វិធីសាស្ត្រដើម្បី ផ្តោតអារម្មណ៍លើអ្វីមួយ
មនុស្សជាច្រើនមានការពិបាកក្នុងការផ្តោតអារម្មរណ៍ទៅលើអ្វីមួយ ប៉ុន្តែ អ្នកអាចអភិវឌ្ឍវាដោយខ្លួនឯងបាន។ សូមព្យាយាមតាមយោបល់ខាងក្រោមនេះ ដើម្បីធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍របស់អ្នក ៖
• នៅអោយឆ្ងាយពីគ្រឿងរំខាន ៖ ចាប់ផ្តើមដោយការបិទទូរទស្សន៍ ទុកទូរស័ព្ទមួយឡែក ឬបិតហ្វេសប៊ុក។ តើអ្នកមិនជឿថា វានឹងជួយអ្នកបានមែនទេ? សូមសាកល្បងការពិសោធន៍នេះពីរថ្ងៃ ហើយចាំមើលថាតើ អ្នកនឹងទទួលបានលទ្ធផលល្អដែរឬទេ?
• សូមកុំខ្ជះខ្ជាយពេលវេលា ៖ តើអ្នកជាមនុស្សម្នាក់ដែលសកម្មនៅពេលព្រឹកមែនទេ? សូមកុំខ្ជះខ្ជាយពេលវេលានេះនៅលើ facebook ឡើយ។ ជំនួសវាដោយប្រើពេលទាំងនោះ ដើម្បីដោះស្រាយអ្វីដែលតម្រូវអោយមានការផ្តោតអារម្មណ៍ពេញលេញរបស់អ្នក។ ហើយថាតើភាគច្រើន អ្នកអស់កំលាំងនៅពេលរសៀលមែនទេ? នោះហើយគឺជាពេលវេលារបស់ facebook សម្រាប់អ្នក។
• យកវាចេញពីចិត្តរបស់អ្នក ៖ មានរឿងច្រើនពេកនៅក្នុងខួរក្បាល អាចធ្វើអោយចិត្តរបស់អ្នកស្មុគស្មាញជាខ្លាំង។ វានឹងធ្វើអោយថយចុះថាមពលផ្លូវចិត្តរបស់អ្នក។ ដូច្នេះ សូមទុកអ្វីក៏ដោយដែលមាននៅក្នុងគំនិតរបស់អ្នកនៅលើក្រដាសមួយសន្លឹកទៅ។
• ហ្វឹកហាត់ខួរក្បាលរបស់អ្នក ៖ ជំនាញមួយចំនួនតម្រូវអោយមានការអនុវត្ត។ រៀន ដើម្បីផ្តោតការយកចិត្តទុកដាក់ គឺមិនខុសគ្នានោះទេ។ ចូរវិនិយោគពេលវេលានៅក្នុងការផ្តោតអារម្មរណ៍ ឬសមាធិ។ នេះគឺជាវិធីដ៏ល្អមួយ ដើម្បីដកការរំខានចេញ និងធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍របស់អ្នក៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើដូចម្តេចទើបស្នេហាអ្នកមិនមានភាពធុញទ្រាន់
- បុរសគួរតែប្រើ ផលិតផលផ្តល់សំណើមដល់ស្បែក ខុសពីស្ត្រីដែរឬទេ?
- ធ្លាក់ត្របកភ្នែក ពេលណាដែលត្រូវជួប នឹងគ្រូពេទ្យ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!