៤ជំហានសង្គ្រោះខ្លួនឯងឲ្យរួចផុតពីមនុស្សគ្មានស្នេហ៍ស្មោះ
យុវវ័យធ្លាប់មានបទពិសោធន៍ស្នេហា មួយចំនួនបានលើកឡើងថា មនុស្សស្រលាញ់គ្នាស្មោះ ចង់រស់នៅបង្កើតគ្រួសារជាមួយគ្នាមែន ប្រាកដជាមានឆន្ទៈធ្វើអ្វីៗឲ្យដៃគូខ្លួនមានសង្ឃឹមមិនខាន។ ប៉ុន្តែបើគេធ្វើអ្វីលាក់ៗ សោះអង្គើយ ឬមិនប្រាកដប្រជា គេច្បាស់ជាមិនមានស្នេហ៍ស្មោះនោះទេ។
គេថា បើយុវវ័យណានៅបន្តស្នេហារបៀបនេះ ហាក់ដូចជាកុហកខ្លួនឯង។ ប៉ុន្តែមិនទាន់បានឮពាក្យសុំបែកចេញពីមាត់គេផង សុខៗស្រាប់តែសម្រេចដើរចេញ គឺមិនមែនជាការងាយស្រួលឡើយ។ យុវវ័យខ្លះថា បើពិបាកក្នុងការដើរចេញ គេអាចមើលវិធីសាស្ត្រខាងក្រោមនេះ ចែករំលែកដោយយុវវ័យផ្ទាល់តែម្ដង៖
កាត់ចិត្តឲ្យដាច់
កញ្ញា សៅ និមល អាយុ១៧ឆ្នាំ សិស្សរៀនថ្នាក់ទី១០ នៃវិទ្យាល័យបឹងត្របែកប្រាប់ថា៖ “ការកាត់ចិត្តពីនរណាម្នាក់ងាយស្រួល ឬក៏ពិបាកនោះ អាស្រ័យលើយើង ថាតើយើងព្រមទទួលស្គាល់ការពិតកម្រិតណា។ យើងគួរតែចេះប្រាប់ខ្លួនឯងថា គេពីមុនទៅបាត់ហើយ បំភ្លេចគេចោលទៅ។ បើយើងនៅរវល់តែគិតថា គេនៅស្រលាញ់យើង យើងមិនអាចកាត់ចិត្តបាន ឡើយ ប៉ុន្តែបើយើងប្រាប់ខ្លួនឯងថា ការពិតគេមិនបានស្រលាញ់យើងទេ គេមិនត្រូវការយើង វានឹងធ្វើឲ្យយើងគិតថាចង់ទៅឲ្យផុតៗពីមនុស្សដូចជាគេ
រូបតំណាង
ដាស់ខ្លួនឯងឲ្យភ្ញាក់
យុវសិស្ស លី ប៊ុនឆាយ អាយុ១៨ឆ្នាំ សិស្សរៀនថ្នាក់ទី១២ នៃវិទ្យាស្ថានប៊ែរធីលើកឡើងថា៖ “ នៅជាមួយមនុស្សដែលយើងមិនស្រលាញ់អាចទ្រាំបាន តែនៅជាមួយមនុស្សដែលមិនស្រលាញ់យើង គ្រាន់តែមួយនាទី ក៏យើងមានអារម្មណ៍ឈឺចាប់ទៅហើយ”។
ប៊ុនឆាយ បន្តទៀតថា៖ ”មានតែការផ្លាស់ប្ដូរខ្លួនឯង គឺឈប់រស់នៅក្នុងអតីតកាលជាមួយគេ តែត្រូវរស់នៅក្នុង បច្ចុប្បន្នកាលដែលគ្មានគេ ព្រោះគេឈប់ស្រលាញ់យើងហើយ វាប្រៀបដូចជាការជះទឹកដាក់ខ្លួនឯង។ បើយើងធ្វើមិនបាន យើងប្រាកដជានៅតែយល់សប្ដិបែបនេះគ្មានថ្ងៃភ្ញាក់ទេ”។
ឈប់ធ្វើជាមនុស្សល្ងង់
មិនខុសគ្នាប៉ុន្មាន កញ្ញា សុខ អ៊ីម អាយុ១៨ឆ្នាំ សិស្សនៃវិទ្យាល័យច្បារអំពៅ បាននិយាយថា៖ ”ស៊ូនៅម្នាក់ឯងប្រសើរជាង។ ទោះក្លែងធ្វើជាល្ងង់ តទៅទៀត ក៏មិនធ្វើឲ្យអ្វីៗប្រសើរឡើងដែរ មានតែខ្លួនឯងឈឺចាប់។ កាន់តែជិត កាន់តែមានអារម្មណ៍ឃ្លាតឆ្ងាយ។ ដៃឈោងដល់ តែចិត្តចូលមិនដល់ទេ”។
ព្រមទទួលស្គាល់ការពិត
កញ្ញា ជា លីម៉ី អាយុ២២ឆ្នាំ និស្សិតវិទ្យាស្ថានវ៉ាន់ដា បានរៀបរាប់ថា៖ “ផ្លូវចេញតែមួយដែលល្អបំផុតគឺ ព្រមទទួលស្គាល់វាឲ្យបាន ប៉ុន្តែបើយើងមិនព្រមទទួលស្គាល់ការពិតទេ វាប្រៀបបីដូចយើងរត់គេចពីអ្វីម្យ៉ាង គឺរត់ទៅកាន់ទីងងឹតមួយ។ នៅទីបំផុតក៏រកផ្លូវចេញលែងឃើញ។ វាពិតជាគួរឲ្យខ្លាចនិងខ្លោចផ្សាណាស់។ យល់ល្អឈរនៅកន្លែងណាដែលមានពន្លឺ ដូច្នេះយើងអាចដឹងថា គួរឈានជើងទៅផ្លូវណាបន្តទៀតដែរ”។
ចុះមិត្តយុវវ័យវិញមានរបៀបបំភ្លេចរបស់ខ្លួនយ៉ាងណាដែរ?
ប្រភព៖ Sabay
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារ៨ប្រភេទ ដែលអត្ថប្រយោជន៍ ចំពោះខួរក្បាល
- ជំងឺទឹកនោមផ្អែម អាចបង្កអោយមានជំងឺភ្នែក
- តើកូនអ្នក គួរផឹកម្សៅទឹកដោះគោ ដល់អាយុប៉ុន្មាន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!