរថយន្ត។
• ប្រសិនបើកូនរបស់អ្នកងាយនឹងពុលឡាន សូមព្យាយាមបង្វែរអារម្មរណ៍របស់គេក្នុងអំឡុងពេលធ្វើដំណើរ ដោយការជជែកគ្នា ស្តាប់តន្ត្រី ឬច្រៀងចម្រៀងជាដើម។
• ប្រើថ្នាំ ៖ ប្រសិនបើកូនរបស់អ្នកមានអាយុលើសពី ២ ឆ្នាំ ហើយអ្នកគ្រោងនឹងធ្វើដំណើរដ៏យូរមួយ សូមសួរគ្រូពេទ្យអំពីថ្នាំដែលអាចបងា្ករការពុលឡានបាន។ ថ្នាំពពួក Dimenhydrinate (Dramamine) ត្រូវបានអនុញ្ញាត្តិអោយប្រើសម្រាប់ក្មេងអាយុច្រើនជាង ២ ឆ្នាំ ហើយថ្នាំ Diphenhydramine (Benadryl) អាចត្រូវបានគេប្រើសម្រាប់ក្មេងអាយុ ៦ ឆ្នាំ និងចាស់ជាងនេះ។ អានការណែនាំដោយប្រុងប្រយ័ត្ន ដើម្បីកំណត់កម្រិតដែលអ្នកប្រើបានត្រឹមត្រូវឬទេ និងដឹងពីផលប៉ះពាល់ដែលអាចកើតមានដូចជា ងងុយគេងជាដើម។ ថ្នាំដែលមិនធ្វើអោយងងុយគេង ទំនងជាមិនមានប្រសិទ្ធិភាពទេ នៅក្នុងការព្យាបាលការពុលឡាននេះ។ សាកល្បងអោយកូនរបស់អ្នកលេបនៅផ្ទះ មុនពេលធ្វើដំណើរ ដើម្បីមើលថាតើមានការប្រែប្រួលអ្វីដែរឬទេ។
ប្រសិនបើកូនរបស់អ្នកចាប់ផ្តើមពុលឡាន សូមឈប់ឡានអោយបានឆាប់តាមដែលអាចធ្វើទៅបាន និងអនុញ្ញាតអោយកូនរបស់អ្នកចេញទៅក្រៅឡាន និងដើរ ឬអោយគេគេងផ្ងារ ហើយភ្នែកបិទជិត។ ដាក់ក្រណាត់ត្រជាក់នៅលើថ្ងាសរបស់គេក៏អាចជួយបានផងដែរ។ ប្រសិនបើគន្លឹះទាំងនេះហាក់បីដូចជាមិនអាចជួយបាន ឬមានការលំបាកមិនអាចធ្វើដំណើរទៅបាន សូមសួរគ្រូពេទ្យរបស់អ្នកអំពីជម្រើសផ្សេងទៀត៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ល្អទេគេងតិចថ្ងៃធ្វើការ និងច្រើននៅចុងសប្តាហ៍?
- មានមិត្តច្រើន តើល្អអត់?
- ចង់បំបាត់ ស្នាមអ៊ុចខ្មៅនៅមុខ គួរធ្វើបែបណាល្អ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!