យល់សប្ដិច្រើនជាសញ្ញាជម្ងឺផ្លូវចិត្ដ
អ្នកខ្លះ ទៀតសោត ក្រោយពេលយល់សប្ដិហើយ រមែងរិះគិតផ្សងសំណាងលេងល្បែងឆ្នោតខ្លះក្រោយយល់សប្ដិក៏កើតការខ្វល់ខ្វាយ រកកល គ្រុន អស់កម្លាំង រសេះរសោះក្នុងខ្លួន លង់លក់ក្នុងដំណេកយូរដូចគេដូចឯងដែរតែបែរមិនបានស្កប់ស្កល់ជាដើម។រូបភាពទស្សនាវដ្ដីសុខភាពយើងសម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើងនឹងស្រាយបំភ្លឺអំពីការដេកយល់សប្ដិច្រើនជូនប្រិយមិត្ដអ្នកអានស្វែងយល់ តាមរយៈកិច្ចសម្ភាសជាមួយលោក ផាន់ ចាន់ពៅ ឯកទេសចិត្ដវិទ្យានិងជាសាស្ដ្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។អ្វីទៅហៅថាយល់សប្ដិ?យល់សប្ដិជាការផលិត ឬប្រឌិតនូវព័ត៌មានទាំងឡាយដោយអារម្មណ៍ ពេលដែលយើងដេកលង់លក់ស្កប់ស្កល់ឬកើតឡើង នៅពេលកោសិកាប្រសាទចាប់ផ្ដើមសម្រាក ហើយឃើញនូវរឿងរ៉ាវគ្រប់់យ៉ាងដែលយើងធ្លាប់ជួបឬធ្លាប់ឆ្លងកាត់កាលពីមុន ឬមិន ដែលជួបប្រទះ។ យល់សប្ដិអាចកើតឡើងតាមដំណាក់កាលនៃដំណេក។ ដំណេកលក់តែនៅដឹងខ្លួនតិចៗ ៖ ដំណាក់កាលនេះច្រើនតែមានការស្រមើស្រមៃ។ ដំណេកលក់រលីវៗ ៖ ការដេកលក់កាន់តែច្រើន ក្នុងដំណាក់កាលនេះវាជាការចាប់ផ្ដើមនៃការយល់សប្ដិដែលជួនកាលបើ មាននរណាធ្វើអ្វីមួយឱ្យមានសម្លេងក៏អាចបង្កឱ្យក្លាយជាការយល់សប្ដិដែរ។ ដំណេកដែលលក់ភ្ញាក់ៗ ៖ ការយល់សប្ដិក្នុងអំឡុងពេលនេះ ពេលដឹងខ្លួនឡើង យល់សប្ដិក៏ដាច់។ ហើយនៅពេលដែល បន្ដដំណេក ការយល់សប្ដិក៏លេចចេញនូវរឿងរ៉ាវផ្សេងវិញ។ ដំណេកលក់ស្កប់ស្កល់ ៖ ពេលដែលលក់ស្កប់ស្កល់ ការយល់សប្ដិក៏បន្ដឥតដាច់រយៈ មានទាំងរឿងល្អទាំងរឿងអាក្រក់ ជួន កាលអាចរឿងតែមួយ ជួនកាលអាចប្ដូររឿងមិនចេះចប់។ ការលង់លក់មួយរាត្រីអ្នកខ្លះយល់សប្ដិរហូតទាល់តែភ្ញាក់ពីដំណេក។ដំណេកទាំង៤ដំណាក់កាលខាងលើមិនមែនមានន័យថា បុគ្គលគ្រប់រូបសុទ្ធតែយល់សប្ដិនោះទេគឺអាស្រ័យទៅលើកត្ដាសុខ ភាព និងរបបអាហារ។មូលហេតុបង្កយល់សប្ដិក្រោយពេលខួរក្បាល និងប្រព័ន្ធសរសៃប្រសាទរបស់យើងបានថតជាប់ព័ត៌មានណាមួយដែលគួរជាទីចាប់អារម្មណ៍បណ្ដាលឱ្យមានការគិត មានក្ដីនឹករលឹក ឬមានសេចក្ដីសង្ស័យ នោះយល់សប្ដិអាចកើតមានឡើងនៅពេលយើងដេក។ ជាឧទាហរណ៍ ភ្លើងឆេះផ្ទះ គ្រោះថ្នាក់ចរាចរណ៍ ចោរកម្ម ទឹកជំនន់ ការធ្វើទារុណកម្មដ៏ព្រៃផ្សៃ រូបភាពគួរតក់ស្លុតជាដើម។ ចំណែកព័ត៌មាន និង អត្ថបទល្អៗមានឥទ្ធិពលតិចតួចជាងការបានឃើញបានយល់នូវទិដ្ឋភាពអាក្រក់ដែលដក់ដិតជាប់អារម្មណ៍។ ម្យ៉ាងវិញទៀតរបប អាហារក៏អាចជាមូលហេតុមួយដែលបណ្ដាលឱ្យមានការយល់សប្ដិដែរដូចជាការហូបអាហារឆ្អែតពេក អាហារស្វិតពេកជាដើម ធ្វើឱ្យ ក្រពះបញ្ចេញសកម្មភាពកិនរំលាយអាហារមិនបានសម្រាក។ គ្រប់ចលនារបស់ក្រពះពាក់ព័ន្ធនឹងការបញ្ជារបស់ប្រព័ន្ធសរសៃប្រសាទ ។ មានមូលហេតុរួមផ្សំខ្លះទៀត ដូចជាមានជម្ងឺផ្លូវកាយផ្លូវចិត្ដជីវភាពក្រីក្រ ការចង់បាននេះចង់បាននោះជាដើម។ ការទទួលដឹងរបស់សរសៃប្រសាទនូវហេតុភេទល្អអាក្រក់សុទ្ធតែបណ្ដាលឱ្យមានការយល់សប្ដិ ដូចជាយល់សប្ដិរើសបានរបស់មានតម្លៃ មានផ្ទះថ្មី ដើរ កម្សាន្ដ យល់សប្ដិឈ្លោះទាស់ទែងគ្នាគេតាមសម្លាប់ឬតាមសម្លាប់គេ យល់សប្ដិខ្មោចដេញលងនិរាសព្រាត់ប្រាស យល់សប្ដិរួមមេត្រីភាពស្នេហាជាមួយមនុស្សជាទីស្រឡាញ់ជាដើម។ ប្រសិនជារឿងគួរឱ្យភ័យខ្លាច អ្នកយល់សប្ដិអាចឈានដល់ការយំស្រែក និងមមើមមាយលាយសកម្មភាពមកជាមួយពេលកំពុងយល់សប្ដិ និងក្រោយពេលដឹងខ្លួន អ្នកដេកយល់សប្ដិអាចមានបែកញើស ហត់ និងភ័យក្រែងវាជាការពិត។ បើយល់សប្ដិល្អ អ្នកខ្លះក៏និយាយញញឹមញញែម ក្រោកដឹងខ្លួនឡើងក៏ស្រវេស្រវារកការពិតក្នុងរំពេចនោះ។ផលវិបាកនៃយល់សប្ដិមិនថាការយល់សប្ដិល្អ ឬអាក្រក់នោះទេ វានឹងមានផលមិនល្អដល់សុខភាពទាំងផ្លូវកាយទាំងផ្លូវចិត្ដ។ ប៉ុន្ដែការដេកយល់ សប្ដិច្រើនហើយអាក្រក់ៗរាល់ៗរាត្រី អាចបណ្ដាលឱ្យមានជម្ងឺផ្លូវចិត្ដធ្ងន់ធ្ងរ។ ក្រោយដេកយល់សប្ដិច្រើនបើមានអារម្មណ៍ថាអស់ កម្លាំង ល្វើយក្នុងខ្លួន មិនទាន់ឆ្អែតនឹងដំណេកនោះដំណេករបស់លោកអ្នកនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ហើយដំណេកមិន គ្រប់គ្រាន់នេះអាចឱ្យខួរក្បាលថយចុះនូវការចងចាំ ប្រឈមនឹងការកើតជម្ងឺបេះដូងចលនាឈាមរត់មិនបានល្អ ជម្ងឺលើសឈាម ជម្ងឺ ក្រពះ ជម្ងឺសរសៃប្រសាទ ជម្ងឺខួរក្បាលផ្សេងៗជាដើម។ដំណោះស្រាយកាត់បន្ថយការយល់សប្ដិដោយសារការដេកយល់សប្ដិច្រើនមានការពាក់ព័ន្ធជាខ្លាំងទៅនឹងបញ្ហាផ្លូវចិត្ដ នោះជាជំហានដំបូងគឺគួរទៅពិគ្រោះយោបល់ ជាមួយអ្នកជំនាញផ្នែកចិត្ដវិទ្យា ឬវិកលវិទ្យា។ ប៉ុន្ដែក៏មានវិធីងាយៗខ្លះដែលគួរប្រតិបត្ដិដោយខ្លួនឯងគឺនៅពេលរសៀលមិនគួរទទួល ទានកាហ្វេ តែចត់ ផ្លែឈើ ឬទឹកផ្លែឈើ។ មិនគួរអានកាសែត ទស្សនាវដ្ដី មើលមេរៀនមើលទូរទស្សន៍ វីដេអូ ស្ដាប់វិទ្យុ ឬចម្រៀង។ ត្រូវស្លៀកពាក់រលុង សម្អាតបន្ទប់ដេកឱ្យបានស្អាត ត្រជាក់កម្ចាត់ក្លិនអាក្រក់ទាំងឡាយឱ្យមានអារម្មណ៍ផាសុកភាព និងត្រូវធ្វើ លំហាត់សម្រាកកាយដោយដកដង្ហើមវែងៗ។ លើសពីនេះមុនពេលដេកគួរទទួលទានទឹកមួយកែវ ឬទឹកដោះគោ និងបរិភោគនំប៉័ង មួយចំណិត ដែលវាអាចមានប្រតិកម្មធ្វើឱ្យឆាប់ងងុយដេក។ លោកអ្នកគួរមានឥរិយាបថបែបនេះរហូតទាល់តែគ្រប់យ៉ាងត្រឡប់មក រកភាពប្រក្រតីវិញ សឹមធ្វើអ្វីៗដូចដើមមានការហូបចុកការអាន ការទស្សនាជាដើម។ដំបូន្មានអ្នកប្រឹក្សាប្រជាពលរដ្ឋយើងភាគច្រើនយល់ថាមានជម្ងឺផ្លូវចិត្ដ ល្គឹកណាមនុស្សនោះឈានដល់ដំណាក់កាលសរសៃប្រសាទឬវិកល ចរិតលែងដឹងអី។ ប៉ុន្ដែការពិតការដេកយល់សប្ដិអាក្រក់ៗរាល់ថ្ងៃអាចបណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ដ ដូច្នេះយល់សប្ដិជារោគសញ្ញានៃជម្ងឺផ្លូវចិត្ដ ដែលត្រូវធ្វើការពិភាក្សា និងព្យាបាលឱ្យទាន់ពេលវេលា។BY cambodiahealth
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្វីខ្លះដែលអ្នកត្រូវញ៉ាំ នៅពេលមានផ្ទៃពោះ?
- លក្ខណៈទាំង៣១ យ៉ាងរបស់ស្រ្តី គ្រប់លក្ខណ៍
- ចង់ណាត់នាងទៅក្រៅ តើគួរធ្វើអ្វីខ្លះទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!