មើលម៉េចដឹងថា គេស្រលាញ់យើងជាអនាគត?

 
 

ការ​ស្រលាញ់​ជា​សង្សារ​អាច​កើតឡើង​បាន​ត្រឹម​មួយ​ប៉ប្រិច​​​ភ្នែក​ប៉ុន្តែ​ការ​ជួបគ្នា​ជា​គូរ​អនាគត​មួយ​ជីវិត​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ។ ​នេះ​ជា​ទស្សនៈ​របស់​យុវជន ​អ៊ុច ថាវ​ អាយុ ២៧ ឆ្នាំ​មុខរបរ​ជា​ជាង​មាស​នៅ​ផ្សារ​ឈូក ក្នុង​ស្រុក​ឈូក ខេត្ត​កំពត ​។

 

“ខ្ញុំ​ធ្លាប់​មាន​សង្សារ ៣ នាក់ ម្នាក់​រៀបការ​រួច​ហើយ ពីរ​នាក់​ទៀត​បែកគ្នា​ដោយសារ​គេ​ឈប់​រៀន ហើយ​ទំនង​មិនបាន​ជួបគ្នា​ផង​​ខ្ញុំ​ក៏​ខ្ជិល​តស៊ូ​ទៅ”។

 

ដោយ​អះអាង​ថា​ខ្លួន​ជា​បុរស​ស្មោះ​ស្នេហ៍​ចង់បាន​ស្នេហា​មួយ​ទល់នឹង​មួយ ​ថាវ ​បាន​ចែក​បទពិសោធន៍​ថា នារីៗ​ត្រូវ​ចេះ​ពិនិត្យមើល​តើ​បុរស​ដែល​ចូល​ទៅ​សុំ​ស្រលាញ់​នាង​នោះ​ពិតជា​ចង់​បាន​នាង​ជា​គូរ​អនាគត​មែន​អត់​។

សូមចុចអាន៖ ៤​ជំហាន​​​​​សង្គ្រោះ​​​​ខ្លួន​ឯង​ឲ្យ​​​​រួច​​ផុត​ពី​​​​មនុស្ស​គ្មាន​ស្នេហ៍​ស្មោះ​

Love

 

 

“ទី​មួយ​ប្រុសៗ​ដែល​គេ​ចង់​បាន​យើង​ជា​ភរិយា​មួយ​ជីវិត គេ​គោរព​យើង​ណាស់ គេ​មិនដែល​និយាយ​អី​អោយ​បាត់​កិត្តិយស​គ្នា​ជា​ស្រី​ទេ។​ប្រសិនបើ​គេ​បបួល​យើង​ដើរ​លេង​គេ​គិត​ណាស់​ថា ​ទៅ​ហ្នឹង​សម​ទេ អាហ្នឹង​គេ​ស្រ​លាញ់​យើង​មែន​មិន​ចង់​អោយ​យើង​ខូចខាត​ទេ ចំពោះ​ពួក​ម៉ាក​គេ​ក៏​ដោយ ពួកម៉ាក​ណា​ល្អ​បាន​ណែ​នាំ​អោយ​ស្គាល់។ ​សំខាន់​គេ​និយាយ​ជាមួយ​ពី​រឿង​អនាគត ពី​រឿង​រៀបការ​អីហ្នឹង អាហ្នឹង​គេ​ស្មោះហើយ មិនមែន​និយាយ​តែ​មាត់​ទេ​ក៏​មាន​មនុស្ស​ប្រុស​ខ្លះ​និយាយ​សន្យា​កោកៗ​តែ​មិន​ដែល​ទៅ​អើត​ផ្ទះ​យើង ស្គាល់​បង​ប្អូន ម៉ែ​ពុក​យើង អាហ្នឹង​យើង​ត្រូវ​ប្រយ័ត្ន​”។

 

ថាវ ​បាន​បែក​ពី​សង្សារទី ២​ដោយសារ​នាង​ជា​កូន​គ្រួសារ​អ្នក​មាន​បាន ​ដែលគេ​គិត​ថា​ មិន​អាច​ជួបគ្នា​ជា​គូរ​អនាគត​បាន។ ”ពុក​គេ​ថៅកែ​ទឹកកក គេ​ជា​អ្នក​រកស៊ី ដំបូង​ខ្ញុំ​គិត​ថា​ ខ្ញុំ​ក៏​មិន​អត់​ការ​ធ្វើ​ដែរ​ តែ​ក្រោយ​ពេល​ចង់​ទៅ​លេង​ផ្ទះ​គេ​​​ គេ​ប្រាប់​ត្រង់​ថា ​ប្រហែល​មិន​ងាយ​បាន​ជួប​គ្នា​ទេ​ព្រោះ​ពុក​គេ​ប្រកាន់​ណាស់ គេ​ដឹង​ច្បាស់។ ដំបូង​ពិបាកចិត្ត​តិចៗ តែ​នៅ​បន្ត​ជួប​គ្នា ប៉ុន្តែ​ក្រោយ​មក​គិត​សព្វៗ​​ទៅ​ខ្ជិល​ចង់​​ចំណាយ​ពេល​ជាមួយ​រឿង​ហ្នឹង ព្រោះ​យើង​ក៏​មាន​ម្ដាយ​ឪពុក​យើង​ត្រូវ​គិត​អនាគត​មិនមែន​គិតតែ​លេង​សើចៗ​ទេ​”។

អាន​អត្ថបទ៖ ក្បួន​ស្រោចស្រង់​ជីវិត​​យុវវ័យ​គួរ​តែ​ដឹង​​បើ​​​​​​បែក​ឬ​របូត​​​ស្រោម​ពេល​ប្រតិបត្តិការ

 

ប៉ុន្តែ​យុវជន​ទាំងអស់​មិនមែន​សុទ្ធតែ​មាន​គំនិត​ដូច ថាវ ​នោះ​ទេ។ នៅ​ស្រុក​ឈូក​ដដែល ហេង ទី​អាយុ ២៥ ឆ្នាំ​មុខរបរ​លក់​គ្រឿងបន្លាស់​យានយន្ត​និយាយ​ផង​សើច​ផង​ជាមួយ​អ្នក​យក​ព័ត៌មានSabayថា​ សម្រាប់​ប្រុសៗ​ការ​លេង​សើច និង​មាន​សង្សារ​ច្រើន​ គឺ​ជា រឿង​ធម្មតា។

 

“បើ​ម្នាក់ៗ​មាន​សង្សារ​ហើយ​ត្រូវ​តែ​រៀបការ ប្រុសៗ​យើង​មិនដឹងជា​ត្រូវ​មាន​ប្រពន្ធ​ប៉ុន្មាន​ដង​ហើយ​ទេ​មែនទេ​បង​?”។ ទី​ធ្លាប់​មាន​សង្សារ​ច្រើន​គួរសម​តាំង​ពី​នៅ​រៀន​រហូត​​ដល់​ចេញ​​រកស៊ី​​ហើយ​គេ​​និយាយ​ថា​​ នោះ​ជា​​រឿង​ធម្មតា​​សម្រាប់​​យុវវ័យ។

 

”ចាំ​​យើង​​ការ​​ប្រពន្ធ​​ហើយ​​អាហ្នឹង​​ចំា​គិត​​ទៀត! បើ​ពេល​ហ្នឹង​យើង​មាន​ប្រពន្ធ​កូនហើយ​គឺ​ចប់​ហើយ​ធ្វើ​ផ្ដេសផ្ដាស​អត់​បានទេ”។

 

នៅ​ពេល​សួរ​ថា តើ​ក្នុង​ចំណោម​សង្សារ​ទាំងអស់​ធ្លាប់​គិត​ពី​អនាគត​ទេ យុវជន​ហេង​ទី​ឆ្លើយ​ភ្លាម​ថា មិន​មាន​សោះ​តែ​ម្ដង​។

 

“ម្យ៉ាង​គិត​ថា​យើង​ក៏​ក្មេង​គេ​ក៏​ក្មេង​មិន​ដឹង​ទៅ​ថ្ងៃមុខ​អា​ម៉េច​ខ្លះ។ ម្យ៉ាង​ខ្លាច​ម៉ែឪ​មិនព្រម ចឹង​មិន​ដែល​គិត​ទេ ។​ តែ​ធម្មតា​ស្រីៗ​បើយើង​មិន​និយាយថា​ចង់​បាន​គេ​ជា​អនាគត​គេ​ម៉េច​ព្រម​ស្រលាញ់​យើង ចឹង​បើ​គេ​សួរ​យើង​ យើង​ចេះ​តែ​និយាយ​អោយ​រួចៗ​ទៅ​តែ​តាមពិត​រឿង​ការ មិនមែន​ចេះតែ​ការ​ទេ ទាល់តែ​ម៉ែឪ​យើង​ពេញចិត្ត​ដែរ ហើយ​ទាល់តែ​យើង​មាន​លុយ​រកស៊ី​ខ្លួនឯង​ផង សម្រាប់​ខ្ញុំ​វា​នៅ​ឆ្ងាយ​ណាស់​រឿង​អនាគត​នោះ” ។

 

ដូច្នេះ​ Sabay ក៏​សួរ​បន្ត​ថា ប្រសិនបើ​ទី​មាន​ប្អូនស្រី ហើយ​ចង់​អោយ​ដំបូន្មាន​នាង​ថា ត្រូវ​មើល​បុរស​យ៉ាងម៉េច​ដើម្បី​ដឹង​ថា គេ​ចង់បាន​នាង​ជា​អនាគត ​រឺ​ ត្រឹម​លេង​សើច​នោះ​?​

 

“​គឺ​​យើង​​ត្រូវ​​​មើល​​វ័យ​​គេ។​​ បើ​​ក្មេងៗ​​ដូចគ្នា​​អត់​ការ​ធ្វើ​នៅ​រៀន​​គ្មាន​លុយ​ នៅ​ចាយ​លុយ​ម៉ែ​​គឺ​មិនអាច​​ទៅ​រួច​ទេ​។ មួយ​​​​​​​​​​​ទៀត​ជួនកាល​​មនុស្ស​ហ្នឹង​​ដល់​​វ័យ​​យក​​ប្រពន្ធ​ហើយ​​គេ​ក៏​មាន​​លុយ​ដែរ​​តែ​គេ​​អាច​ថា​​បោក​​យើង​​លេង​សើច​​ក៏​​​​មាន ត្រូវ​​ចាំ​​ថា ​បុរស​កម្រ​​ជ្រើសរើស​​យក​​នារី​​ដែល​​គេ​​ងាយ​ស្រួល​​បណ្ដើរ​​ទៅជា​​អនាគត​​ណាស់។ បើ​​ខ្ញុំ​វិញ​ចង់បាន​​ស្រី​ណា​ជា​​ប្រពន្ធ​​មែន ទាល់​តែ​តាម​​ស៊ើប​​ច្បាស់លាស់ ហើយ​​មិន​អោយ​​សាមី​​ខ្លួន​​គេ​​ដឹង​ទេ បើ​​ត្រូវចិត្ត​​គឺ​អោយ​​ចាស់ៗ​​ចូល​​និយាយ​​តែ​ម្តង”។

 

តើ​​គំនិត​​យុវជន​​ទំាង​ពីរ​​នៅ​ស្រុក​ឈូក​​ ខេត្ត​កំពត ​​ត្រូវ​គ្នា​នឹង​​ការ​យល់ឃើញ​​របស់​​មិត្ត​អ្នកអាន​​ដែរ ​​រឺ យ៉ាង​ណា?​​ សូម​បញ្ចេញយោបល់​នៅ​ខាង​ក្រោមនេះ​ព្រោះ​យុវនារី​ជាច្រើន​​​កំពុង​​​ចង់បាន​​ចម្លើយ​ថា​​មើល​ម៉េច​ដឹង​ថា​គេ​​ស្រលាញ់​យើង​​ជា​​អនាគត?

 

ប្រភព៖ Sabay


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម